ព័ត៌មានថ្មី
បទល្មើសឈើដឹកជញ្ជូនបន្តកើតមាន ជារៀងរាល់ថ្ងៃសង្ស័យថា អាជ្ញាធរសម ត្ថកិច្ចនិងជំនាញពាក់ព័ន្ធបើកភ្លើងខៀវ .! @ អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ អាជ្ញាធរ~សមត្ថកិច្ចនិង​ជំនាញ​~ពាក់ព័ន្ធ ស្រុក​ស្នួលខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើដឹក​ចេញ​ តាម​ផ្លូវ​(៩៩៩៩​)ដែលគេស្គាល់ឈ្មោះ លោក ជា​ វណ្ណៈ​មេ (គ៣)ជា​មេ​ឈ្មួញ​ មានឥទ្ធិពលយោធានិងលោក វុធមន្រ្តី យោធដូចគ្នាស្ទាត់ជំនាញរត់ការបង់លុយ ជូនសមត្ថកិច្ច.! @ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងរងនូវការរិះគន់ ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូន ប្រេងសាំងទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ លោក ជំុ ឈាង អតីត ចៅ សង្កាត់ ព្រែកកំពឹសនិងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជានិងលោក ប៉ាច ប៉ន លោកនាយកសាលាបឋមសិក្សាកែវ មុនីដោយទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីឯក រ័ត្ន ស៊្រាងនូវគ្រឿង ឧបភោគ បរិក្ខានិងថវិកាផ្ទាល់ខ្លួន មួយចំនួនធំ.! @ សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.! @ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.!
Comments Off

តុលាការ​រាជធានី​ភ្នំពេញ​ស្ងៀមស្ងាត់​ករណី​កូន​លោក ប៊ុន សេរី

រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ បាន  បង្ហាញ​នូវភាព​ស្ងៀមស្ងាត់ ក្នុងការ​ចោទប្រកាន់​ទៅលើ រូបកូនមន្ត្រី​ការិយាល័យ​​ហិរញ្ញ វត្ថុ​ដែលបើកបរ​រថយន្តប្រភេទ រ៉ង់រ៉ូវែរ បុករះមនុស្សបីរូប   បណ្តាលឱ្យស្លាប់ ទោះបីជា មាន សំណង រដ្ឋប្បវេណីទៅ លើក្រុមគ្រួសាររងគ្រោះហើយ ក៏ដោយក៏អ្នកបង្កហេតុនៅតែ ប្រឈមមុខទៅនឹងច្បាប់ចរា ចរណ៍ផ្លូវ គោក ដែលបានប្រ កាសឱ្យប្រើប្រាស់ជាធរមាន រួចមកហើយនោះដែរ ។

យោងតាមប្រភពព័ត៌មានក្រៅរបងតុលាការ កាលពី  ពេលថ្មីៗបានឱ្យដឹងថា រហូត  មកទល់នឹងពេលនេះ ពុំទាន់មានសញ្ញា ណ មួយពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញធ្វើការចោទ  ប្រកាន់ទៅលើឈ្មោះ ប៊ុន  រតនៈ ជាកូនលោក ប៊ុន សេរី ដែលមានឈ្មោះល្បីល្បាញជា មហាសេដ្ឋីប្រចាំសាលារាជ ធានីភ្នំពេញពីបទអ្វីនៅឡើយ។

ភាពស្ងៀមស្ងាត់ការពុំព្រម  ទម្លាយព័ត៌មាននៃការចោទ ប្រកាន់បទល្មើសយោងទៅ តាមច្បាប់ចរាចរណ៍ផ្លូវគោក នេះត្រូវបាន មជ្ឈដ្ឋានអ្នកច្បាប់ ធ្វើការវាយតម្លៃថា ព្រះរាជ  អាជ្ញាមាននីតិវិធីគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ទៅតាម ច្បាប់ដោយយោង ទៅ តាម អង្គហេតុជាក់ស្តែងនិងអង្គ ច្បាប់ ។

ប្រភពដដែលបានបន្តឱ្យ  ដឹងទៀតថា ឈ្មោះ ប៊ុន រតនៈ  អាចស្វះស្វែងរកមេធាវីដើម្បី ការពារក្តីរបស់ខ្លួនហើយ  លោកមេធាវី អាច បង់ប្រាក់ ដើម្បីធានាឱ្យរស់នៅក្រៅឃុំ បាន ដោយស្ថិតនៅក្រោម  ច្បាប់បានកំណត់ ។ នៅពេល ដែលឈ្មោះ ប៊ុន រតនៈ បង្កឱ្យ មានគ្រោះថ្នាក់ចរាចរណ៍បើក រថយន្តបុកអ្នកដំណើរបីរូប ស្លាប់ នៅតាមបណ្តោយផ្លូវ ជាតិលេខ ១ ហើយត្រូវបាន លោក មហាសេដ្ឋី ប៊ុន សេរី  ជាឪពុកបានសងសំណងរដ្ឋ  ប្បវេណីក្នុងសពមួយនាក់ ១  ម៉ឺនដុល្លារអាមេរិក តែលោក  ប៊ុន សេរី បានអះអាងថាបាន សងក្នុងសពមួយរូបតែ ៥លាន រៀលតែប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពីមាន  គ្រោះថ្នាក់ចរាចរណ៍ដែលបង្ក ឡើងដោយឈ្មោះ ប៊ុន រតនៈ  ជាកូនលោក ប៊ុន សេរី នេះ  រូបលោកបានរត់ការដើម្បី ធានាកូនរបស់លោកឱ្យនៅ ក្រៅឃុំ ។ ក៏ប៉ុន្តែតុលាការ រាជធានីភ្នំពេញពិតជាពុំហ៊ាន ធ្វើការដោះលែងជនល្មើស នេះទេ តែរហូតមកទល់នឹង  ពេលនេះសំណុំរឿងរបស់ លោក ប៊ុន រតនៈ នេះពុំត្រូវ បានទម្លាយពី សំណាក់ តុលាការឡើយ ។

ក្រុមអ្នកច្បាប់បានធ្វើការវិភាគថា តុលាការរាជធានី  ភ្នំពេញ មិនគួរធ្វើឱ្យមានភាព  ស្ងៀមស្ងាត់បែបនេះទេ គឺត្រូវតែធ្វើការ ចោទ ប្រកាន់ទៅ តាមផ្លូវច្បាប់ហើយលោក  ប៊ុន សេរី អាចជ្រើសរើសមេ ធាវីដើម្បីការពារក្តីកូនរបស់ខ្លួន ហើយក៏អាចបង់ ប្រាក់ធ្វើការធានាឱ្យរស់នៅក្រៅឃុំ បានគឺស្របទៅតាមច្បាប់បាន  កំណត់ហើយជនល្មើសនេះ អាចរស់នៅក្រៅឃុំបាន ដោយ សុវត្ថិភាពតែស្ថិតនៅក្រោមការឃ្លាំមើលជាប្រចាំរបស់ តុលាការ ហើយនឹងតម្រូវឱ្យ  ចូលខ្លួនធ្វើការសាកសួរបាន គ្រប់ពេល ។

ប្រភពប្រជាពលរដ្ឋបាន  សម្តែងយោបល់ឱ្យដឹងផងដែរ ថា ការអះអាងរបស់លោក  ប៊ុន សេរី ជាឪពុកថាកូនប្រុស  របស់ខ្លួន បើក រថយន្តនៅពេល ភ្លៀងនោះ មើលពុំឃើញផ្លូវ  ច្បាស់ គឺជាការឆ្លើយដើម្បី  ដោះបន្ទុកតែប៉ុណ្ណោះ ហើយ ពុំមានការពិត ទាំងអស់ក៏ប៉ុន្តែ ប្រជាពលរដ្ឋដែលបានឃើញ គ្រោះថ្នាក់ចរាចរណ៍ដោយ ផ្ទាល់ភ្នែកនោះ បាននិយាយ ថា គឺជាសោតនាដកម្ មយ៉ាងរន្ធត់មួយគួរឱ្យខ្លោចផ្សារបំផុត ហើយគ៏បានស្នើសុំឱ្យតុលាការ ផ្តន្ទាទោស ឈ្មោះ ប៊ុន រតនៈ  ទៅតាមច្បាប់ ទោះបីមាន សំណង រដ្ឋប្បវេណីក៏ដោយក៏ មិនត្រូវឱ្យជនបង្កហេតុរូបនេះ រួចផុតពីសំណាញ់ច្បាប់នោះ ឡើយ ។

គួររំលឹកផងដែរថា ជន បង្កហេតុឈ្មោះ ប៊ុន រតនៈ ជាកូនបង្កើតលោក ប៊ុន សេរី  ប្រធានទីចាត់ការហិរញ្ញវត្ថុ  សាលារាជធានីភ្នំពេញ មាន  ទីលំនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ  បានបើករថយន្តប្រភេទរ៉ង់រ៉ូវែរ  ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ ២AA-៦៧៧៧ បុកអ្នក ដំណើរឱ្យស្លាប់បីរូបនៅតាម បណ្តោយផ្លូវជាតិលេខ០១   ស្ថិតក្នុងភូមិជ្រោយអំពិល  សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៣ ត្រូវឡើង  តុលាការនាថ្ងៃទី ២៣ កក្កដា  ឆ្នាំ២០១៣តែត្រូវស្ងាត់រហូតមកទល់នឹងពេលនេះ ៕

Filed in: ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!