ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

បទល្មើស​ព្រៃឈើ​មាន​ការបង្ក្រាប​ជា​ហូរហែ​បន្ទាប់​ពី​ព្រះរាជអាជ្ញា​ថ្មី​ឡើងកាន់តំណែង​

ខេត្តសៀមរាប​៖ គេ​សង្កេតឃើញថា តាំង​ពី​លោក​កើត​វណ្ណា​រ៉េត ឡើងកាន់តំណែង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ប៉ុន្មាន​ខែ​កន្លងទៅនេះ បទល្មើស​ព្រៃឈើ​ហាក់​មាន​ការបង្ក្រាប​យ៉ាង​ក្តៅគគុគ​គួរអោយកត់សម្គាល់​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ វេលា​ម៉ោង​៩​ព្រឹក​នេះ លោក លី​-​សុ​ផា  នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្តីទី ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​គោយន្ត​កែច្នៃ​ដឹកឈើ​អត់​ច្បាប់​មួយ​គ្រឿង ក្រោម​បញ្ជា​របស់​លោក ទា​-​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក កើត​-​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តសៀមរាប នៅ​ចំណុច​ភូមិ​ព្រៃ​ខ្នុរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។​

​តាម​ប្រភព​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បានអោយដឹងថា ម្ចាស​គោយន្ត​ដឹកឈើ​ខាងលើ​មានឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​ប្រហែល ជាង​៣០​ឆ្នាំ មាន​អាស័យដ្ឋាន​ភូមិ​ព្រៃ​ខ្នុរ​ខាងលើ​។ ពលរដ្ឋ​បន្តថា លោក​ចិត្រ​ដឹកឈើ​ពី​ចំណុច​ភូមិ​អូរ​កូនតឹង ឃុំ​ស្រែ​ណូយ យកទៅ​លក់​ចែកចាយ​នៅ​ស្រុក​វ៉ារិន ស្រុក​ស្រីស្នំ ស្រុក​ពួក ខេត្តសៀមរាប​។ ពលរដ្ឋ​បន្តទៀតថា លោក​ចិត្រ​ដឹកឈើ​ស្ទើ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​គេ​អើពើ​នោះទេ ដោយ​ពួកគាត់​សង្ស័យថា ប្រហែលជា​មាន​ការ​ត្រូវ​រូ​វ​គ្នា​រវាង​អ្នក​រកស៊ី និង​សមត្ថកិច្ច​ពាក់ព័ន្ទ​។

​ប្រភព​ពី​អ្នកសារព័ត៌មាន​ជាច្រើន​នៅ​ឃុំ​ស្រែ​ណូយ​បាន​បង្ហើប​ដែរ​ថា លោក​ចិត្រ មិន​ត្រឹម​តែ​រកស៊ី​ដឹកឈើ​អត់​ច្បាប់​នោះ​ទេ ថែមទាំង​យក​រថយន្ត​ពណ៍​ត្រេអ៊ី ពាក់​ស្លាក់​លេខ ខេមរភូមិន្ទ 2-9740 បើក​កាង និង​រតការ​ឈើ​តាម​ដងផ្លូវ ដែល​រថយន្ត​ខាងលើ​ជា​រថយន្ត​របស់​រដ្ឋ និង​ជា​កម្ម​សិទ្ធ​របស់​កងទ័ព​។ ពួកគាត់​បន្ថែមថា ទង្វើ​បែប​នេះ​ធ្វើអោយ​មជ្ឈដ្ឋាន​ទូទៅ​គេ​រិះគន់ថា យក​រថយន្ត​កងទ័ព​ទៅ​រតការ​ឈើ​បែប​នេះ​ធ្វើអោយ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្លូ​ររបស់​អង្គភាព​កង​ទ័ព​ដែលជា​អង្គភាព​ធ្លាប់តែ​មានកេរិ៍ឈ្មោះ​ស្អាតស្អំ​។​

​ពលរដ្ឋ​ឃុំ​ស្រែ​ណូយ​សាទរ​ចំពោះ​រដ្ឋបាល​ព្រៃឈើ និង​តុលាការ ដែល​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើនេះ ព្រោះ​កន្លងមក​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​រូបនេះ (​លោក​ចិត្រ​) អួត​ក្អេងក្អាង​ថា​ជា​ខ្សែ​អភិបាលស្រុក​ហើយ គ្មាន​អ្នកណា​ហ៊ាន​ចាប់​ឈើ​របស់​គេ​ទេ​នៅ​ទឹកដី​ខេត្ត​សៀមរាប​នេះ​។​សូមបញ្ជាក់​ថា ឈើ​នៅលើ​រថយន្ត​ខាងលើ​គឺ​នៅសល់​តែ​ពាក់កណ្តាល​ទេ ឯ​ពាក់កណ្តាល​ទៀត​ត្រូវបាន​លោក​ចិត្រ​ប្រើ​កម្មករ អោយ​ទំលាក់​ចុះ​នៅ​ព្រៃ​ក្រោយ​ផ្ទះ​របស់​គាត់​មុន​មេព្រៃ​ទៅដល់ ៕

 

   DSC_2059 DSC_2070 DSC_2072 DSC_2057

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!