ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​សត្វគោ រេចង្កូត​បុករថយន្ត មួយទៀត​បណ្តាល​ឲ្យអ្នក​ជិះលើ​រថយន្ត​រងរបួសធ្ងន់​និង​ស្លាប់

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ៨ និង១៥នាទី មានករណីគ្រោះថ្នាក់ចរា ចរណ៍នៅ ត្រង់ចំណុច ភូមិស្ពានក្អែក ឃុំកណ្តែក លើកំណាត់ផ្លូវជាតិលេខ ៦ រវាងរថយន្ត និងសត្វគោ និងរថយន្តបញ្ច្រាសទិសគ្នា ។ មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ខៀវ-ស ពាក់ស្លាកលេខសៀមរាប 3A-0796 អ្នកបើកបរមិនស្គាល់ឈ្មោះ បើក បរពីលិចទៅកើត បណ្តាលឱ្យ ទៅបុកសត្វគោ ១ក្បាល ដែលមិនស្គាល់ម្ចាស់ ពេលប៉ះគោរួចក៏រេចង្កូតទៅប៉ះទង្គិច និងរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ ស្លាកលេខ សៀមរាប 2A-1679 របស់ឈ្មោះ នុត ម៉ានី ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិ ទួលប្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ (ស្លាប់)ក្នុងនោះ ស្លាប់អ្នកជិះក្នុងរថយន្តចំនួន ៦នាក់ របួស ១០នាក់ ស្រាល ១នាក់ សរុបក្នុងរថយន្ត ១៦នាក់ ។ ស្លាប់ ៦នាក់ ស្រី ៣ នាក់ របួសធ្ងន់ ៩នាក់ ប្រុស ៣នាក់ និងរបួសស្រាល ១នាក់ ប្រុស ។ ១-ឈ្មោះ នុត ម៉ានី ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិទួល ប្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ស្លាប់) អ្នក បើកបរ, ២-ឈ្មោះ ភាព សត្យា ភេទប្រុស អាយុ ១៨ខែ នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ស្លាប់), ៣-ឈ្មោះ ឡៃ ម៉ី ភេទស្រី អាយុ ៦០ឆ្នាំ នៅភូមិទួលក្របាញ់ ឃុំថ្លាត ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ (ស្លាប់),៤-ឈ្មោះ ឌុក រត្ននី ភេទស្រី អាយុ ៧ខែ ភូមិក្រពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប (ស្លាប់), ៥-ឈ្មោះ ឈុន ប៊ុន រឿន ភេទស្រី អាយុ ២៦ឆ្នាំ ភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ស្លាប់),៦-ឈ្មោះ យ៉ាត សុំ ភេទ…… អាយុ ៣៥ឆ្នាំ ភូមិគោកស្លាត់ ឃុំសលុំ ស្រុកពួក ខេត្តសៀមរាប (ស្លាប់),៧-ឈ្មោះ ឌី វួចទៀង ភេទស្រី អាយុ ៤២ឆ្នាំ នៅភូមិ ទួលប្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (របួសធ្ងន់),៨-ឈ្មោះ ស អៀម ភេទស្រី អាយុ ៤០ឆ្នាំ ភូមិ ជីក្រែង ឃុំ ជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប (របួសធ្ងន់),៩-ឈ្មោះ រស់ ចំរើន ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិដូចគ្នា (របួសធ្ងន់), ១០-ឈ្មោះ លន់ ពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ភូមិអូកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប (របួសធ្ងន់),១១-ឈ្មោះ ឌុក រិទ្ធី ភេទប្រុស អាយុ ១២ឆ្នាំ នៅភូមិដូចគ្នា (របួសស្រាល), ១២-ឈ្មោះ វ៉ែន គឹមលាប ភេទស្រី អាយុ ៣៥ឆ្នាំ ឃុំ ស្រែណូយ ស្រុកវ៉ារិន្ទ ខេត្ត សៀមរាប (របួសធ្ងន់),១៣-ឈ្មោះ លន់ រត្តនា ភេទប្រុស អាយុ ៥ឆ្នាំ នៅភូមិដូចគ្នា (របួសធ្ងន់), ១៤-ឈ្មោះ ភឿន ប៊ុនណារិទ្ធ ភេទប្រុស អាយុ ២ឆ្នាំ នៅភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ (របួសធ្ងន់) ។

ក្រោយពេកកើតហេតុរួច អ្នកបើកបររថយន្តហ៊ីយិនដាយបានចុះរត់គេចខ្លន្ងួបាត់ទៅ ។ ចំណែកសាកសពបានប្រគល់ ឱ្យទៅ បងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ហើយជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហើយរថយន្តខូចខាតអស់មួយចំនួន ធំបានយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបង្កសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕

 

2013_05_28_01

Filed in: ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!