ព័ត៌មានថ្មី
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..! @ ខ្ញុំបាទ ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​បាន​យក​ឈ្មោះ​របស់​ខ្ញុំបាទ ទៅ​ប្រើប្រាស់ ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដទៃ​។ @ កាល​ព្រឹក​ថ្ងៃទី​14​ធ្នូ​2017​នៅ​សាលា​ខណ្ឌ​ទួលគោក​មាន​បើ​វគ្គ​រួមគ្នា​អនុវត្ត​បរិស្ថាន​ល្អ​គ្មាន​ផ្សែង​បារី​ក្រោម​អធិបតីភាព​លោក​ឯក​.​ឃុន​ឌៀន​ @ លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​
Comments Off

បរិយាយ​ថ្ងៃនេះ ៖ មាន​អ្នកសើច​ទាំង​ក្រៀមក្រំ

កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៣ នេះគណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត (គជប) បាន​ប្រកាស​ជាផ្លូវការ​នូវចំនួន អាសនៈ ដែលគណបក្ស​នយោបាយ​ទទួលបាន​នៅក្នុងរដ្ឋសភានោះ គឺគណបក្សប្រជាជនកម្ពុជាទទួលុបាន ៦៨ អាសនៈ និង គណបក្ស សង្គ្រោះ ជាតិទទួលបាន៥៥អាសនៈ ដូច តួលេខដែលមន្ត្រី​រាជរដ្ឋាភិបាល​បានប្រកាស​នៅមុន​ពេលដែល គជប បាន ប្រកាស នៅ ពេលនេះ ។

ការប្រកាសលទ្ធផលអាសនៈរបស់ គជប បានធ្វើឱ្យមជ្ឈដ្ឋានប្រជារាស្ត្រជាម្ចាស់ សន្លឹកឆ្នោតភាគច្រើន មានការខកចិត្តយ៉ាង ខ្លាំង ចំពោះលទ្ធផល បែបនេះ ដែលហាក់បីដូចជា មានការគ្រោងទុកជាមុនរបស់ គជប ហើយសូម្បីតែក្រុម ប្រឹក្សាធម្មនុញ្ញ ក៏ សម្រេចមិន ដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យអ្នកគាំទ្រ គណបក្សជំទាស់មួយនេះ បញ្ចោញប្រតិកម្ម នៅតាមទីសាធា រណៈ ថាដូចជាពុំមានយុត្តិធម៌ក្នុងការដោះស្រាយទៅតាមច្បាប់ នោះឡើយ ។

ចំណែកឯគណបក្សប្រជាជនដែលទទួលបានអាសនៈ ៦៨ នោះក៏ហាក់បីដូចជា មិនសប្បាយចិត្ត នឹងទទួលយកលទ្ធផល ទាំង ក្តីក្រៀមក្រោះ ហាក់បីដូចជាពុំរីករាយដូចការឈ្នះឆ្នោតសម្រាប់អាណត្តិទី ៤ កន្លងមក ។ សមាជិក-សមាជិកាគាំទ្រគណបក្ស កាន់ អំណាចហាក់បីដូចជាមិនមានភាពស្វាហាប់ក្នុងការប្រារឰពិធីជប់លៀងអបអរនូវជ័យជំនះរបស់ខ្លួនដូចអាណត្តិ កន្លងមក នោះដែរ ។

លទ្ធផលបានប្រកាសដោយ គជប ត្រូវបានមេដឹកនាំគណបក្ស សង្គ្រោះជាតិ កំពុងតែធ្វើការពិចារណា ទទួលយកឬយ៉ាង ណា នោះទេ។ ក៏ប៉ុន្តែមហាបាតុកម្មអហិង្សា ដោយប្រើប្រាស់របៀបស្មឹងស្មាធ បានធ្វើឱ្យអ្នកគាំទ្រគណបក្សជំទាស់មួយនេះ មាន ការខកចិត្តយ៉ាង ខ្លាំងដោយពុំសមតាមគោលបំណងក្នុងការតវ៉ា ដើម្បីរកឱ្យឃើញពីការពិតនៃដំណើរការបោះឆ្នោត ព្រមទាំង លទ្ធផលនៅពេលនេះ ផងដែរ ។ មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសថា នឹងធ្វើមហាបាតុកម្មបីយប់បីថ្ងៃ ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ១៧ ដើម្បីតវ៉ារកភាពយុត្តិធម៌ មួយដ៏ពិតប្រាកដនោះ ។ ជាការពិតបាតុករ គាំទ្រគណបក្សជំទាស់ មួយនេះ ពុំមានចេតនាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិប្រជាពលរដ្ឋនៅពេលដង្ហែក្បួនបាតុកម្មនោះឡើយ ។ បាតុករទាំងអស់គ្រាន់តែចង់ សម្តែង នូវឆន្ទៈ របស់ខ្លួនធ្វើការទាមទារអ្វី ដែលគេចង់បានតែប៉ុណ្ណោះ  ។

មជ្ឈដ្ឋានគណបក្សសង្គ្រោះជាតិបានបង្ហើបថា អាចនឹងមានការបន្តធ្វើមហាបាតុកម្មធ្វើការតវ៉ា ចំពោះលទ្ធផលនៃការ បោះ ឆ្នោត ដែល ប្រកាសដោយ គជប កន្លងមក ព្រោះភាពមិនប្រក្រតីយ៉ាងច្រើន បានកើតមានឡើង នៅពេលដែលធ្វើការ ពិនិត្យ កញ្ចប់សន្លឹកឆ្នោត ឡើងវិញនោះ បានបង្ហាញឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិមើលឃើញផងដែរ ។ តែទោះជាយ៉ាងណាក៏ គជប បានប្រកាសលទ្ធផល ជាផ្លូវការរួចទៅហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥ អាសនៈ នៅ ក្នុងរដ្ឋសភានីតិកាលទី ៥ នេះ ។ ទោះជាយ៉ាងណាក៏ម្ចាស់សន្លឹកឆ្នោតភាគច្រើនបាន សម្តែងនូវ ការខកចិត្តជាពិសេសអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ។

ទោះបីជាគណបក្សសង្គ្រោះជាតិបង្ហាញជំហរនឹងបន្តមហាបាតុកម្មតទៅទៀតយ៉ាងណាក៏ដោយក៏គេមិនរំពឹងថា អាចធ្វើការ អូសបន្លាយ សភាពការណ៍នយោបាយធ្វើឱ្យជាប់គាំងដូចឆ្នាំ ១៩៩៨ នោះឡើយ ព្រោះព្រះរាជសារព្រះមហាក្សត្រខ្មែរបាន បង្ហាញយ៉ាងច្បាស ់ដោយស្នើឱ្យគណបក្សនយោបាយទាំងអស់ ព្រមទាំងប្រជារាស្ត្រ មានការស្ងប់ស្ងាត់ ទទួលយកលទ្ធផល ដែលប្រកាសដោយគជប កាលពីថ្ងៃទី ០៨ ខែកញ្ញា កន្លងមកនេះ ។ ប្រសិនបើព្រះមហាក្សត្រព្រះអង្គយាងជាព្រះរាជអធិបតី ក្នុងការប្រកាសសុពលភាព អ្នក តំណាង រាស្ត្រនោះ គណបក្សសង្គ្រោះ ជាតិពិតជាមិនអាចអវត្តមានបាននោះឡើយ ៕

Filed in: បរិយាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!