ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

ការរុក​រក​​យន្ដ​​ហោះ Boeing 777-200 បាត់​​ខ្លួន ត្រូវ​​គេ​​​វាយ​​តម្លៃ​​ថា ចំណាយ​​ប្រាក់​​​ច្រើន​​បំផុត​ក្នុង​​ប្រវត្ដិ​សាស្ដ្រ

រយះពេល ២៦​ថ្ងៃ​កន្លង​ផុត​ចាប់ តាំង​ពី​យន្ដហោះBoeing777-200 បាត់ខ្លួន ហើយ ការខិតខំ​រុករក​ត្រូវ បាន​គេវាយ​​តម្លៃថា ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ប្រវត្ដិ​សាស្ដ្រ អាកាសចរណ៍ ប៉ុន្ដែចមិនទាន់រកឃើញ លទ្ធផលណាមួយ​ឡើយ ។ ការខិតខំរុករក ដោយមានការចូលរួមពីរាប់សិប ប្រទេស និងឧបករណ៍ទំនើបៗ តែនៅ មិនទាន់ឃើញ ។

នៅសល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ បើរកមិនឃើញទេ នោះ អាថ៌កំបាំងយន្ដហោះដែលបាត់ខ្លួន ស្ថិតនៅ​ជា​អាថ៌កំបាំងជារៀងរហូត ដោយប្រអប់ខ្មៅយន្ដហោះមិនអាចរក្សា ទិន្នន័យហោះហើរលើសពីមួយខែឡើយ ។ ​​ប្រព័ន្ធ ផ្សព្វផ្សាយម៉ាឡេស៊ីបានឱ្យដឹងថា ពេលនេះការរុករកយន្ដហោះផ្ដោត សំខាន់ទៅលើបរិវេណរុករក៣១៩ពាន់ គីឡូ ម៉ែត្រក្រឡាដែលមានចម្ងាយពីទី ក្រុងPurk ប្រទេសអូស្ដ្រាលី១៨០០គីឡូ ម៉ែត្រជាទីតាំងដែលគេរុកឃើញបំណែក ជាច្រើនសង្ស័យថាជារបស់យន្ដហោះ Boeing777-200 ។ ប្រសិនបើបំណែកទាំងនោះ ពិតជារបស់យន្ដហោះ នឹង ជួយ បង្រួបរុក រកបានឆាប់រហ័ស ។ ពាក់ព័ន្ធនឹង សកម្មភាពរុករកនោះ ដែរអង់គ្លេសបានបញ្ជូននាវាមុជទឹកដើរ ដោយ ថាមពលបរមាណូ ជួយរុករកយន្ដហោះ Boeing777-200 ។ រដ្ឋមន្ដ្រីក្រសួងការ ពារជាតិអង់គ្លេសបាន ប្រ កាស ឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលបរមាណូ HMS Tireless របស់ប្រទេសនេះ បានបញ្ជូនទៅ កាន់ មហាសមុទ្រឥណ្ឌា ចូលរួមរុករកយន្ដហោះដឹកអ្នកដំណើរ ដែលបាត់ខ្លួន ។ នាវាមុជទឹកដើរ ដោយថាមពល បរមា ណូ ខាងលើនឹងជួយរុករកប្រអប់ខ្មៅ យន្ដហោះនៅបាតសមុទ្រ ។ នាវាមុជទឹក  និងមាន ឧបករណ៍ កំណត់ សញ្ញា ប្រអប់ ខ្មៅខណៈដែលប្រអប់ខ្មៅនោះនៅតែ បញ្ចេញសញ្ញាក្នុងរយៈពេល៣០ថ្ងៃគិត ចាប់ពីពេលហោះហើរ ។  នៅពេលដែល ការរុករកលើសពី៣០ថ្ងៃ ប្រអប់ខ្មៅនោះ មិនអាចផ្ដល់សញ្ញាទៀតឡើយ ហើយបើ រកឃើញទិន្នន័យ ហោះហើរក៏នឹងត្រូវ បាត់បង់ ទាំងនោះធ្វើឱ្យអាថ៌កំបាំងស្ថិត នៅតែជាអាថ៌កំបាំងដដែល ។ បើទោះបីគេបាន ឃើញ បំណែកជា ច្រើនសង្ស័យថា ជារបស់យន្ដហោះ Boeing777-2000 ប៉ុន្ដែរហូតមកទល់ពេលនេះ មិនទាន់មាន បំណែក ណាមួយបានស្រង់ ចេញពីទឹកនៅឡើយ ។

លោក Angus Houston អ្នកទទួលបន្ទុករុករកយន្ដហោះ របស់ទាហានអាកាសអូស្ដ្រាលីបាន ប្រកាសថា “យើងមិន ទាន់ស្រង់បាន បំណែកណាមួយដែលពាក់ព័ន្ធនឹងយន្ដ ហោះ Boeing777-200 នោះឡើយ” ។ លោក បន្ដទៀតថា ការរុករកក៏ដូចជាស្រង់ បំណែកសង្ស័យត្រូវប្រើរយៈពេលយូរ ដោយសារពេលនេះ អាកាសធាតុមិន អំណោយផល ។នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី លោកណា ជីព រ៉ាសាក់ បានធ្វើដំណើរទៅកាន់ទីក្រុង Purk ប្រទេសអូស្ដ្រាលី កាលពី ថ្ងៃទី ១ ខែមេសា ដើម្បីតាមដានសកម្មភាពរុករកយន្ដហោះដឹកអ្នកដំណើរ២៣៩នាក់ដែលបាត់ខ្លួន ។ លោករ៉ាសាក់ ក៏បានថ្លែង អំណរគុណដល់សហគមន៍អន្ដរជាតិដែលបានជួយជ្រោមជ្រែងក្នុងការរុករក យន្ដហោះនោះ ៕

2014_04_02 (1)

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!