ព័ត៌មានថ្មី
សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ ! @ ក្រុមហ៊ុនផលិតទឹក ស្អាតរងការិះគន់ ថាបានបូមទឹកកក្វក់ ដាក់អាងស្តុកបង្ហូរចែក ជូនអតិថិជនប្រើប្រាស់!
Comments Off

​លោក វ័ន​គា​អឆិកា​ស្រុក​ស្វាយលើ​យក​តូនាទី​ទៅ​រកស៊ី​ឈើ​ខុសច្បាប់​

ខេត្តសៀមរាបៈ ជាថ្មី​ម្តងទៀត និង​បន្ថែម​ទៅលើ​សកម្មភាព​ក៏​ដូច​ជា​យន្តការ​ដែល កំពុង​មានស្រាប់​ក្នុងទិសដៅ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែល​ជា​ឧបសគ្គ​ដ៏​ធំ​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ  ។ រដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង ក្នុង​សារលិខិត​ដ៏​កំរ​មួយ​ដែល​ខ្លឹមសារ គឺ​រដ្ឋាភិបាល​អណត្តិ​នេះ ចាត់ទុក​ការទប់ស្កាត់  និង​បង្រា​ប ឬ គាស់រំលើង​អំពើ​ពុករលួយ​ជា​រឿង​អាទិភាព​បំផុត​ដែល​ត្រូវតែ​ធ្វើ​ដាច់ខាត​មានន័យថាៈ រដ្ឋាភិបាល​មិន អនុញ្ញតិ្ត​អោយ​នរណា​ម្នាក់​ទោះ​មាន​បុណ្យ​សក្តិ ឬ  គ្មាន​ក៏ដោយ​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​នោះ​បាន​ទេ​។

​តែ​យើង​ងាក​មក​មើល​សកម្មភាព​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់លោក វ័ន​គា​អធិការ ប្រចាំ​ស្រុក​ស្វាយ​លើ​នេះ​វិញ​ម្តង គឺ​លោក​នាយ​ប៉ូលិស​រូប​នេះ​ហាក់​កំពុង​ធ្វើ​ផ្គើន​នឹង ​បទ បញ្ជា​នេះ​ខ្លាំងណាស់ ពោល​គឺ​មួយ​ថ្ងៃៗ​ភារកិច្ច    ចំបង​របស់​គាត់​គឺ ដើរ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច ពី​ឈ្មួញ​ទុច្ចរិត​រកស៊ី​ឈើ​ខុសច្បាប់​ដែល​ឆ្លងកាត់​តំបន់​គាត់ ឈរជើង ហើយ​ទង្វើ​បែប​នេះ​ត្រូវបាន​គាត់​អនុវត្តន៍​យូរ​មក​ហើយ តែ​គ្មាន​ឃើញ​ថ្នាក់លើ ណាមួយ​មក​រំលត់​បញ្ហា​នេះ​ទេ មានតែ​បង្កើន​ថែម មិនដឹង​ថា​មកពី​មូលហេតុ​អ្វី​?

​មាន​លេចឮ​ពាក្យ​ចេញ ពី​ប្រភព​អ្នក​រកស៊ី​ឈើ​ថា លោក វ័ន​គា គាត់​មាន​ឱកាស​ធ្វើ​ដូច្នេះ​បាន​ក៏​ព្រោះ​តែ​គាត់​ចេះ​ចែករំលែក​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​យល់​ការងារ រាក់​ជ្រៅ​ជាមួយ​មេ​គាត់ ហើយ​សល់​ពី​នេះ​គឺ​គាត់ ប្រមូល​យក​ទៅ​ធ្វើ​មាន​ធ្វើបាន​តែ​ម្តង​។ ក្រៅ​តែ​ពី​រឿង​ប៉ិនប្រសប់​ក្នុងការ​ក្តាប់​មុខសញ្ញា​ឈ្នួញ រកស៊ី​ឈើ​ហើយ លោក​ វ័ន ​គា ក៏​ពូកែ​ខាង​នាំ​ក្បួន​ឡាន​យី​ឌុប​ដឹកឈើ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​បាន​ដោយ​សុវត្ថិភាព​ទៀង​ផង ហើយ​ឈ្នួញ​មួយ​ណា​មិន​ខ្លាច​អំណាច លោក​វ័ន​គា​នោះ សូម្បី​តែ​ចំនួន​ឈើ និង​ប្រភេទ​ឈើ​ក៏​ឈ្នួញ​មិន​ហ៊ាន​លាក់បាំង​ពី​ភ្នែក លោក វ័ន​គា បានដែរ ។

​ប៉ុណ្ណឹង​ហើយ​គ្មាន​ឃើញ​គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប ទើប​ឡើង​ថ្មី​ហ៊ាន កោសខ្យល់​អោយ លោក វ័ន​គា ទេ ឥឡូវ​មជ្ឈដ្ឋាន​កំពុង​រង់ចាំ​មើល​ចំណាត់ការ ពី

​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់លោក ទេសរដ្ឋមន្ត្រី ឱម យិរទៀង វិញ​ម្តង ជាមួយ​លោក វ័ន​គា ជើង​ខ្លាំង​ខាង​ប្រមូល​លុយ​ពី​បទល្មើស​ខុស​ច្បាប់​នឹង​រត់ការ​ឈើ ​ថែមទាំង​ដឹកឈើ​ខ្លូន​ឯង​ផង ប្រចាំ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​នេះ​បាន ៕

 

2014_05_23ckr

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!