ព័ត៌មានថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់! @ ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ!
Comments Off

គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​ក្រុង អូឡាំពិក​អ៊ិចប្រេស និង​រថយន្ត CRV មានអ្នក​ស្លាប់​និងរបួស​ធ្ងន់ស្រាល​ជាច្រើន​នាក់

កាលពីម៉ោងជាង ២ រសៀល ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៣ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងអូឡាំពិក អ៊ិចប្រេស និងរថយន្ត CRK បុកគ្នានៅត្រង់ ចំណុចភូមិព្រះ នង្គ័លស្រុកស្ទោង ខេត្តកំពង់ធំ នៅលើផ្លូវជាតិលេខ ៦ មានមនុស្ស ៤ នាក់ បានស្លាប់ និង ៩ នាក់របួសស្រាលធ្ងន់នៅក្នុង គ្រោះថ្នាក់ចរាចរណ៍នោះ ។

លោក យ៉ង សំ អធិការស្រុកស្ទោង បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ កាលពីម៉ោងជាង ២ រសៀល នៅ លើកំណាត់ផ្លូវជាតិលេខ ៦ខាងរថយន្ត CRV ឆេះរួញតួរថយន្តមើលលែងស្គាល់ ហើយមនុស្ស ៦ នាក់ លើរថយន្ត ដែលបើកបរដោយស្រីម្នាក់ បាន ស្លាប់ ៣ នាក់ របួសធ្ងន់ ២ នាក់ និងរបួសស្រាលម្នាក់ ។ ឯខាងរថយន្តអូឡាំពិកអ៊ិច ប្រេស ដែលផ្ទុកភ្ញៀវបរទេសចំនួន ១៥ នាក់នោះ មានរងរបួសធ្ងន់ភ្ញៀវ ២ នាក់ របួសស្រាល ៣ នាក់ ស្លាប់ព្រូឡានខ្មែរ ម្នាក់ហើយ អ្នកបើកបរបាក់ជើង ។

លោកអធិការបានបញ្ជាក់ថា សរុបក្នុងហេតុកាណ៍នេះ មានអ្នកស្លាប់ ៤ នាក់ របួសធ្ងន់ ៥ នាក់ និងរបួសស្រាល ៤ នាក់ ក្នុង នោះ មានជនជាតិចិន ២ នាក់ របួសធ្ងន់ ដែលសមត្ថកិច្ចបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យស្រុកស្ទោងជាមួយ គ្នា ។

លោកប្រាប់ថា ៖ ខ្ញុំឃើញរថយន្ត CRV ត្រូវឆេះរួញចូលគ្នាអស់ ហើយអ្នកជិះក្នុងរថយន្តក៏ស្លាប់ជិតអស់ ឯអ្នក របួសធ្ងន់ អាច នឹងស្លាប់ខ្លះទៀត ។ ខ្ញុំកំពុងតែទាក់ទងទៅក្រុមហ៊ុនរថយន្តក្រុងថា មានជនបរទេសប៉ុន្មាននាក់ ? ព្រោះ មានជនបរទេស របួសធ្ងន់ តែ ២ នាក់ទេ ដឹកទៅពេទ្យ ។

តាមសមត្ថកិច្ចឱ្យដឹងថា រថយន្តក្រុងអូឡាំពិក អ៊ិចប្រេស ពាក់ស្លាក លេខភ្នំពេញ 3B-6344 ឯរថយន្ត CRV ពាក់ស្លាកលេ ខភ្នំពេញ 2B-2797 រថយន្តទាំងពីរបើកបរក្នុងទិសដៅផ្ទុយគ្នា ទៅមកភ្នំពេញ ខេត្តសៀមរាប ។ ប៉ុន្តែមកដល់ចំណុចកើតហេតុ ខាងរថយន្ត ក្រុងបានបន្ថែមល្បឿនបើកជែងចូលរំលោភចំណែកផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុករថយន្ត CRV ទំហឹងតែម្តង ទើប បណ្តាលឱ្យរងគ្រោះថ្នាក់ដ៏អាណោចអាធ័មយ៉ាងនេះ ៕

Filed in: ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!