ព័ត៌មានថ្មី
លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ខណ្ឌ​ទាំង​១២​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​?! @ PM-​គយ​ដែល​ឈរជើង​ស្នាក់កា​គយ​ច​ល​ត័​ក្រោម​ការគ្រប់គ្រង​របស់​លោក​ព្រាប​គា​រ៉ាត់​(​ពិ​សិទ្ធ​)​នៅ​ចំណុច​ភូមិ​ហ៊ួ​ច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ! @ សង្វៀន​ជល់​មាន់​បៀ​អាប៉ោង ដ៍​ធំ​ស្ថិតក្នុង​ភូមិ​ត្រពាំង​លើ​ឃុំ​កណ្ដឹង​ស្រុក​បាទី​ខេត្តតាកែវ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​? @ ប្រជា​នេសាទ​ស្រុក​ស្ទោង​និង​ស្រុក​កំពង់ស្វាយ​រិះគន់​លោក​យ៉ាន់​ពិសាក់​(​ហៅ​សែ​)​នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ​និង​ប៉ែន​វណ្ណរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ @ មេ​ឈ្មួញ​ឈើ​ក្រញូង​ខ្វៀង​ធី​ម៉ៃជន​ជាតិ​វៀតណាម​ត្រូវបាន​សមត្ថ​កិ​ច​ខេត្ត​ឧត្តរមានជ័យ​ចាប់ឃា​ត់​ខ្លួន​ជា​លើក​ទី​ពីរ​ @ លោក​យឹម​សារ៉ាន់​អធិការ​ខណ្ឌ​ពោធ​សែន​ជយ័​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​និង​ថ្នាំញៀន​29​កញ្ចប់​ @ ​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​ @ មេ​គយ​-​មេ​កាំកុងត្រូល​-​មេ​អន្ត្រោប្រវេសន៍​បើកដៃ​ឲ្យ​ឈ្មួញ​ដឺ​ក​ទំនិញ​គេច​ពន្ធ​រឹ​បង់ព​ន្ធ​មិន​គ្រប់​តាម​ច្រកទ្វា​ដា​ខេត្ត​ត្បូងឃ្មុំ​ @ ផ្ទះ​កត់​ឆ្នោត​កន្ទុយលេខ​យួន​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាលដំរី​2​សង្កាត់​កា​កាប​ខណ្ឌ​ពោធ​សែន​ជយ័​យកឈ្មោះ​លោក​អធិការម​កកាង​.! @ បែកធ្លាយ​រឿងអាស្រូវ​ប្រធាន​រតនា​គា​រាជធានី​ភ្នំពេញ​និង​បក្សពួក​មួយចំនួន​..!
Comments Off

ខេត្តពោធិ៍សាត់​មាន​បទ​ល្មើស​ដឹកឈើ​ប្រណីត​យ៉ាង​សកម្ម

ខេត្ត ពោធិ៍សាត់ ៖ បទល្មើស​ឈើ​ប្រណីត​ដែល​ធ្វើ​ចរាចរណ៍​ជាយូរ​ណាស់​មកហើយ ពុំដែល​ឃើញ​មាន សមត្ថកិច្ច​​ពាក់ព័ន្ធ​ណា​មួយ ធ្វើការ​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ឡើយ ជាពិសេស​បទល្មើស​ឈើប្រណិត​ក្នុងស្រុក​ភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ទុកអោយ​ថៅកែរក​ស៊ីដុះស្លែ​នៅក្នុងស្រុក​នេះ​ដឹកជញ្ជូន​យ៉ាង​អាណា ធិបតេយ្យ ទាំងយប់​ទាំងថ្ងៃ​យ៉ាងរលូន ដោយមានទំនាក់ទំនងល្អ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទើបធ្វើអោយមានភាពងាយស្រួល ក្នុង ការ​បញ្ចេញសកម្មភាពដឹកជញ្ជូនឈើប្រណីត ទៅប្រទេសជិតខាងរៀងរាល់ថ្ងៃ ។

ការ ដឹកជញ្ជូនចរាចរណ៍ឈើនេះ មាននៅចំណុចទឹកដីស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយក្រុម​ឈ្មួញរក​ស៊ីដឹក​ឈើ​ប្រណិតចេញពីតំបន់ខ្សាច់ពូក   សន្រែ្ត និងពីតំបន់អូរសោម  ដោយឆ្លងកាត់ស្រុកវាលវែង​មកស្តុបទុកនៅ​ក្នុង​ស្រុកភ្នំក្រវ៉ាញ  និងនៅទីរួមខេត្ត ពោធិសាត់ ទុកលក់បន្តអោយឈ្មួញធំៗប្រចាំស្រុកក្រវ៉ាញ ខេត្តពោធិសាត់ដែល​គេស្គាល់ឈ្មោះ ឌឿម ជាមន្ត្រីប៉ូលីស , ឈ្មោះ វីរៈ , ឈ្មោះ ផាន្នី ជាមន្ត្រីយោធា, ឈ្មោះ ទូច ជាមន្ត្រីយោធា, ឈ្មោះ និត , ឈ្មោះ សល់ , ឈ្មោះ ជ្រុយ , ឈ្មោះ វន , ឈ្មោះ ធី ឈ្មួញខាងលើទាំងអម្បាលម៉ាននេះ សុទ្ធសឹងជាឈ្មួញ​រកស៊ីដឹកឈើ ប្រណិតដុះស្លែប្រចាំខេត្តពោធិ៍សាត់ ។

បទ ល្មើសឈើប្រណិតក្នុងស្រុកក្រគរ ក៍កើតមានយ៉ាងអាណាធិបតេយ្យផងដែរ ដែលគេស្គាល់ឈ្មួញឈើ មាន​ឈ្មោះ ហេង , ភណ្ឌ, និងស្រៀវ ជាមន្ត្រីបរិស្ថានប្រចាំភ្នំយ៉ោក, ឈ្មោះ ពៅ , តាយុយ , យូរា, គ្រូធី ហៅសេកមាស, ញ៉ាំងនិងឈ្មោះ ពៅ ។ ឯថៅកែល្បីឈ្មោះទិញឈើប្រណិតនៅស្រុកបាកានមានឈ្មោះ ចែផល្លី ឈ្មោះស្រី និង ឈ្មោះ ស៊ុយ អាន ជាមន្ត្រីប៉េអឹម ស្រុកបាកាន ក៍មានសកម្មភាពមិនចាញ់ថៅកែក្នុងស្រុកភ្នំក្រវ៉ាញដែរ ។

ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរខេត្ត លោកព្រះរាជ អាជ្ញាសាលាដំបូង ខេត្តពោធិសាត់ មានវិធានទប់ស្កាត់​ឈ្មួញឈើដែលគេស្គាល់យ៉ាងច្បាស់ខាងលើផង ។  ប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ តើមានវិធានការណ៍បែបណាចំពោះឈ្មួញ ដែលល្បីឈ្មោះ​ដឹក​ឈើប្រណិតខុសច្បាប់ ដែលរាជរដ្ឋាភិបាលបានហាមឃាត់ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា អោយមន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់ថ្នាក់ត្រូវតែមានវិធានការ ទប់ស្កាត់រាល់បទល្មើសទាំងឡាយណា​ដែលច្បាប់ហាមឃាត់អោយ​ខាងតែ​បាន  ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!