ព័ត៌មានថ្មី
អាជ្ញាធរ​ខណ្ឌ​ចំការមន បិទ​ភ្នែក មិន​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅក្នុង​ហាង​កាហ្វេ 777 និង​ស្ថិតនៅ​ផ្លូវ​១០៣ ដែល​គេ​ច្បាស់​ថា​ជា​របស់​ចែគ​ង់​.! @ ទីតាំង​ភ្នាល់​បាល់​តាម​ប្រពន្ធ​អ៊ិន​ធឺ​ណិ​ត​២៤​ម៉ោង លើ​២៤​ម៉ោង​/(​យីហោ​៣៦៥) បើក​លេង​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​និ​សម្ថកិច្ចខ​ណ្ខ​ចំ​កាមន​! @ រណ្ដៅ​ដី​របស់​លោក​ឌ​កញ៉ា​ញឹក​ផន​(​ហៅ​កៅ​)​ស្ថិតនៅ​ភូមិ​ព្រះ​ប្រសប់​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្ដាល​ជីក​ដល់​ក្បាល​ប្រែ​ត រ៉ែ​ថា​មិនដឹង​.! @ ​មេ​ឈ្មួញ​ដ៏​មហិមា​កំពុង​ដឹកជញ្ជូន​គោ ក្របី ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​ក្នុង​មួយ​ខែ​រាប់ម៉ឺន​ក្បាល​.! @ បទល្មើស​នេសាទ​កំពុង​វាយលុក​តំបន់​អភិរក្ស​ឡូត៍​លេច​២​បំផ្លិចបំផា្លញ​ធន់​ធានម​ច្ឆជាតិ​យ៉ាងធ្ងន់ធ្ង​រ ! @ ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថត​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​យ៉ាង​រលូន​ដែល​គេ​ស្គាល់​ឈ្មោះ​យាយរិ​ទ្ធ​សមត្តកិច្ច​មិនបង្ក្រា​ប់ទុក​សំរាប​ឆ្នាំងបាយ​..! @ ​ក្រុមហ៊ុន​លោកឧ​កញ៉ា​សឹង្ហ​សំអុល​កំពុងតែ​មមាញឹ​ក​ក្នុង​ការដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ក្រោម​ឡេះ​មាន​អាជ្ញា​បណ្ណ័​..! @ PM ខេត្តកណ្តាល​ឃាត់ខ្លួន មន្ត្រីនគរបាល​ក្នុងករណី​ជួញដូរ​គ្រឿងុញៀន​ខុស​ច្បាប់​ចំនួន​០៨​កញ្ជា​ប់​ @ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..!
Comments Off

រដ្ឋាភិបាល​គួរ​ក្រលេក​មើល និង​កែទម្រង់​ភាព​អសកម្ម ដែលកំពុង​កើត​មាន ក្នុង​អង្គភាព​ប៉ូលីស​ព្រំដែន​ទឹក

ភ្នំពេញ ៖ ប្រជានេសាទ​បាន​សំដែង ការមិន​ពេញ​ចិត្ត​ចំពោះ​បញ្ហា ទូក​នេសាទ​របស់​ជន​បរទេស មាន​សៀម​​និង​​យួន​ជាដើម ដែល​កំពុង​សម្រុក ចូលមក​ធ្វើ​សកម្មភាព ក្នុង​ដែន​សមុទ្រខ្មែរ យ៉ាង​ប្រសេច​ប្រសាច  គ្មាន​នរណា​​អើពើ​បង្ក្រាប​ទេ ហើយបើ​តាម​ប្រភពខ្សឹប​ខ្សៀវ​មួយ​ចំនួន បានបង្ហើបឲ្យដឹងថា រឿងដែលគ្មានការបង្ក្រាប ទូកនេសាទ​ទាំង​នោះ ក៏ព្រោះតែមន្ត្រីនគរបាលជើងទឹក ក្រោមបញ្ជារបស់លោក តេង សួន បានចេញប្រមូលផលប្រយោជន៍ យកទៅ​ច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន  មិនដែលខ្វល់ខ្វាយ បង្ក្រាបម្តងណាឡើយ។

ផ្ទៃសមុទ្រខ្មែរនាពេលបច្ចុប្បន្ននេះ មានទូកនេសាទរបស់ ជនជាតិខ្មែរតិចតួចប៉ុណ្ណោះ ដែលចេញធ្វើការនេសាទ ជាលក្ខណៈគ្រួសារ ដោយប្រើប្រាស់ទូកតូចៗ មិនហ៊ានធ្វើដំណើរទៅកណ្តាលលំហសមុទ្រ ដើម្បីចាប់ត្រីនោះទេ  ដោយសារប្រជានេសាទខ្មែរ គ្មានដើមទុនសម្រាប់ប្រកបអាជីវកម្ម នេសាទត្រី ទ្រង់ទ្រាយធំ ជាពិសេសគ្មានលុយ បង់ជូននគរបាលជើងទឹក របស់លោក តេង សួន តែម្តង ។

គួររំលឹកផងដែរថា គ្រប់ទូកនេសាទទាំងអស់ របស់ជនជាតិខ្មែរដែលចេញធ្វើនេសាទ ត្រូវតែបង់លុយ ជូនមន្ត្រី​ជំនាញ​ជលផល ឬសមត្ថកិច្ចចម្រុះ ក្នុងក្របខ័ណ្ឌគណៈកម្មការស្រាល ត្រួតពិនិត្យបទល្មើសលើផ្ទៃសមុទ្រ ដែល​មាន​​លោក តេង សួន ជាអ្នកចាត់ចែងការងារប្រមូលលុយ យកទៅបែងចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន។

ក្នុងតួនាទីជាប្រធាននាយកដ្ឋាន នគរបាលព្រំដែនទឹក នៃក្រសួងមហាផ្ទៃ លោក តេង សួន ហាក់ដូចជាធូររលុង មិនបានយកចិត្តទុកដាក់ ពង្រឹងការងារមន្ត្រីក្រោមឱវាទ ឲ្យការពារបូរណភាព ដែនសមុទ្រខ្មែរនោះទេ បែរជាបិទ​ភ្នែកបណ្តែតបណ្តោយ ឲ្យទូកនេសាទរបស់សៀមនិងយួន ចូលមកធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យបំផុត ក្នុង​ដែន​សមុទ្រខ្មែរ។  ហើយសម្រាប់ទូកនេសាទ របស់យួន ឬសៀម មួយគ្រឿង ដែលអាចចូល​មកនេសាទ​ក្នុងដែន​សមុទ្រខ្មែរ យ៉ាងអនាធិបតេយ្យ  ត្រូវបង់លុយយ៉ាងតិច ២៥០០ដុល្លារអាមេរិក ក្នុងមួយខែឲ្យអ្នកម៉ៅការ សម្រាប់​យក​ទៅបែងចែក មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបអ្វីៗអាចដំណើរការទៅបានដោយរលូន ។

លោក តេង សួន ក៏បានចាត់តាំងបក្ខពួករបស់គាត់ ឲ្យកាន់តំណែងជា ប្រធានវរៈនគរបាលប្រចាំ ទិសនីមួយៗ តាំង​ពីព្រំដែនទឹកនៃខេត្តកែប រហូតដល់ខេត្តកោះកុង ប៉ុន្តែវត្តមាននៃនគរបាលការពារព្រំដែនទឹក របស់លោក តេង សួន  មិនបានបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានត្រឹមត្រូវនោះទេ គឺបានត្រឹមតែចុះទៅដាក់ប៉ុស្តិ៍ ជជុះ ឬចេញ​នាវាល្បាតដើម្បីប្រមូល លុយពីទូកនេសាទ ដោយខុសច្បាប់មិនដែលខ្វល់ ពីបទបញ្ជា ឬសេចក្តីណែនាំ​របស់ថ្នាក់​លើ ក្នុងការបង្ក្រាប ឬទប់ស្កាត់បទល្មើស លើផ្ទៃសមុទ្រឲ្យមានប្រសិទ្ធភាព ទៅតាមកំណែទម្រង់ស៊ីជម្រៅ ម្តងណា​ឡើយ។ លោក តេង សួន មានសិទ្ធិអំណាចធំណាស់ ក្នុងការប្រមូលលុយពីបទល្មើស នៃការដឹកជញ្ជូន ទំនិញ​គេច​ពន្ធ ឈើខុសច្បាប់នៅលើផ្ទៃសមុទ្រ ជាក់ស្តែងសកម្មភាព កាប់បំផ្លាញព្រៃឈើនៅតាមដែនកោះ ដឹកយកមកលក់​ចែក​ចាយ ក្នុងខេត្តព្រះសីហនុ មិនអាចធ្វើទៅបានទេ ប្រសិនបើគ្មានភ្លើងខៀវ ពីលោក តេង សួន នោះទេ ។

មន្ត្រីតូចតាចជាច្រើនបានលើកឡើងថា ប្រសិនបើមានការ ផ្លាស់ប្តូរតំណែងលោក តេង សួន ទំនងជាអាចកែ​ទម្រង់​ភាពអសកម្ម និងអំពើពុករលួយ ដែលកំពុងកើតមាន យ៉ាងផុសផុល ក្នុងអង្គភាពនគរបាលជើងទឹក ដែលកំពុង​យក​តួនាទី របស់ពួកគេទៅប្រមូលលុយ ពីទូកនេសាទរបស់សៀម និងយួន។ បទល្មើសលើផ្ទៃសមុទ្រ តាំងពីខេត្តកោះ​កុង​រហូតដល់ខេត្តកំពត មានច្រើនគគោក តែលោក តេង សួន មិនដែលយកចិត្តទុកដាក់ ទៅលើការបង្ក្រាប​ទប់​ស្កាត់ ឲ្យស្របទៅតាម សេចក្តីណែនាំរបស់ថ្នាក់លើនោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី ប៉ុន្តែសម្រាប់មន្ត្រីតូចតាច និងក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ទំនិញ ឆ្លងកាត់ផ្ទៃសមុទ្រ បានលួចបង្ហើបឲ្យដឹងថា ប្រភពចំណូលពីបទល្មើស នៅ​លើផ្ទៃសមុទ្រខ្មែរ សម្រាប់លោក តេង សួន មានច្រើនសន្ធឹកសន្ធាប់ណាស់ ។

ទាក់ទិននឹងព័ត៌មានខាងលើ អ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់បានទេ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!