ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

លោក ប៉ា សំ​អិត អធិការ​ស្រុក​កៀនស្វាយ​​បើក​ដៃ​ឲ្យ​មាន​​ល្បែងស៊ីសង​​គ្រប់​ប្រភេទ​

ការ​កើត​ឡើង​នៅ​ល្បែងស៊ីសង​គ្រប់​ប្រភេទ កើតឡើង​ពាសពេញស្រុក​កៀនស្វាយ ដែល​ដឹកនាំ​ដោយ​លោក ប៉ា សំ​អិត អធិការ​ស្រុក​កៀន​ស្វាយ​នោះ មិនដែល​ឃើញ​ដឹកនាំ​សមត្ថកិច្ច​បង្រា្ក​បាន​នោះ​ទេ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា សព្វថ្ងៃនេះ ការកើតឡើង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្នុងនោះ រួមមាន​ដូចជា​ការ​កត់​កន្ទុយលេ​ខការ​ភ្នាល់បាល់ និង​ល្បែង​ជល់​មាន់​ជាច្រើន​កន្លែង​ទៀត​ផង ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ណា ចេញមុខ​បង្ក្រាប​ទេ ។ ដោយឡែក លោក ប៉ា សំ​អិត ធ្វើ​ជា​មើលមិនឃើញ​ព្រមទាំង​បើកដៃ​អោយ ពួក​ញៀន​ល្បែង​ទាំងនេះ បើក​លេង​ស្រេច​តែ​ចិត្ត​។​

​ការ​លេងល្បែង​កត់​កន្ទុយ​លេខ​និង​ភ្នាល់​បាល់​ដែល​មានឈ្មោះ អា​ម៉ាប កត់​នៅ​រោងការ​ហ្វេ ទល់មុខ​ហាង​សូគីម៉ិច ផ្សារ​គគី និង​ម្នាក់​ទៀត ឈ្មោះ អា​ញាញ់ កត់​បាល់​និង​កន្ទុយលេខ នៅ​ជិត​កា​រ៉ា​អូ​ខេ ១៨ សីហា ដែល​មាន​ប៉ូលិស ម្នាក់ ឈ្មោះ កុសល ជា​អ្នក​កាំ​ង​ទៀតផង និង​មាន​កន្លែង​ជល់​មាន់​ជាច្រើន​កន្លែង​ទៀត​ផង មិន​មាន​លោក​ចៅហ្វាយស្រុក​ចុះ​បង្ក្រាប​បាន​នោះ​ទេ ។​

​ប្រភព​បាន​បន្តទៀតថា ក្រៅពី​ល្បែងស៊ីសង​ដោយ​មិន​មាន​អាជ្ញាធរ​បង្ក្រាប​នោះ ក៏​កើត​មាន​ចោរកម្ម​កើតឡើង​ជា​ញយៗ ដូច​ជា​ចោ​គាស់​ផ្ទះ​ចោលួច ចោរ​កាច់ករ​ម៉ូតូ ជាដើម ។ មិន​មាន​អាជា្ញធរ​បង្ក្រាបបាន​ម្តង​ណា​នោះឡើយ ព្រោះ​កម្លាំង​ប៉ូលិស​ត្រូវបាន​លោក ប៉ា  សំ​អិត យក​កម្លាំង​ទាំងនោះ​យក​ទៅ​យាម​ធនាគា​អេសីលីដា និង​យាម​ទូរ​មាស​អស់​ហើយ ដោយ​គ្មាន​ទុក​ក​មាំ្ល​ង​ប្រចាំការ​សំរាប់​ប្រតិ​ប​តិ្ត​ការ​នោះ​ទេ ។​

​ការ​ដែល​មិន​ចុះបង្ក្រាប​ទីតាំង​ល្បែង​សី​សង​ខាង​លើ ត្រូវ​បាន​រង​ការរិះគន់​ថា ទំនងជា​លោក​បាន​ទទួល​លាភសក្ការៈ​ល្បែងស៊ីសង​ទាំងនោះ​ហើយ ទើប​បានជា​លោក​មិន​បង្ក្រាប ។​

​ករណី​ខាងលើ​សារព័ត៌មាន​យើង​មិនអាច​សូម​ការទំនាក់ទំនង​លោក ប៉ា សំ​អិត បាន​នោះ​ទេ ៕

 

pasomet_eavchomroeun

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!