ព័ត៌មានថ្មី
លោក ចាន់ វិចិត្តជា មន្រ្តីរដ្ឋបាលជល ផលអធិការដ្ឋាន ខាងជើងបឹងទន្លេ សាបរងការិះគន់ពី ប្រជានេសាទថាដើរ ប្រមូលលុយដាក់ ហោប៉ៅផ្ទាល់ខ្លួន! @ លោក សុខ គីរីរត្ន័ប្រធាន មន្ទីររ៉ែនិងថាម ពលខេត្តក្រចេះរងការ ចោទប្រកាន់បើកដៃឲ្យ ឈ្មួញជីកយករ៉ែមាស យ៉ាងអានាធិបតេយ្យ! @ ល្បែងសុីសងជល់មាន់ ភ្នាល់តាមទូរទស្សន៍ ត្រូវ​សមត្ថកិច្ច បង្រ្កាបខេត្តកំពង់ស្ពឺ! @ លោក ខៀវ សារឿន ប្រធានការិយា ល័យគយនិង រដ្ឋាករច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងការចោទ ប្រកាន់តម្រូវឲ្យ រថយន្តក្រុងនិង រថយន្តកុងតឺន័រ បង់លុយក្នុង១ ខែ$១.៥០០ ទៅ$៣.000! @ ឯកឧត្តមនាយឧត្តម សេនីយ៍សៅសុខា អគ្គមេបញ្ជាការស្ដីទីនៃកង យោធពលខេរះភូមិន្ទបាន ប្រារព្ធពិធីបុណ្យ ទយ្យទៀន ព្រះវស្សា នៅវត្តទេពរង្សីស្រុក ពញាឮខេត្តកណ្ដាល! @ អគ្គិភ័យឆាបឆេះលំនៅ ដ្ឋានប្រជាពលរដ្ឋ កាលពីទៀបភ្លឺថ្ងៃ អង្គារ៍អស់ចំនួន៦៤ ខ្នងខណ្ឌឫស្សីកែវ! @ ល្បែងសុីសង បៀរ អាប៉ោង បើកលេងជាយូឆ្នាំ មកហើយដែលជ្រក ក្រោមស្លាកយីហោ ផ្ទះសំណាក់(ចន្ទរះ)ត្រូវ សមត្ថកិច្ចបង្រ្កាប! @ លោកហ៊ុនម៉ាណែតដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជន កម្ពុជា១៣០០០ នាក់មកពីឃំុ ចំនួន១៤ស្រុកមេ មត់ខេត្តត្បូងឃ្មុំ! @ រថយន្តដឹកឈើឆ្លងដែន តាមច្រកអូយ៉ាដាវ ខេត្តរតនគិរីសមត្ថកិច្ច ក្នុងខេត្តត្រូវថ្នាំ សណ្ដំឈ្មួញអស់ហើយ.! @ ទីស្ដីការក្រសួង ព័ត៌មានបាន បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីអំ ពីរគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ!
Comments Off

លោក ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ក្រចេះ​ធ្លាយ​រឿង​ពុក​រលួយ

ក្រចេះ ៖ លោក​ប្រធាន​មន្ទីសុខាភិបា​ល​ត្រូវ​បាន​គេ​រិះ​គន់ថា មានភាព​មិនប្រក្រតី ក្នុងការ​ដឹកនាំ​អោយ​មន្ត្រីជំនិតៗ​របស់លោក​ធ្វើភ្លៀង​ផ្គរ​ស្រេចតែ អំពើចិត្ត​ដែលធ្វើអោយ​បុគ្គលិកសុខាភិបាលដែលខិតខំបំពេញការងារមាន ការ ខកចិត្តជាខ្លាំងហើយទាមទារសុំឲ្យលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាចុះពិនិត្យករណីនេះផង ។

ភាពមិនប្រក្រតីនៃការដឹកនាំរបស់លោក ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលត្រូវបានបុគ្កលិករាយការណ៍មា នដូចជា  ៖
១ -លោកស្រី ងួន ធារី  ប្រធានការិយាល័យគណនេយ្យបានយកសន្តិសុខដែលជាពលករបណ្តែតមកធ្វើការ នៅ ក្នុង ការិយាល័យគណនេយ្យហើយបានប្រគល់តួនាទីនិងសិទ្ឋិអំណាចចាត់ ចែ ងដើម្បីផលប្រយោជន៍ បក្ខពួក ធ្វើ អោយមន្ត្រីក្របខ័ណ្ឌមួយចំនួនអត់ការ ងារធ្វើ។ថ្មីៗនេះលោកស្រី ងួន ធារី បា នចាត់ចែងត្រូវរ៉ូវជាមួយប្រធាន មន្ទីរ រៀបចំដាក់ប្អូនរបស់ខ្លួន ឈ្មោះងួនជីវ័ន្ត ដែលទើបតែជាប់ក្របខ័ណ្ឌថ្មីៗឲ្យត្រៀមធ្វើជាប្រ ធានគណនេយ្យ របស់ មន្ទីរ ពេទ្យខេត្តក្រចេះដែលខុសគោលការណ៍ច្បាប់ ហិរញ្ញវត្ថុហើយករណីនេះ បានធ្វើអោយបុគ្គលិកមន្ទីរ ពេទ្យ ទាំង អស់បាក់ ទឹកចិត្តព្រោះបុគ្គលនោះទើបជាប់ក្របខ័ណ្ឌតែអាងអំណាចបងស្រីជា ប្រធានការិយាល័យ គណ នេយ្យមន្ទីរ សុខាភិបាល ដែលស្និទ្ឋនឹងលោកប្រធានមន្ទីរ ។ ប្រការដែលគួរឲ្យចាប់អារម្មណ៍ ដោយសារខ្លាច ខាត បង់ប្រយោជន៍កាលពីខែ សីហា ឆ្នាំ២០១២កន្លងទៅនៅពេលលោកស្រី ងួន  ធារី  សំរាលកូន គឺលោកស្រីមិនបាន ដាក់ច្បាប់លំហែរ មាតុភាពទេហើយក៏មិន សុំច្បាប់ដែរ គឺលោកស្រីងួនធារីធ្វើលិខិតផ្ទេរសិទ្ឋិជូនមន្ត្រីការិយាល័ យហើយដាក់មូលហេតុថាមកធ្វើការមិនជាប់លាប់។ តែលោកស្រីមានសិទ្ឋិចាត់ចែង និងចុះហត្ថលេខា គ្រប់គ្រប់ យ៉ាង ដោយមានការគាំទ្រឯកភាពពីប្រធានមន្ទីរ ។
មន្ត្រីរាជការក្នុងមន្ទីរបានលើកជាសំនួរថាតើចំណុចនេះត្រឹមត្រូវ ទេតាមច្បាប់សហលក្ខ័ន្តិកៈមន្ត្រីរាជការស៊ីវិល?។ បើគេមិនទាន់ភ្លេច ទេកាលពីខែធ្នូឆ្នាំ២០១១មន្ទីរសុខាភិបាលខេត្តក្រចេះបាត់លុយមូលនិធិ សកល ក្នុងគំរោងគ្រុន ចាញ់ចំនួនប្រមាណជិត២ម៉ឺនដុល្លារពីទូដែកប៉ុន្តែ មក ដល់ពេលនេះ មិនមានការស្រាវជ្រាវដាក់ទោសកំហុស អ្នក ទទួលខុសត្រូវឡើយ។បា នត្រឹមតែលុបឈ្មោះចេញពីក្របខ័ណ្ឌចំពោះអ្នក កាន់សោរទូរប៉ុណ្ណោះ។

២-លោក ខូវ បានលី ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក។ក្រៅពីតួនាទីជាប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក លោក  ខូវ  បានលី  ជាប្រធានកម្មវិធីជម្ងឺអេដស៍ផង និងជាប្រធានគណៈគិលានុបដ្ឋាកផង។
តួនាទី ដែល លោកប្រធាន មន្ទីរសុខាភិបាលផ្តល់អោយនេះ បានធ្វើអោយលោក ខូវ បានលី  បង្កភាពច្របូក ច្រ បល់ ៖
ក- ក្នុងតួនាទីជាប្រធានការិយាល័យរដ្ឋបាល លោក ខូវបានលី ពូកែខាងរត់ការអោយប្រធានមន្ទីរ ចុះហត្ថលេខា ផ្លាស់ប្តូរបុគ្គលិក ពីកន្លែងមួយទៅកន្លែងមួយពីមណ្ឌលសុខភាពមួយទៅមណ្ឌលសុខភាពមួយ មិនតិច នាក់ទេ ក្នុង មួយខែៗ ហើយអ្នកផ្លាស់សុ់ទ្ឋតែត្រូវបង់សោហ៊ុយរត់ការ ទាំងអស់។
ខ-លាក់បាំងឈ្មោះទន្តបណ្ឌិតឈ្មោះរុណសុខម៉ានីតាដែលចូលបំរើ ការងារតាំង ពីថ្ងៃទី ០៩ មករា ២០១១ រហូត មកដល់ខែមីនាឆ្នាំ២០១៤នេះ មិនដែលមានមុខមកធ្វើការទេ តែមានឈ្មោះបើកប្រាក់ខែរហូត។

ករណីខាងលើ​នេះ សារព័ត៌​យើងមិនអាចទំនាក់ទំនងលោកប្រធានមន្ទីរបានទេ ៕

2014_04_02

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!