ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

បរិយាយ​ថ្ងៃនេះ ៖ ពេល​​ឃោសនា​​​គួរប្រើប្រាស់​​ឥរិយាបថ​ដែលមាន​​សីលធម៌

ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៣ ជាពេលវេលាសម្រាប់គណបក្សនយោបាយទាំង ៨ បានចុះឈ្មោះ ធ្វើការប្រកួត ប្រជែង ដណ្តើមយកសម្លេងឆ្នោត ដើម្បីដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី ៥ ខាងមុខនេះ  រយៈពេលឃោសនាមានរយៈពេល ២៩ ថ្ងៃ គឺជាពេលវេលាមួយសមស្របសម្រាប់គណបក្សទាំងអស់នោះ បញ្ចេញថ្វីមាត់ បញ្ចោញសមត្ថភាព ដើម្បីឱ្យប្រជារាស្ត្រ ជា ម្ចាស់ សន្លឹកឆ្នោតធ្វើការគាំទ្រដល់គណ បក្សរបស់ខ្លួន ដើម្បីកាន់ អំណាចនីតិប្រតិបត្តិ ។

ជាការពិតណាស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ជាសាធារណៈថា អ្នកនយោបាយគួរតែបញ្ឈប់ ការប្រើប្រាស់ពាក្យអសុរស និងការជេរប្រមាថគ្នាទៅវិញទៅមក ដោយប្រកាន់យកនូវភាសាខ្មែរ ដែលសម្បូរទៅដោយសីល ធម៌មកប្រើប្រាស់ជំនួសវិញ ។ ក៏ប៉ុន្តែរយៈពេលពុំទាន់ដល់ពេលឃោសនាបោះឆ្នោតមកដល់ មានអ្នកនយោបាយ មួយចំនួន តូច បាននិងកំពុងតែប្រើប្រាស់ពាក្យសំដីដែលមិនសម្បូរទៅដោយសីលធម៌រួចទៅហើយ ដែលជាឈ្នួនមួយធ្វើឱ្យអ្នក នយោ បាយ បន្តនូវពាក្យពេជន៍អសុរសបន្តទៅទៀត ធ្វើឱ្យសង្គមកម្ពុជាទៅជាសង្គមលទ្ធិប្រជា ធិបតេយ្យ ដែលមិនសម្បូរ ទៅដោយ សីលធម៌ ខែរ្មពីបុរាណមកនោះ ។

មានប្រធានគណបក្សមួយដែលទើបនឹងបង្កើត ដែលជាមនុស្សខ្ចីខាងផ្នែក នយោបាយ បានប្រើប្រាស់ពាក្យ ពេចន៍អសុរស ទៅ លើប្រព័ន្ធ ផ្សព្វផ្សាយនៅពេលមុនចូលទៅក្នុងវេទិកាតុមូលនៅស្ថានីយទូរទស្សន៍ ។ ការប្រើ ប្រាស់ពាក្យសម្តី ប្រមាថទៅលើ អ្នកសារព័ត៌មាននោះ ត្រូវបានប្រធានគណបក្ស និងអ្នកតំណាងគណបក្សនានាផ្សេង ទៀត ធ្វើការរិះគន់ថា ប្រធានគណបក្ស ដែល ទើបនឹងបង្កើតមានលេខរៀងទី ៥ នោះជាមនុស្សមានភាពខ្ចីខាងនយោបាយ ពុំត្រូវប្រើប្រាស់ឥរិយាបថ បែបមនុស្ស ដែល មិនស្គាល់របងសាលារៀននោះដែរ ។ អ្នកនយោបាយក្មេងខ្ចី ប្រៀបបានទៅនឹងទារករូបនោះ បានកំពុងរៀបចំខ្លួនធ្វើ ឱ្យដូចអ្នកនយោបាយរៀមច្បងរបស់គេ ដែលកំពុងតែប្រើ ប្រាស់ពាក្យសំដីអសុរសនេះ ។

គណបក្សនយោបាយទាំង  ៨ បានកំពុងតែត្រៀមខ្លួន និងប្រើប្រាស់យុទ្ធសាស្ត្រនានា ដែលខ្លួនមានទៅ តាមសមត្ថភាព និង លទ្ធភាពធ្វើការឃោសនា ចាប់ពីថ្ងៃទី ២៧ មិថុនា នេះ រហូតទៅដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៣ នេះ ។ មានគណបក្ស នយោបាយ ខ្លះបានបង្ហាញនូវជំហររបស់ខ្លួនថា មិនធ្វើការវាយប្រហារទៅលើគណបក្សដទៃ នោះទេ គឺរក្សានូវសេចក្តីថ្លៃថ្នូរ របស់ខ្លួនជារាជរដ្ឋាភិបាលស្រមោល ដែលមានគុណធម៌ សច្ចធម៌ យុត្តិធម៌ នៅក្នុង សង្គមកម្ពុជា ។

មានគណបក្សខ្លះទៀត បានធ្វើការវាយប្រហារទៅលើគណបក្សកាន់អំណាចពីចំណុចខ្សោយនានា ដែលបាន ដឹកនាំកន្លងមក ធ្វើឱ្យអនុប្រធានគណបក្សកាន់អំណាចបញ្ចោញប្រតិកម្មយ៉ាងខ្លាំង តាមក្បាលមេគ្រូ បង្កើតបានជា អាយ៉ៃឆ្លើយឆ្លង ជាសារ នយោបាយទៅវិញទៅមក ក្នុងអម្លុងពេលមុនរដូវកាលឃោសនា ស្វែងរកសម្លេងឆ្នោត បានមកដល់នាះ ។ សារនយោបាយ ឆ្លើយឆ្លងនេះបានកំពុងតែធ្វើ ឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិសម្លឹងមើលឃើញ ថា ការប្រើប្រាស់ពាក្យអសុរស ក្នុងការឃោសនា នូវការស្វែងរកសម្លេងឆ្នោត គឺអាចក្លាយទៅជាប្រពៃណីរបស់អ្នក នយោបាយ ខ្មែរនៅសម័យតេជោនេះ ទៅហើយ ។

មជ្ឈដ្ឋានជាតិ និងអន្តរជៅតិ ចង់ឱ្យអ្នកនយោបាយខ្មែរទាំងអស់ រួមទាំងសកម្មជន និងសមាជិកគនបក្ស នយោបាយទាំងអស់ នៅពេល ឃោសនាស្វែងរកសម្លេងឆ្នោត គួរតែប្រើប្រាស់នូវឥរិយាបថទន់ភ្លន់ ប្រើប្រាស់ពាក្យ សម្តីដេលមានសុជីវធម៌ ទៅលើ គ្នា ទៅវិញទៅមក នៅពេលជួបប្រទះគ្នាដោយចៀសវាងមានផឹកមានស៊ី ហើយយក កំប៉ុងស្រាបៀរគប់ ទៅលើសកម្មជន គណបក្សដទៃ ដូចរដូវកាលឃោសនារកសម្លេងឆ្នោតឃុំ សង្កាត់កន្លងមក ។ នៅក្នុងដំណាក់កាលនេះ គឺកម្ពុជាឈាន ដល់អ ាណត្តិទី ៥ ហើយ កូនខ្មែរទាំងអស់គួរតែមានការភ្ញាក់រលឹកពីបញ្ហា បែកបាក់គ្នាដោយសារប្រកាន់គនបក្សនយោបា៍យ ហើយ គួរតែរួបរួមគ្នាដើម្បីកសាងអភិវឌ្ឍន៍ជាតិ តាមរយៈគណ បក្សរបស់យើង ទើបមានការរីកចម្រើន ៕

Filed in: បរិយាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!