ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

យាយ​លន់​យក​រថយន្ដ​ក្រសួង​ការ​ពារ​ជាតិ​ដឹក​ដី​លុប​បឹង​អូរ​ត្រុំ​

ខេត្ដកណ្ដាល​ ៖ ​ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​នៅ​ក្នុង​ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ខេត្ដ​ កណ្ដាល​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ លើ​បញ្ហា​កង្វះ​ទឹក​សម្រាប់​បង្កបង្កើន​ផល​ របស់​ពួក​គាត់​ ខណៈ​ឃើញ​ឈ្មួញ​បាន​ដឹក​ ជញ្ជូន​ដី​យក​មក​ចាក់​បឹង​នោះ​ ដែល​ជា​ ប្រភព​ទឹក​សម្រាប់​ពួក​គាត់​បង្កបង្កើន​ ផល​ជា​ប្រចាំថ្ងៃនោះ​ ។​ថ្មីនេះក៏មាន​សារព័ត៌មាន​ក្នុងស្រុកបានផ្សព្វផ្សាយជាសាធារណដែរ។

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា​ មាន​រថយន្ដ​ធំៗ​របស់​ក្រសួងការពារជាតិ​យ៉ាងតិច​៥​គ្រឿង​បាន​ដឹក​ដី​យក​មក​ចាក់​ បឹង​អូរ​ត្រុំ​ ឋិត​ក្នុង​ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ព្រំប្រទល់​ទំនប់​៩៤​ ស្រុក​កណ្ដាលស្ទឹង​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​ ២០១៤​នេះ​ ដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ មិន​ហ៊ាន​ប៉ះពាល់​ ដូច្នេះ​ ប្រជាពលរដ្ឋ​ បាន​ព្រួយបារម្ភ​ខ្លាច​ឈ្មួញ​លុប​បឹង​នេះ​ ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ប្រទះ​ខ្វះខាត​ទឹក​សម្រាប់​ បង្កបង្កើន​ផល​ ។​

​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​មន្ដ្រី​មូល​ ដ្ឋា​ន​បង្ហើប​ថា​ មេ​ឈ្មួញ​ដ៏​ធំ​ដែល​កំពុង​ ប្រើប្រាស់​រថយន្ដ​ក្រសួងការពារជាតិ​ដឹក​ ដី​ចាក់​លុប​បឹង​អូរ​ត្រុំ​មានឈ្មោះ​យាយ​លន់​ ដែល​បឹង​នេះ​អតីត​ជា​ដែន​ឡូត៍​លេខ​១​ដែល​ ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ​បាន​ទឹក​ពី​កន្លែង​ នេះ​សម្រាប់​បង្កបង្កើន​ផល​ ស្រូវ​ ដំណាំ​ ប៉ុន្ដែ​យាយ​លន់​ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​ មាន​អំណាច​មួយ​រូប​ អាច​មាន​ករណី​ ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ មន្ដ្រី​ជំនាញ​ រហូត​ដល់​យក​រថយន្ដ​ក្រសួងការពារជាតិ​ ដឹក​ដី​ចាក់​លុប​ជា​ការ​គំរាម​កលើ​ប្រជា​ពលរដ្ឋ​ផង​ដែរ​ ។​

​អាជ្ញាធរ​ឃុំ​ ស្រុក​បាន​អះអាង​ផង​ដែរ​ ថា​ យាយ​លន់​មានច្បាប់​អនុញ្ញាត​ក្នុង​ការ​ ចាក់​ដី​ដើម្បី​យក​គ្រឿងចក្រ​ទៅ​កាយ​ដី​ ធ្វើ​ទំនប់​ព័ទ្ធ​ជុំវិញ​ដី​បឹង​ចំនួន​៨០​ហិ​កតា​ ប៉ុន្ដែ​នៅ​ក្នុង​លិខិត​នោះ​ គឺ​មិន​អនុញ្ញាត​ ឱ្យ​ចាក់​ប៉ះពាល់​ដី​អ្នក​ដទៃ​ ។​

ករណី​នេះ​សារព៍ត័យើងមិន​អាច​ទាក់ទង​បាន​ ទេពី​យាយ​លន់​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៤​ ដោយ​គ្មាន​លេខ​ ទូរស័ព្ទ​ ប៉ុន្ដែ​អ្នក​មើល​ការ​នៅ​ទីនោះ​ និយាយ​ថា​ យាយ​លន់​មានច្បាប់​ក្នុង​ការ​ ដឹក​ជញ្ជូន​ដី​លុប​បឹង​នេះ​ ។​

​តាម​ច្បាប់​ភូមិបាល​ បឹងបួ​ ស្ទឹង​ អូរ​ ទន្លេ​ ជាដើម​ មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​  គ្រប់គ្រង​ជា​កម្មសិទ្ធិ​ ប៉ុន្ដែ​សកម្មភាព​ ចាក់​ដី​លុប​បឹង​របស់​យាយ​លន់​ អាច​ពាក់​ ព័ន្ធ​នឹង​ករណី​ឃុបឃិត​ណាមួយ​ជាមួយ​ មន្ដ្រី​អាជ្ញាធរ​ជំនាញ​ ពិសេស​ប៉ះពាល់​ ទៅ​នឹង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​យ៉ាង​ ខ្លាំង​ បន្ទាប់​ពី​យាយ​លន់​ បាន​ប្រើប្រាស់​ រថយន្ដ​ក្រសួងការពារជាតិ​ជា​ទុន​បន្លាច​ ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​កុំឱ្យ​មានការ​តវ៉ា​ ៕

 

 

yeaylun_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!