ព័ត៌មានថ្មី
អាជ្ញាធរ​ខណ្ឌ​ចំការមន បិទ​ភ្នែក មិន​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅក្នុង​ហាង​កាហ្វេ 777 និង​ស្ថិតនៅ​ផ្លូវ​១០៣ ដែល​គេ​ច្បាស់​ថា​ជា​របស់​ចែគ​ង់​.! @ ទីតាំង​ភ្នាល់​បាល់​តាម​ប្រពន្ធ​អ៊ិន​ធឺ​ណិ​ត​២៤​ម៉ោង លើ​២៤​ម៉ោង​/(​យីហោ​៣៦៥) បើក​លេង​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​និ​សម្ថកិច្ចខ​ណ្ខ​ចំ​កាមន​! @ រណ្ដៅ​ដី​របស់​លោក​ឌ​កញ៉ា​ញឹក​ផន​(​ហៅ​កៅ​)​ស្ថិតនៅ​ភូមិ​ព្រះ​ប្រសប់​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្ដាល​ជីក​ដល់​ក្បាល​ប្រែ​ត រ៉ែ​ថា​មិនដឹង​.! @ ​មេ​ឈ្មួញ​ដ៏​មហិមា​កំពុង​ដឹកជញ្ជូន​គោ ក្របី ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​ក្នុង​មួយ​ខែ​រាប់ម៉ឺន​ក្បាល​.! @ បទល្មើស​នេសាទ​កំពុង​វាយលុក​តំបន់​អភិរក្ស​ឡូត៍​លេច​២​បំផ្លិចបំផា្លញ​ធន់​ធានម​ច្ឆជាតិ​យ៉ាងធ្ងន់ធ្ង​រ ! @ ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថត​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​យ៉ាង​រលូន​ដែល​គេ​ស្គាល់​ឈ្មោះ​យាយរិ​ទ្ធ​សមត្តកិច្ច​មិនបង្ក្រា​ប់ទុក​សំរាប​ឆ្នាំងបាយ​..! @ ​ក្រុមហ៊ុន​លោកឧ​កញ៉ា​សឹង្ហ​សំអុល​កំពុងតែ​មមាញឹ​ក​ក្នុង​ការដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ក្រោម​ឡេះ​មាន​អាជ្ញា​បណ្ណ័​..! @ PM ខេត្តកណ្តាល​ឃាត់ខ្លួន មន្ត្រីនគរបាល​ក្នុងករណី​ជួញដូរ​គ្រឿងុញៀន​ខុស​ច្បាប់​ចំនួន​០៨​កញ្ជា​ប់​ @ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..!
Comments Off

សូ​-​វិបុល មេ​ប៉េអឹម​ស្នាក់ការ​សន្តិសុខ អ​.២០៦ ខេត្ត​ឧត្តរមានជ័យ ដឹក​ឈើ​ខុសច្បាប់ បញ្ជា​កូនចៅ​១០​នាក់​វាយ​អ្នកកាសែត​តាម​ថតរូប​

​ខេត្ត​ឧត្តរមានជ័យ ៖ ប៉េអឹម​ដៃដល់​១០​នាក់​ដឹកឈើ​ខុសច្បាប់​ប្រើ​អំពើហឹង្សា​លើ​ចាងហ្វាង​កាសែត កម្ពុជា​សុវណ្ណ​ភូមិ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ ខាងត្បូង​រង្វង់​មូល​អូរ​ស្វាយ​ប្រហែល​៨​រយ​ម៉ែត​។​

​លោក ផ្លុង​-​រ៉េត​ចាងហ្វាង​កាសែត​កម្ពុជា​សុវណ្ណ​ភូមិ​បាន​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​13 ខែ​កក្ត​ដា​ឆ្នាំ​2014​នេះ​ថា កាលពី​យប់​ថ្ងៃ​ទី​១៧​ខែ​ធ្នូ ឆ្នាំ​២០១៣  មាន​រថយន្ត​ម៉ាក ម៉ា​ស្តា​២​កឹប​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង 2A-0257 ដឹក​ឈើ​ជា​ច្រើន​ឆ្លងកាត់​រង្វង់​មូល​អូរ​ស្វាយ​សំដៅ​ទៅ​ស្រុក​អន្លង់វែង​តាមផ្លូវ​គ្រួស​ក្រហម ក្រុមហ៊ុន​រ៉ែ​ធ្យូង​ដោយ​មាន​ការសង្ស័យ​លោក​បាន​បើ​រថយន្ត​ម៉ាក​កាមរី​ឆ្នាំ​៩៣​មាន​គ្នា​៤​នាក់​តាម​ពីក្រោយ ហើយ​ស៊ី​ផ្លេ​ហៅ​សាកសួរ​ព័ត៌មាន​ស្រាប់តែ​កូនចៅ​លោក​សូ​វិបុល​ចុះ​ពី​រថយន្ត​ភ្លាម​មិនទាន់​បាន​និយាយ​អ្វី​ផង​ស្រាប់តែ​មាន​មនុស្ស​ប្រុស​ប្រហែល​10​នាក់ ស្លៀកពាក់​ឈុត​ប៉ា​រ៉ា​និង​ស្រី​ម្នាក់​បាន​រត់​មក​វាយ​អ្នកកាសែត​ដែល​ជិះឡាន​ជាមួយ​លោក​ដោយ​កណ្តាប់ដៃ​។​ឃើញ​ដូច​ឆ្នេះ​លោក រ៉េត​បាន​ចុះ​ពី​រថយន្ត​ទាញ​កាមេរ៉ា​បំរុង​ថតរូប​តែ​ត្រូវបាន​ទា​ហ៊ាន​២​នាក់​ដេញ​ប្រតាយប្រតប់​ក្នុង​គោលបំណង​ឆក់យក​កាមេរ៉ា​បោក​ចោល តែ​លោក​បាន​អោប​កា​មេ​រា​ជាប់​ទើប​បណ្តាលអោយ​ទា​ហ៊ាន​ទាំង​នោះ​ចាប់​លោក​បោក​ទៅ​និង​ដី​គ្រួស​ក្រហម​រហូត​ដាច់​ដៃ ដាច់​ជើង​។​ក្រុម​ជនដៃដល់​ខាងលើ​បាន​ស្រែក​ខ្លាំងៗ​ថា​ពួក​អា​អ្នកកាសែត​ឯង​ហ៊ាន​ដេញ​ឡាន​ម៉េ​អឹម​ផង​អា​ហែ្នង​ប្រយ័ត្ន​ស្លាប់​គ្មាន​ដី​កប់​។​

​លោក​រ៉េត​បាន​បន្តថា លោក​បានខ​ល​ទូរស័ព្ទ​ទៅ​ឯកឧត្តម នួន​-​នៅ​នាយរង​ភូមិភាគ​៤ អោយ​ជួយ​អន្តរាគមន៍ ហើយ​ឯកឧត្តម​នួន​នៅ​ថា​បាន​ទូរស័ព្ទ​អោយ​មេ​កងពល​គេ​ជួយ​ចាប់​ឡាន​ខាងលើ​ហើយ​។​ហើយ​លោក​ក៏​បាន​រាយការណ៍​ទៅ​លោក តង​ម៉េ​អឹម​រង​ស្រុក​ត្រពាំង​ប្រាសាទ​ដែរ​តែ​អកុសល់ មេ​របស់​លោក​តង​ប្រាប់ថា​មិន​មាន​កម្លាំង​ម៉េអឹ​មនៅ​ស្នាក់ការ​ទេ​ព្រោះ​ជាប់រវល់​ទៅ​យាម​ឯ​ក្រុមហ៊ុន​ឯកជន​មួយ​។​

​សហការី​របស់​លោក​រ៉េត​បាន​រាយការណ៍​សុំអោយ​លោក យូ​-​ឧត្តម​ពលទាហ៊ាន​វីរសេនា​តូច​លេខ​៤១៣​សុំ​អោយ​ជួយ​បិទ​បារាស​ឃាត់​រថយន្ត​បង្កហេតុ​ខាងលើ​តែ​លោក​ឆ្លើយ​ថា​លោក​នៅ​ឆ្ងាយ​។ សហការី​រូបនេះ​បានខ​ល​ទូរស័ព្ទ​ទៅ​លោក លី​-​ស្រេង​មេ​វីរៈសេនា​តូង​លេខ​៤១៣​ជាច្រើន​ដង​តែ​លោក​មិន​បាន​លើក​ទូរស័ព្ទ​ទេ​។​

​លោក ផ្លុង​-​រ៉េត​ក៏​បានខ​ល​ទូរស័ព្ទ​រាយការណ៍​ជូនទៅ​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​២​ដង​ដែរ​តែ​លោក​មិន​បាន​លើក​ទូរស័ព្ទ​នៅ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​។​

​តាម​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ការ​បង្ហើប​ពី​សមត្ថកិច្ច​និង​កងកម្លាំប្រដាប់អាវុធ នៅ​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​បាន​អោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ឆ្នាំ​២០១៣​នេះ​ថា តាម​ភិនភាគ​រថយន្ត​និង​ភិនភាគ​ជនដៃដល់​ដែល​បាន​បង្កហេតុ​ខាងលើនេះ គឺ​មាន​ឈ្មោះ​អនុសេនីយ៍ទោ សូ​-​វិបុល ជា​ប៉េអឹម​ប្រចាំ​ទិស​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ឧត្តរមានជ័យ ស្នាក់ការ​សន្តិសុខ​អ​.206 (​ស្នាក់ការ​ខាងលើនេះ​គឺ​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្ត​ព្រះវិហារ​)​។ ប្រភព​បន្ថែមថា រថយន្ត​ដែល​លោក សូ​-​វិបុល​ជិះ​បង្កហេតុ​ខាងលើ គឺ​ទិញ​ពី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ដាក់​ស្លាក​លេខ​អង្គការ តែ​ជូន​ពេលខ្លះ​ដូរ​ដាក់​ស្លាក​លេខ ស្វាយរៀង 2A-0257 ដើម្បី​ដឹក​ឈើ​ខុសច្បាប់​។​

​លោក​រ៉េត​បានបញ្ជាក់​ថា​លោក​បាន​ចុះ​ស្រាវជ្រាវ​យក​ព័ត៌មាន​បទ​ល្មើស​ឈើ​ក្រញូង​នៅ​អាស័យដ្ឋាន​ខាងលើ​អស់​រយៈពេល​ជិត​១​សប្តាហ៍​កន្លងទៅ​ហើយ​ដែល​ជាហេតុ​ធ្វើអោយ​ក្រុម​អ្នករកស៊ី​ដឹកឈើ​ក្រញូង​នៅ​តំបន់​នេះ​មាន​ការ​ខឹងសម្បា​មិន​សប្បាយចិត្ត​រហូត​មានការ​បើកឡាន​ឆាប​ចុះ​ឆាប​ឡើង​ក្នុង​ការគំរាមកំហែង បំភិតបំភ័យ​រហូត​មាន​អ្នក​យក​ឈ្មោះ​ជា​ប៉ូលីស​ព្រំដែន​យក​កាំភ្លើង​មក​គំរាមកំហែង​រូប​លោក​ទៀតផង​។​

​លោក ផ្លុង​-​រ៉េត​សូម​សំនូមពរ​ទៅ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​មេត្តា​ជួយ​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ពិសេស ឯកឧត្តម ពុធ​-​សារ៉ាន់ មេ​ប៉េអឹម​ខេត្ត​ឧត្តរមានជ័យ និង​ឯកឧត្តម​សៅ​-​សុខា មេ​ប៉េអឹម​ប្រចាំ​ប្រទេស​កម្ពុជា ឯកឧត្តម នួន​នៅ រង​ភូមិភាគ​៤​ព្រោះ​តំបន់​ខាងលើ​ជា​តំបន់​ទា​ហ៊ាន​កាន់កាប់​។ លោក ផ្លុង​-​រ៉េត​កំពុង​រៀបចំ​ដាក់​ពាក្យបណ្តឹង​ដើម្បី​រក​យុត្តិធម៌​ទៅ​តាម​ផ្លូវច្បាប់​ផងដែរ​។​

​ឯកឧត្តម​ឧត្តមសេនីយ៍ សៅ​-​សុខា​មេ​ប៉េអឹម​ប្រចាំ​ប្រទេស​កម្ពុជា​ធ្លាប់បាន​សារភាព​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ពេល​ថ្មីៗ​នេះ​ថា​កន្លងមក​ពិតជា​មាន​មន្ត្រី​ប៉េអឹម​រកស៊ី​បទល្មើស​មែន​តែ​ឯកឧត្តម​ក៏​បាន​សន្យាថា​នឹង​ចាត់វិធានការ​ទៅលើ​មន្ត្រី​ខិលខូច​ទាំងនេះ​។​

​ពលរដ្ឋ​អ្នកតាមដាន​ហេតុការណ៍​ខាងលើ​រង​ចាំមើល​ចំណាត់ការ​របស់​ឯកឧត្តម សៅ​-​សុខា តើ​ចាត់ការ​ទៅលើ​លោក សូ​-​វិបុល ដោយ​របៀប​ណា​ដែរ​ដើម្បី​ជៀសវាង​គេ​រិះគន់​ដល់​ស្ថាប័ន​កងរាជអាវុធហត្ថ​ប្រចាំ​ប្រទេស​កម្ពុជា​ទាំងមូល​។​

​អ្នកយកព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក សូ​-​វិបុល បាន​ទេ​ព្រោះ​ទូរស័ព្ទ​មិន​ចូល ៕

2014_07_14ckr1 (1) 2014_07_14ckr1 (2) 2014_07_14ckr1 (3) 2014_07_14ckr1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ, សង្គម

Recent Posts

Bookmark and Promote!