ព័ត៌មានថ្មី
អាជ្ញាធរ​ខណ្ឌ​ចំការមន បិទ​ភ្នែក មិន​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅក្នុង​ហាង​កាហ្វេ 777 និង​ស្ថិតនៅ​ផ្លូវ​១០៣ ដែល​គេ​ច្បាស់​ថា​ជា​របស់​ចែគ​ង់​.! @ ទីតាំង​ភ្នាល់​បាល់​តាម​ប្រពន្ធ​អ៊ិន​ធឺ​ណិ​ត​២៤​ម៉ោង លើ​២៤​ម៉ោង​/(​យីហោ​៣៦៥) បើក​លេង​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​និ​សម្ថកិច្ចខ​ណ្ខ​ចំ​កាមន​! @ រណ្ដៅ​ដី​របស់​លោក​ឌ​កញ៉ា​ញឹក​ផន​(​ហៅ​កៅ​)​ស្ថិតនៅ​ភូមិ​ព្រះ​ប្រសប់​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្ដាល​ជីក​ដល់​ក្បាល​ប្រែ​ត រ៉ែ​ថា​មិនដឹង​.! @ ​មេ​ឈ្មួញ​ដ៏​មហិមា​កំពុង​ដឹកជញ្ជូន​គោ ក្របី ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​ក្នុង​មួយ​ខែ​រាប់ម៉ឺន​ក្បាល​.! @ បទល្មើស​នេសាទ​កំពុង​វាយលុក​តំបន់​អភិរក្ស​ឡូត៍​លេច​២​បំផ្លិចបំផា្លញ​ធន់​ធានម​ច្ឆជាតិ​យ៉ាងធ្ងន់ធ្ង​រ ! @ ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថត​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​យ៉ាង​រលូន​ដែល​គេ​ស្គាល់​ឈ្មោះ​យាយរិ​ទ្ធ​សមត្តកិច្ច​មិនបង្ក្រា​ប់ទុក​សំរាប​ឆ្នាំងបាយ​..! @ ​ក្រុមហ៊ុន​លោកឧ​កញ៉ា​សឹង្ហ​សំអុល​កំពុងតែ​មមាញឹ​ក​ក្នុង​ការដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ក្រោម​ឡេះ​មាន​អាជ្ញា​បណ្ណ័​..! @ PM ខេត្តកណ្តាល​ឃាត់ខ្លួន មន្ត្រីនគរបាល​ក្នុងករណី​ជួញដូរ​គ្រឿងុញៀន​ខុស​ច្បាប់​ចំនួន​០៨​កញ្ជា​ប់​ @ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..!
Comments Off

លោក អោក បូរ៉ា កំពុង ទទួល​ជោគជ័យ ក្នុងការ​យក អង្គភាពប្រៃសណីយ៍ ធ្វើមាន ធ្វើបាន

កាល ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៤ អង្គភាព​ប្រៃសណីយ៍​កម្ពុជា ត្រូវបាន ដាក់ឱ្យ​ក្លាយជា​សហគ្រាស សាធារណៈ គឺស្វយ័ត​តាម​អ​នុក្រឹត្យ របស់​រាជ​រដ្ឋាភិបាល ។ ការដាក់​ឱ្យ អង្គភាព​ប្រៃសណីយ៍​កម្ពុជា ក្លាយជា អង្គភាព​ស្វ័យត វាប្រៀប​ដូចជា​រដ្ឋាភិ បាល​លើក​ទ្រព្យសម្បត្តិ​រដ្ឋ និងមន្ត្រី រាជការ​ទាំងអស់ ឱ្យទៅ​លោកអោក ប៉ូរ៉ា យកធ្វើជាមធ្យោ បាយ រកស៊ីធ្វើមាន ធ្វើបានផងដែរ ដោយលោក អោក បូរ៉ា អត់ចាយដើមទុន១សេនណាឡើយ ។

តាមសំណើរបស់លោក សូ ឃុន កាលនៅជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោកអោក បូរ៉ា ត្រូវបានសម្តេចតេជោសែន នាយក រដ្ឋមន្ត្រី តែងតាំងជាប្រតិភូរាជរដ្ឋាភិ បាល ឱ្យទទួលបន្ទុកអង្គភាពខ្លាញ់មួយ នេះ ។ ចាប់តាំងពីនោះមក (ឆ្នាំ២០១១)លោកអោក បូរ៉ា បាន គ្រប់គ្រងអង្គភាព ប្រៃសណីយ៍កម្ពុជា ប្រៀបបាននិង ថៅកែអញ្ចឹងដែរ ។

មន្ត្រី រាជការជាច្រើន បានសំដែងនូវការ មិនពេញចិត្ត ចំពោះការដឹកនាំរបស់ លោកអោក បូរ៉ា ដែលប្រកាន់បក្ខពួក ក្នុងការងារ ដែលគេជឿថាៈធ្វើបែប នេះ គឺដីម្បីអាចប្រមូលបានលាភសក្ការៈ សំរាប់លោក អោក បូរ៉ា ខ្លួនឯងយក ទៅធ្វើមានធ្វើបានតែម្តង ។ ឥឡូវនេះ អ្វី ដែលធ្វើឱ្យលោក អោក បូរ៉ា កាន់តែអឿកញ្ចូញថែមទៀតនោះ គឺ កាលពី ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៤ សហភាពប្រៃសណីយ៍ សកលលោក ( UNIVERSAL POSTAL UNION UPU) បាន ចេញ វិញ្ញបនបត្រ័ សរសើរថ្នាក់ទី៣ (កំរិតC) លើការ គ្រប់គ្រងគុណភាពសេវា ឱ្យអង្គភាព ប្រៃសណីយ៍កម្ពុជា ដែលមានលោក អោក បូរ៉ា ជាអគ្គនាយក ។ការ ចេញវិញ្ញាបនបត្រ័សរសើរនេះ ដែលគេ ជឿថាៈ កើតឡើង ដោយ កលល្បិចឡប់ប៊ី របស់លោកអោក បូរ៉ា វាជាមធ្យោបាយ មួយថ្មីទៀត ជួយឱ្យលោក អោក បូរ៉ា បន្តយកស្ថាប័នរដ្ឋ មួយ នេះ ធ្វើមាន ធ្វើ បានបន្ថែមទៀត ។

ទោះបីយ៉ាងណា គេជឿថា ៖ បើមានការលូកដៃធ្វើការ ងារអធិការកិច្ច ពីស្ថាប័នជំនាញណា មួយ ដែលមានភាព យុត្តិធម៌នោះ គេ នឹងរកឃើញភាពខ្វះចន្លោះ នៃការដឹក នាំ ដែលលោក អោក បូរ៉ា បង្កឡើង ដើម្បីរកលាភ សក្ការ ៈផ្ទាល់ខ្លួន ជាមិន ខាន ប្រសិនបើថ្នាក់ដឹកនាំក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី មាន អារម្មណ៍ ចង់បង្កើន ចំណូល ថែមទៀត ជូនរដ្ឋពីអង្គភាពមួយនេះ ៕

2014_04_24ckr1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!