ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

ប្កើកភ្លើង​ខៀវ​ឱ្យ​លោក​ហ៊ុ​ប​ថៃ​បន្ត​កៀបសង្កត់​ទារ​ភាស៊ី​លើស​សៀវភៅ​បន្ទុក អាជ្ញាធរខេត្ត នាំ​គ្នា​បិទបាំង​រឿង​ពុករលួយ​

ខេត្តសៀមរាប​ ៖ ផ្សារ​ចំនួន​ធំៗ​បី​នៅ​ក្រុង​សៀមរាប ត្រូវបាន​អជីវ​ករ​រិះគន់ថា លោក​ថៅកែ​ភាស៊ី លោក ហ៊ុប ថៃ ទារ​ភាស៊ី​លើសសៀវភៅ បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ក្នុងនោះ​មាន​ផ្សារលើ​ធំថ្មី​ផ្សារ ក្រោម​នឹង​ផ្សារ​ពួក​ដែល​នឹង​កំពុងតែ​អនុវត្ត បញ្ច្រាស​ទិស​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ទៅទៀត​នោះ លោក ហ៊ុប ថៃ បាន ធ្វើឱ្យ​គណបក្ស​ប្រជាជន កម្ពុជា ធ្លាក់​ប្រជាប្រិយភាព ឬ​បាត់បង់​សន្លឹកឆ្នោត​ដោយសារតែ​ទង្វើ​របស់​គាត់​កៀបសង្កត់​ជាន់ក​ដកស្លាប ក្រុមអាជីវករ ទាំងអស់ នឹង​អ្នក​ផ្ញើរ​កង់​ម៉ូតូ​រថយន្ត​។ ​នេះ​តាម​ការលើកឡើង​របស់​ក្រុម​អាជីវករ​ផ្សារ​លើ​ធំថ្មី​ផ្សារ​ក្រោម​នឹង​ផ្សារ​ពួក​នឹង​ផ្ញៀវ​យក​កង់​ម៉ូតូ​រថយន្ត​ទៅ​ផ្ញើ​នៅ​ផ្សារ​ទាំង​នោះ​។​

​ក្រុម​អាជីវករ​លក់ដូ​រ​នៅ​ផ្សារ​ទាំង​បី​ខាងលើ​បាន​និយាយថា​ជា​យូ​ណាស់​មកហើយ​ដែល​លោក​ហ៊ុប​ថៃ​មេភា​ស៊ី​ដ៍​ធំ​បាន​ឱ្យ​ក្រុមការងាររបស់​គាត់​ធ្វើបាប​ក្រុមអាជីវករ​ដូចជា​ទារ​ថ្លៃ​ភាស៊ី​គុណ​នឹង​៣​ទៅ​៤​នឹង​ទារ​ថ្លៃ​ភាស៊ី​មួយថ្ងៃ​២​ទៅ​៣​ដង​បើ​អាជីវករ​រូប​ណា​មិន​ព្រម​ឱ្យ​លុយ​តាម​ពួក​គេ​ទាមទារ​នោះទេ​គេ​នឹង​ប្រើ​សន្តិសុខ​ដេញ​មិន​ឱ្យ​លក់​ឬ​ចាប់​របស់របរ​យកទៅ​ទុក​នៅ​ស្នាក់ការ​ដើម្បី​អូស​អន្លាយ​ទុក​ពេល​យូ​ហើយ​ធ្វើការ​ផាកពិន័យ​ជាច្រើន​ ។​

​ក្រុមអាជីវករ​បន្ថែម​ថា​បើ​ពួក​គាត់​លក់​១​កញ្ជើរ ក្នុង​១​ថ្ងៃ ត្រូវ​ឱ្យ​ថ្លៃ​ភាស៊ី ២០០​រៀល តែ​មេ​ភាស៊ី​ទារ ៥០០​រៀល​, តូប​គ្រែ​ទំហំ​៤​ម៉ែត្រការ៉េ ចុះ​ត្រូវ​បង់​៣០០​រៀល តែ​គេ​ទា​៧០០​រៀល​, តូប​គ្រែ​ទំហំ ៤​ម៉ែត្រការ៉េ ត្រូវ​បង់​៥០០​រៀល​, ក្នុង​១​លើក​គេ​ទារ ១០០០​រៀល​, តូប​លក់​កាហ្វេ​ត្រូវ​បង់ ៥០០​រៀល​, ក្នុង​១​លើក​គេ​ទារ​១០០០​រៀល​, តូប​លក់​ទឹកអំពៅ ឬ​បង្អែម​ត្រូប​បង់​៥០០​រៀល ក្នុង ១​លើក​គេ​ទារ ១០០០​រៀល តូប​លក់​បាយ​ត្រូវ​បង់ ៥០០​រៀល ក្នុង​១​លើក​គេ​ទារ​១០០០​រៀល​ ។

​ដោយឡែក​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​នឹង​រថយន្ត​វិញ​ផ្ញើ​កង់​១​គ្រឿង ៣០០​រៀល ក្នុង​១​លើក​គេ​ទារ​៥០០ រៀល , ផ្ញើ​ម៉ូតូ ១​គ្រឿង ៥០០ រៀល គេ​ទារ ១០០០ រៀល ផ្ញើ​រថយន្ត ១​គ្រឿង ១០០០ រៀល  គេ​ទារ ២០០០ រៀល បង្គន់​អនាម័យ ៣០០ រៀល គេ​ទារ ៥០០ រៀល ងូតទឹក​៥០០ រៀល គេ​ទា​៧០០ រៀល ។​

​ពូក​គាត់​បន្ថែមថា​ទាំងនេះ​ជា​ការកៀបសង្កត់​មកលើ​ក្រុមអាជីវករ​នឹង​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​យ៉ាង​ច្បាស់ក្រឡែត​ដែល​សូម​ឱ្យ​ថ្នាក់ដឹកនាំ​គ្នា​ជួយ​មើល​នូវ​ទង្វើ​របស់​លោក​ហ៊ុប​ថៃ​ដែល​កំពុងតែ​ដើ​ជិះ​ជាន់ករ​រាស្ត្រ​យក​លុយ​លើស​សៀវភៅ​បន្ទុក​ធ្វើ​មាន​ធ្វើ​បាន​លើ​ញើស​ឈាម​របស់​ពួកគាត់ ។​

​មន្ត្រី​សាលាខេត្ត​សៀមរាប​ម្នាក់​បាន​បង្ហើប​ប្រាប់ថា រឿង​ផ្សារលើ​ធំ​ថ្មី​នោះ​ដើមឡើយ​អាជ្ញា​ខេត្ត រួម​ជាមួយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុខេត្ត​ក៏​បាន​ធ្វើ​ការដេញថ្លៃ​ភាស៊ី​ដែរ​តែ​ការដេញថ្លៃ​នោះ​ពោ​ពេញ​ទៅដោយ​អំពើពុករលួយ​ដោយសារ​តែ​មន្ត្រី​ពាក់ព័ន្ទ​នាំគ្នារ​ឃុបឃិត​ដេញថ្លៃ​សុទ្ធតែ​គ្នាឯង ឬ​ក្រុម​ដាក់​ដេញថ្លៃ​ទាំងនោះ​បាន​ឃុបឃិត​គ្នា​មិន​ដេញថ្លៃ​ដោយ​បាន​ឃុបឃិត​ជាមួយ​លោក​ហ៊ុប​ថៃ​ ពោល​គឺ​សម្រេច​ឱ្យ​លោក​ហ៊ុប​ថៃ​ឈ្នះ​នូវ​ការដេញថ្លៃ​តែម្តង ។​

​មន្ត្រី​សាលាខេត្ត​បន្ថែមថា ការឃុបឃិត​គ្នារ​ដេញថ្លៃ​នោះ គឺជា​ការ​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​រវាង​អាជ្ញាធរ​នឹង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​មាន​លោ​កណ​ម​ពិសិដ្ឋ​ជា​ប្រធាន​មន្ទីរ ។ លោក ហ៊ុប ថៃ មេ​ភាស៊ី​ផ្សារ​ទាំង​បី​មិន​អាច​បកស្រាយ​បំភ្លឺ​បានទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ ។ ចំណែក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនបាន​ឆ្លើយ​បំភ្លឺ​នោះ​ទេ ដោយ​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ជាប់រវល់​ប្រជុំ​។​

​ប្រភព​ដដែល​បន្តថា ដោយសារតែ​លោក ហ៊ុប ថៃ ខំ​ប្រឹង​ធ្វើ​ផ្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្តដើ​ទា​រភាស៊ី​លើស​សៀវភៅ​បន្ទុ​ក​នេះ បាន​សុខស្រួល​មិនមាន​ថ្នាក់ដឹកនាំ​ខេត្ត ឬ​មន្ទីរ​សេដ្ឋកិច្ច​សួរនាំ ក៍​ព្រោះតែ​លោក ហ៊ុប ថៃ ចេះ​ចែក​ផលប្រយោជបាយ​ទឹកដែ​លបាន​ពីញើ​សឈាមរាស្ត្រ​យក​ទៅ​ផ្គត់ផ្គង់​បិទមាត់ កុំ​ឱ្យ​និយាយ​ទើប​បើកដៃ​ឱ្យ​លោក​ហ៊ុប​ថៃ​មិន​ញញើត​ទៅនឹង​ច្បាប់ ។​

​ក្នុង​អាណត្តិ លោក ណ​ម ពិសិដ្ឋ បាន​អង្គុយ​លើ​កៅអី​ធ្វើជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​គេ​ចាត់ទុកថា ជា​មន្ទីរ​ខ្លាញ់​ផង នោះ លោក ណ​ម ពិសិដ្ឋ បាន​កំពុងតែ​ត្រូវប៉ាន់​ជាច្រើន ដូច​ជា​ការ​ពន្យា​ពេល​ស៊ីញ៉េ​ឯ​កសារបើក​ប្រាក់ឱ្យ​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត ក្នុង​ការយឺតយ៉ាវ តែបើ​មន្ទី​រណា​ឱ្យ​ទឹកតែ​ខ្ពស់​គាត់​នឹង​ស៊ីញែ​ភ្ល៉ា​ម ពោល គឺ​គាត់​មិនបាច់​ស៊ីញ៉េ​នៅក្នុង​មន្ទីរ​ទេ​គឺ​ស៊ីញ៉េ​នៅ​សណ្ឋាគារ របស់​គាត់​ឈ្មោះ ស្ទឹង សៀមរាប នៅ​ម្តុំ​ផ្សារ​ចាស់​តែម្តង ។ ជាមួយគ្នារ​នេះ លោក​ប្រធាន​មន្ទីរ​ក៏​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​របស់​ដង្ខៅ​ផ្សារលើ​ធំថ្មី​ហ៊ុប​ថៃ​ដែរ​ហើយ​ទៀតសោត​លោក​ហ៊ុប​ថៃ​ក្រោយពី​ទទួល​បានសិ​ទ្ធិ​កាន់កាប់​ទា​ភាស៊ី​ផ្សារលើ​ធំថ្មី​ផ្សារ​ក្រោម​នឹង​ផ្សារ​ពួក​រួចមក​គាត់ ​បាន​បញ្ចោ​ញ​ស្នាដៃ​១​ឱ្យ​អ្នក​សៀមរាប​ស​សើរ​គឺ​គាត់​បាន​សាងសង់​វីឡា​ដ៏​ស្គឹមស្គៃ​នៅ​ក្រោយ​ផ្សារលើ​ទុក​ជា​គំរូរ​នឹង​បន្លាច់​ថ្នាក់ដឹកនាំ​ខេត្ត ៕

2014_07_21ckr1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, សង្គម

Recent Posts

Bookmark and Promote!