ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

លោក​មេព្រៃ​ឯម​មុន្នី​ចុះ​ឆែកឆេ​ដេប៉ូ​ឈើ​ស្ងាត់ៗ​មួយចំនួន​នៅ​កណ្តាល​ក្រុង​សៀមរាប​ដោយ​មិន​សហការ​ជាមួយ​តំណាង​អយ្យការ​តុលាការ​

​សៀមរាប ៖ ​ប្រតិបត្តិការចុះ​​ឆែកឆេរ​ដេប៉ូ​ឈើ​ស្ងាត់ៗ​មាន​គ្នា​ពី​ទៅ​បី​នាក់​ដោយ​មិន​សហការ​ជាមួយ​តំណាង​អយ្យការ​តុលាការ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​18​ខែកក្កដា​ឆ្នាំ​2014​នៅ​ចំណុះ​ផ្លូវ​ជន្លង់​ភូមិ​ជន្លង់​សង្កត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ដែល​ដឹកនាំ  បញ្ជា្ដ​ោ​យ​លោក​មេព្រៃ​ជើងខ្លាំង​ឈ្មោះ ​ឯម ​មុន្នី​ នាយរង​អធិការ​ខាងជើង​បឹង​ទ​នេ្ល​សាប​ទទួលបន្ទុក​បង្ក្រាប​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ឈ្មួញ​ឈើ​នៅ​ទីនោះ​។​

​ប្រភព​ពី​កន្លែងកើតហេតុ​បាន​ទំលាយ​អាថ៍កំបាំង​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​លោក​មេព្រៃ​ឯម​មុន្នី​តែងតែ​ចុះ​ធ្វើការ​អ្វី​ស្ងាត់ៗ​មិន​សហការ​ជាមួយ​មន្ត្រី​ពាក់ពាន់​ជាពិសេ​សស្ថាប័ណ​តុលាកា​រ​ព្រោះ​ខ្លាច​បែក​ផលប្រយោជន៍ ។

​ប្រភព​ដដែល​បន្តរ​ថា លោក​មេព្រៃ​ឯម​មុន្នី​ចូលចិត្ត​ស៊ី​ស្ងាត់ៗ​ចាប់​ឈើ​ហើយ​លែង​វិញ ដើម្បី​ប្រមូល​លុយ​ដាក់​ហោ​ប៉ាវ​ធ្វើ​មាន​ធ្វើ​បាន​ហើយ​ម្យ៉ាងវិញទៀត លោក​មាន​ជំនាញ​ក្កោប​លុយ ពិសេស​នេះ​តាំង​ពី​អតីត​លោក​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ដោយ​លោក​ចេះ​ចែក​រំ​លេក​បាយ​ទឹក​ឆ្ងាញ់ៗ​ជូន​ថ្នាក់លើ ។

​ដោយ​មើលឃើញ​ថា មាន​ស្មា​ដៃ​ល្អ​សកម្ម ក្នុងកា​ប្រមូល​លុយ​ពី​បទល្មើស​ក្រោយមក​លោក​ត្រូវបាន​ថ្នាក់លើ​តែងតាំង​អោយ​ធ្វើ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តមានជ័យ បន្ទាប់ពី​មាន​អំណាច​ខ្លាំង​ជាង​មុន​លុយ ហូរ​ចូល​ច្រើន​ស៊ី​តែឯង​ភ្លេច​ថ្នាក់លើ​ស្រាប់តែ​ផ្ទុះ​ពោះ ។

​ដោយ​មាន​ភាព​លោភលន់​ម​ហ្ចិតា​ខ្លាំងពេក ភ្លេច​កំណើត​ខ្លួន​ក៍​ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឍរជើង​មួយ​រយៈធំ រង់ចាំ​ការកែខ្លួន​ឡើងវិញ ។ បន្ទាប់​ពី​សំរាក​អស់​រយៈពេល​ជា​យូ​មក ក៏​ស្រាប់តែ​ឃើញ​វត្តមាន​របស់​លោក ឯម មុន្នី លេចធ្លោ​ខ្លាំង​ជាង​មុន​ទ្វេរ​ដង សង្សយ័ថា មានការ​សូកប៉ាន់​ក្រោម​តុ ។ លោក​មេ​ព្រៃឈោះ្ម ឯម មុន្នី នេះ​ត្រូវបាន​ប្រតិភូ ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា តែងតាំង​ជា​នាយរង​អធិការ​ខាងជើង​បឹង​ទន្លេសាប គ្រប់គ្រង ៤ ខេត្ត ហើយ​ចំណូល​ក៍​ចូល​ទ្វេរ​ដង​ខ្លាំង​ជាង​មុន ។

ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​ថ្ងៃ​នេះ​ថា​ពួកគេ​ត្រូវ​បង់​ក្បាល​ឡាន​ឲ្យ​លោក ឯម មុន្នី នាយរង​អធិការ​ខាងជើង​បឹង​ទន្លេសាប ឡាន​មួយ​៥០​ដុល្លា​ទៅ​១០០​ដុល្លា ទើប​ចេញដំណើរ​បាន ។ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​សារ​ជា​ច្រើន​តាមរយះ​សារព័ត៌មាន​ជាតិ​នឹង​អន្តរជាតិ​ស្តីពី​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​នឹង​អំពើ​ពុករលួយ ។ ទោះបី​សម្តេច​តេជោ ហ៊ុន​សែន ស្រែក​បែក​អាកាស​សារ​យ៉ាងណាក៏ដោយ ក៏​លោក​ឯម​មុន្នី​នូវតែ​ផ្គើន​មិន​ខ្លាច​ច្បាប់​សោះឡើយ គិតតែ​ខំ​ប្រមូល​លុយ​លើស​ដើម ។​

​តើ​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហ៊ាន​បើក​ការស៊ីបអង្កេត លោក ឯម មុន្នី កំពូល​បុរស​ពុករលួយ​សំបូរ​លុយ​ច្រើន​នេះ​បាន​ដែរឬទេ​?

​អ្នកវិភាគ​មួយ​រូប​បាន​និយាយថា ការចុះ​ឆែកឆេរ​ដោយ​គ្មាន​ច្បាប់​ឬ​ដិ​ការនេះ គី​ខុស​ទាំង​ស្រុង ម្ចាស់​ដេប៉ូ​ឈើ​អាច​ប្តឹង​វិញ​បាន ។ ចំណែកឯ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា បើ​មេព្រៃ​ចុះ​ឆែកឆេរ​ដោយ​គ្មាន​ដិ​ការនេះ​រឿង​របស់​មេព្រៃ ។ តែ​បើ​ម្ចាស់​ដេប៉ូ​ឈើ​ប្តឹង​មេព្រៃ​អាច​មាន​ទោស ។ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ឯម មុន្នី បានទេ ព្រោះ​លោក​មិន​អនុញ្ញាតិ​ថែម​ទាំង​ប្រមាតមើលងាយ​អ្នកយក​ព័ត៌មាន​ជាច្រើន​នាក់​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​នឹង​កន្លែងកើតហេតុ​នោះ ៕

2014_07_18ckr1 (2) 2014_07_18ckr1 2014_07_18ckr1 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, សង្គម

Recent Posts

Bookmark and Promote!