ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

ចាប់ខ្លួន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តតាកែវ កឹ​បកេង​ថវិកាជិត ៤៥០ លាន​រៀល

​អង្គភាព ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​ការចាប់ខ្លួន​លោក​សោម អ៊ុំ​មុនី​រ៉ា ប្រធាន មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តតាកែវ ទាក់ទង​ទៅ​និង ការប្រព្រឹត្ត អំពើពុករលួយ​កឹបកេង​ថវិការដ្ឋ ប្រាក់ខែ​របស់​អតីតយុទ្ធជន ប្រាក់ឧបត្ថម្ភ គោល នយោបាយ រ​របស់​យុវ​កុមារ និង​កឹបកេង​ប្រាក់​បេសកកម្ម​មន្ត្រីក្រោមឱវាទ ដែល​សរុប​ជា​ទឹកប្រាក់​អស់ ប្រមាណ​ជិត ៤៥០​លាន​រៀល​។​

​ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យដឹងថា លោក​សោម អ៊ុំ​មុនី​រ៉ា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តតាកែវ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ គឺ​ជាប់​ព័ន្ធ​ពាក់​ការប្រព្រឹត្ត​អំពើពុករលួយ មាន​ចំនួន ៥ បទល្មើស ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!