ព័ត៌មានថ្មី
សម្ដេចតេជោ ហ៊ុន សែន បញ្ជឲ្យលោក ជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ ដីរំលោភចូលឆ្នេរសមុទ្រ ព្រែកត្រែងត្រូវកាយយក ដីចេញវិញទុក្ខរក្សាឆ្នេរ នោះជាឆ្នេរធម្មជាតិវិញ! @ នៅពុធខាន់ស្អែករដ្ឋសភា និងបើកសម័យប្រជុំ ប្រកាសសុពលភាពអ្នក តំណាងរាស្រ្ត៣៨រូប! @ លោក ថង សាវុនចៅ ហ្វាយខេត្តរតនគិរី លោក គឹម រស្មីមេPMខេត្តរតន គិរីនៅខាងក្រោយខ្នង បទល្មើសដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅប្រទេ សវៀតណាមតាមច្រក អន្តរជាតិអូយ៉ាដាវ! @ ការផ្តល់សេវាសាធារណៈ លើការស្នើសុំថតចម្លង អត្ត សញ្ញាណប័ណ្ណ , សៀភៅស្នាក់ , សៀវភៅគ្រួសារ និងឯក សារផ្សេង គឺជាទិសដៅចម្បង ក្នុងខណ្ឌច្បារអំពៅ ! @ គ្រឿងញៀនជិត១០០គីឡូ ក្រាមដែលជនជាតិចិន បង្កប់ក្នុងចំណីសត្វ ផ្ញើរតាមប្រៃសណីយ៍កម្ពុជា ត្រូវសមត្ថកិច្ចបង្រ្កាប! @ ក្រុមហ៊ុន រ៉ូយាល់គ្រុប (RoyaI Group)របស់ លោកឧញ៉ាគិតម៉េងកំពុងបំផ្លាញ ព្រៃឈើក្នុងខេត្តស្ទឹងត្រែង! @ ក្រុមអាជីវករបើកបររថយន្ត ដឹកទំនិញរិះគន់ក្រុមគយ ចល័តផ្ទៃប្រទេសក្រសួង ដែលដាក់កុងត្រូល ជជុះ​ នៅផ្លូវជាតិលេខ៨​A​ និង​ ផ្លូវជាតិលេខ​ ៧A កំពុងតែចាប់ជំរិតទារប្រាក់! @ លោកសាំពិសិដ្ឋប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋនិង មន្រ្តីរាជការរិះគន់ថា ដាក់ ស្លាកសញ្ញាចរាចរណ៍តាម​ផ្លូវ នៅចំណុចភ្លើងស្តុបធ្វើអោយ អ្នកបើកបរវង្វេងទិស! @ លោកអភិបាលខេត្តកំពតចុះ ពិនិត្យស្ពានសាងសងអំពីឈើជា អំណោយរបស់សម្ដេចតេជោ ! @ ក្រុមហ៊ុនផលិតទឹក ស្អាតរងការិះគន់ ថាបានបូមទឹកកក្វក់ ដាក់អាងស្តុកបង្ហូរចែក ជូនអតិថិជនប្រើប្រាស់!
Comments Off

​លោក ព្រំ សុ​ផៃ និង​លោក​នឹម សោម ត្រូវប៉ាន់​ទាំង​រដូវ​សម្រក​និង​រដូវ​ទឹក​ឡើង​ប្រមូលប្រាក់​ល្មើស​នេសាទ​នៅ តំបន់​អភិរក្ស​ពូជ​ត្រី

ខេត្ដ​បាត់ដំបង  ៖ តំបន់​អភិរក្ស​ពូជ​ត្រី ឡូត៍​លេខ​៩​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​ក្រុម​ជនខិលខូច​ធ្វើ​សកម្មភាព ល្មើស​ច្បាប់​ប្រើ ឧបករណ៍​ឆក់​និង​ទូក​រុញ​ស៊ី​ប (​ទូក​ប្រើ ម៉ាស៊ីន​មាន​ស្បៃ​មង​រុញ​ឬ​អូស​) ជាច្រើន គ្រឿង​ដោយ​បាន​បង់ប្រាក់​រហូត​ដល់​ដើម​ខែ​ឧសភា ឆ្នាំ​២០១៤ ទាំង​រដូវ​សម្រក​និង រដូវ​ទឹក​ឡើង​ជូន​លោក ព្រំ សុ​ផៃ ប្រធាន សហគមន៍ និង​លោក នឹម សោម​នាយ សង្កាត់​ជលផល​ព្រៃ​ចាស់ ។​

តាម​ប្រភព ពី​ប្រជា​នេសាទ​បាន​ឱ្យដឹង ថា នៅ​ចំណុច​តំបន់​អភិរក្ស​ពូជ​ត្រី​ឡូត៍ លេខ​៩​ក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​បាក់​ព្រា​ស្រុក ឯក​ភ្នំ​ខេត្ដ​បាត់ដំបង​មាន​បទល្មើស​នេសាទ ដូចជា​ទូក​រុញ​ស៊ី​ប​ក្នុង​១​យប់​ចាប់ពី​២ គ្រឿង​ទៅ​៦​គ្រឿង​ដោយ​ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​នេះ​បាន​បង់​ប្រាក់​ជូន លោក ព្រំ សុ​ផៃ ប្រធាន​សហគមន៍ និង​លោក នឹម សោម នាយ​សង្កាត់​ជលផល​ព្រៃ ចាស់​ក្នុង​១​ទូក​៣០​ម៉ឺន​រៀល ។ រីឯ​ទូក​ប្រើ ឧបករណ៍​ឆក់​ក្នុង​១​ទូក​១​លាន​រៀល​ទៅ​២​លាន​រៀល ហើយ​១​យប់​មាន​ជាង​២០ ទូក ។ ចំពោះ​ការ​ហ៊ុម​កំបោ្ល​កនៅ​តំបន់ អភិរក្ស​ឡូត៍​លេខ​៩​ក្នុង​១​ហ៊ុម​តម្លៃ​ចាប់ ពី​២​លាន​រៀល​រហូតដល់​៤​លាន​រៀល ។ ចំណែក​ការ​ហ៊ុម​កំ​បោ្លកនៅ​ឡូត៍​លេខ​១០​តាម​ស្ទឹង​ព្រៃ​ចាស់​មក​ដល់​ស្ទឹង បាក់​ព្រា ត្រូវ​ឈ្មោះ​យ៉​ម មុំ ជា​អ្នក ដេញថ្លៃ​១​រដូវ ១​លាន​៥​សែន​រៀល ។ កំបោ្ល​កតាម​ស្ទឹង ព្រៃ​ចាស់​មក​ដល់​ស្ទឹង​បាក់​ព្រា​ដោយ សារ​តែ​ការចង​ហ៊ុមព័ទ្ធ​បណ្ដាល​ឱ្យមាន​ការកកស្ទះ​ដល់​ប្រជា​ពល​រដ្ន​ធ្វើ ដំណើរ តាម​ទូក​ពី​ព្រៃ​ចាស់​ទៅ​បាក់​ព្រា​ប្រើ​ពេល​កន្លះ​ម៉ោង ។​មេ​បទល្មើស​រុញ​ស៊ី​ប​មាន ឈ្មោះ យូ ហាក់ ឈ្មោះ​យូ ហុង និង​ឈ្មោះ យូ ហួត ។ ឈ្មោះ ព្រំ សុ​ផៃ ប្រធាន​សហ គ​មន៍​ជា​មេ​កញ្ច្រែង​ទិញ​ត្រី​ពី​ពួក​ឆក់ ។​

​ទាក់ទិន​នឹង​បទល្មើស​ខាងលើ លោក នឹម សោម នាយ​សង្កាត់​ជល ផល​ព្រៃ​ចាស់​មិន​ពាក់ព័ន្ធ ករណី​នេះ​លោក ជួង សុភា នាយ​ខណ្ឌ​ជលផល​ខេត្ដ​បាត់ដំបង​បានឱ្យដឹងថា ជន​ប្រព្រឹត្ដ​បទល្មើស​នេសាទ​នៅ តំបន់​អភិរក្ស​ខាងលើ​នេះ​កន្លង​ទៅ​ត្រូវ បាន​ចាប់ខ្លួន​ចំនួន ៤ នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ ។ ចំណែក មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​លោក​ក៏​បាន​ហៅ​មក​ធ្វើ​កិច្ចសន្យា​អប់រំ កែប្រែ​មិនឱ្យ​មាន​ខុសឆ្គង​ទៀត​ទេ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ៕

 

img_0184(1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!