ព័ត៌មានថ្មី
លោក មុី សុខុម អធិការស្រុកជំុគីរី ប្រឆាំងបទបញ្ជាសម្ដេចក្រឡាហោម ស ខេងបើកឲ្យមានល្បែងសុីសង សង្វៀនមាន់ជល់បៀរអាប៉ោងនិង យូគីគគ្រឹកគគ្រេង! @ លោក ជាម ច័ន្ទសោភ័ណ្ឌត្រូវ តែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងថ្មីនៃអយ្យការអមសាលា ដំបូងខេត្តកោះកុងក្រោអធិបតីភាព ឯកឧត្តម អង្គវង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ! @ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណះអភិបា លខេត្តកោះកុង ចុះពិនិត្យ មើលការជួសជុល និងស្ថា បនាផ្លូវលេខ ៩០០អមមាត់សមុទ្រដែលត្រូវចាក់បេតុង កៅស៊ូ(A.C) ស្ថិតក្នុងក្រុងខេមរភូមិន្ទ: ! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកបើកភ្លើងខៀវឲ្យឈ្មួញនាំ ចូលសាច់មាន់កោះមាន់ គ្រួច គ្រឿងក្នុង ជ្រូក.គោដែលខូចគុណភាពគ្មាន ការត្រួតពិនិត្យ! @ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកាឆ្នាំ២០១៨គឺជាខួប អនុស្សាវរីយលើកទី៦៥នៃ ទិវាបុណ្យឯករាជ្យជាតិដែល ទទួលបានឯករាជ្យពីអាណា និគមបារាំង! @ ចៅហ្វាយខេត្ត PM គយ មេព្រៃ ប៉ូលីសសេដ្ឋកិច្ចកំពុង ត្រូវថ្នាំមេឈ្មួញឈើឧកញា គង់ក្រឹងដេកលក់អស់! @ សម្ដេចតេជោ ហ៊ុន សែនមាន អនុសាសន៍ឱសថក្លែងក្លាយចរាចរណ៍ តាមទីផ្សារអនឡាញធ្វើប៉ះពាលយ៉ាងធ្ងន់ធ្ងរ! @ សិស្សពូកែទូទាំងរាជធានីជិត៤០០០ នាក់បានទទួលរង្វន់សម្ដេចតេជោនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ អភិបាលរាជធានីភ្នំពេញ! @ អបអរសាទរ ថ្ងៃបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ !
Comments Off

លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​រង​ការចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ពុករលួយ

យន្តការ គ្រប់គ្រង នៅក្នុង ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ អនុវត្តន៍ តាមរូបមន្ត អ្វីនោះទេ ព្រោះគេកត់ សម្គាល់ ឃើញថា មន្ត្រីធំៗ ដែលកាន់តំណែង តាំងពីជំនាន់លោក សូរ ឃុន នៅតែមានឱកាសប្រព្រឹត្ត អំពើពុករលួយ និង អសកម្មដដែល ទោះបីជាមានការផ្លាស់ប្តូរ រដ្ឋមន្ត្រី ដោយលោក ប្រាក់ សុខុន ឡើងមកកាន់តំណែងជំនួសលោក សូរ ឃុន ក៏រូបភាពនៃការគ្រប់គ្រងដឹកនាំក្នុងក្រសួងនេះនៅតែដដែល គ្មានអ្វីប្រែប្រួល ។

លោក អោក បូរ៉ា  អគ្គនាយកប្រៃសណីយ៍កម្ពុជាដដែល តំណែងនេះកាន់ឡើងដុះស្លែ បើនិយាយតាម ភាសា សាមញ្ញ គឺលោក អោក បូរ៉ា ទទួលបានបុព្វសិទ្ធិយ៉ាងពិសេសក្នុងការធ្វើប្លង់រឹងដើម្បីកាន់តំណែង ជាអគ្គនាយកប្រៃ សណីយ៍កម្ពុជា បង្កព្យុះភ្លៀងតាមតែអំពើចិត្ត ហើយភាពអសកម្មនិងអំពើពុករលួយរបស់លោក អោក បូរ៉ា គេហ៊ាន ទស្សន៍ទាយថា លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីទើបឡើងតំណែងជំនួសលោក សូរ ឃុន មិនបានដឹងពីភាព អសកម្មទាំងនេះទេ ហើយទោះចង់ឬមិនចង់ការប្រព្រឹត្តរបស់លោក អោក បូរ៉ា កំពុងបង្កផលប៉ះពាល់ ដល់រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ ។

មន្ត្រីតូចតាច បានបង្ហើបឲ្យដឹងថា ជាគោលការណ៍រដ្ឋលេខាធិការ ទទួលផែននៅក្នុងក្រសួងនេះ ចង់មានអំណាច បង្ក ព្យុះភ្លៀងតែងតាំងមន្ត្រី ឬអន្តរាគមន៍ការពារមុខតំណែងមន្ត្រីណាម្នាក់ខ្លាំងជាងរដ្ឋមន្ត្រី ទៅទៀត ដូច្នេះហើយ បានជាមន្ត្រីដុះស្លែមួយចំនួនពួកគេនៅអាចបង្កព្យុះភ្លៀង ដោយសារតែពួកគេមានបង្អែកជារដ្ឋលេខាធិការ ជួយ ការ ពារ។

លោក អោក បូរ៉ា កាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍ កម្ពុជា ច្រើនឆ្នាំមក ហើយ អត់មានការផ្លាស់ប្តូរទៅណានោះទេបើទោះបីជាក្នុងអង្គភាពនេះមានភាព អសកម្មមិនប្រក្រតី អំពើពុក រលួយ កិបកេងចំណូលថវិកាជាតិ កើតឡើងតាមគ្រប់រូបភាពក៏ដោយ មិនដឹងជាលោក អោក បូរ៉ា មានអំណាចអ្វី ពិសេសនោះទេ ទើបគាត់អាចតោងតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជាឡើងដុះស្នឹម គ្មាននរណាអាចប្រជែង ជ្រែយកតំណែងរបស់គាត់បានទេ។

តាមពិតទៅ លោក អោក បូរ៉ា គឺជាមនុស្សជំនិត និងធ្លាប់ជាអ្នករកលុយទៅផ្គត់ផ្គង់លោក សូរ ឃុន ចុះមូលដ្ឋាន ពង្រឹងបក្សនៅឯខេត្តតាកែវ ទើបគាត់អាចមានគុណសម្បត្តិក្រាញតំណែងជាអគ្គនាយកប្រៃសណីយ៍កម្ពុជា គ្មាន នរណា ហ៊ានប៉ះពាល់ ទោះជាលោក ប្រាក់ សុខុន ឡើងធ្វើជារដ្ឋមន្ត្រីយ៉ាងណាក៏ដោយ ក៏សិទ្ធិអំណាចរបស់លោក អោក បូរ៉ា នៅតែរឹងមាំ  មិនខ្វល់ពីកំណែទម្រង់ ស៊ីជម្រៅ ។

អំណាចរបស់លោក អោក បូរ៉ា គាត់អាចចាត់តាំងមន្ត្រីឲ្យកាន់ការងារតាមតែអំពើចិត្តប្រសិនបើ មន្ត្រីថ្នាក់ក្រោម មិនមែនជាខ្សែទុយោរបស់គាត់ទេ ត្រូវគេបញ្ជូនឲ្យទៅកាន់ការិយាល័យដែលគ្មានការងារធ្វើ ឬមានតែការងារ អត់​មានប្រាក់ចំណូល ។ លោក អោក បូរ៉ា ក៏បានប្រើ អំណាចរបស់ខ្លួនក្នុងការជ្រើសរើសមន្ត្រី ជាប់កិច្ចសន្យា​ឬការ​ជ្រើសរើសមន្ត្រីពេញសិទ្ធិដែលជាខ្សែទុយោ ឬសាច់ញាតិរបស់ពួកគាត់ឲ្យស៊ីប្រាក់ខែរដ្ឋយ៉ាងប្រសេចប្រសាច បើ​ទោះបីជាពេលខ្លះមន្ត្រីទាំងនោះ គ្មានការងារធ្វើក្នុងប៊ុយរ៉ូនីមួយៗគរជើងគ្នាក៏លោក អោក បូរ៉ា រៀបចំឲ្យមានការ​ជ្រើស​រើសមន្ត្រីធំៗឲ្យចូលបម្រើការងារដេកស៊ីតែ ប្រាក់ខែបំផ្លាញចំណូលថវិកាជាតិ។

មន្ត្រី មួយចំនួនបានលើកឡើងថា ក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា ដែលមានភាពអសកម្ម​និងរឿងអាស្រូវពុក​រលួយ ប្រហាក់ប្រហែលអង្គភាពប្រៃសណីយ៍កម្ពុជា ដែលសុទ្ធសឹងជាអង្គភាពស្វយ័ត មានភាពម្ចាស់ការ​លើ​ចំណូល​និងចំណាយ ចំណូល ឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា មាន​ការផ្លាស់ប្តូរថ្នាក់ដឹកនាំចំនួន២លើករួចមកហើយ គឺទី១ មានការផ្លាស់ប្តូរតំណែងលោក ឡៅ សារឿន ជំនួសដោយ​លោក កឹម វិក្រា ហើយពេលនេះក៏មានការផ្លាស់ប្តូរលោក កឹម វិក្រា ដាក់ជំនួសដោយលោក ឡាយ ម៉ារីវ៉ូ ក្រោមរូប​ភាពកែទម្រង់ដើម្បីធ្វើឲ្យមន្ត្រីថ្នាក់ក្រោមស្ងប់ចិត្ត។ ប៉ុន្តែក្នុងអាណត្តិដូចគ្នានេះ អង្គភាពប្រៃសណីយ៍កម្ពុជា មិន​មាន​ការផ្លាស់ប្តូរតំណែងលោក អោក បូរ៉ា នោះទេមិនដឹងជាមានអាថ៌កំបាំងអ្វី ព្រោះជាគោលការណ៍ ។

ទាក់ទិននឹងព័ត៌មានខាងលើនេះ អ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់បានទេ ៕

ok_bora1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!