ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

ពលរដ្ឋ​ត្អូញ​ត្អែ​​មន្ត្រីកង​រាជ​អាវុធ​ហត្ថខេត្ត​កណ្តាល​ ដាក់ កម្លាំ ងចាំស្ទាក់ ចាប់​ឃាត់រ​ថយន្ត​ដឹ​ក​​ជញ្ជូន​ទំនិញ​​ទារ​ប្រាក់

កណ្តាល ៖ បច្ចុប្បន្ន ​នៅតាម​​ដងផ្លូវ​ជាតិ នៅទូទាំ​ង​ខេត្ត​ក​ណ្តាល គេស​ង្កេត ឃើញ​មាន​មន្ត្រីកង​រាជ​អាវុធ​ហត្ថ ដាក់ កម្លាំ ងតាម​បណ្តាផ្លូវជាតិ​ ចាំស្ទាក់ ចាប់​ឃាត់រ​ថយន្តដឹ​ក​ជញ្ជូនទំនិញ គ្រប់ ប្រ ភេទរបស់ប្រជាពលរដ្ឋ ជំរិតទារ យកលុយ ដោយមិនឱ្យរបូតមួយគ្រឿង ណាឡើយ ។

ប្រភពពីមន្ត្រីអាវុធហត្ថ តូចតាច ដែលមិនបានទទួលផលពីការ ដាក់ប៉ុស្តិ៍សុំលាក់ឈ្មោះ បានបង្ហើប ប្រាប់ឱ្យដឹងថា​ក្រុមមន្ត្រី កងរាជអាវុធ ហត្ថ ដែលដាក់ប៉ុស្តិ៍ចល័តតាមបណ្តា ផ្លូវជាតិ នៅខេត្តកណ្តាលដឹកនាំដោយ លោករស់ សារិន និងលោក អ៊ុំ ឡេង ជាមនុស្សជំនិតរបស់លោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល កំពុងធ្វើឱ្យប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំង ពិសេសគឺពលរដ្ឋរកស៊ី ដឹកជញ្ចូនទំនិញតាមរថយន្ត ។

ពួក គាត់បានត្អូញត្អែរថាៈ គាត់រកស៊ីដឹក ទំនិញ​បន្តិចបន្តួច សុទ្ធតែជាទំនិញស្រប ច្បាប់ ដូចជាពោត សណ្តែក ត្រសក់ ល្ពៅ ល្ហុង និងគ្រឿងឱ្យបភោគ បរិភោគ ផ្សេងៗ៘ ដឹកឆ្លងកាត់តាមផ្លូវជាតិ ក្នុងទឹកដីខេត្តកណ្តាល គឺមានក្រុមប៉េ អឹមបើកឡានប្រដេញស្ទាក់ចាប់ ទារ លុយយ៉ាងចាស់ដៃ ដោយគ្មានការអនុ គ្រោះយោគយល់អ្វី​ឡើយ បើទោះបី ជាមានការអង្វរយ៉ាងណាក៏ដោយ ។

ប្រភពបន្តថាៈ ការរកស៊ីសព្វថ្ងៃបាន ចំណេញតិចតួច គ្រាន់តែបង់លុយទៅ ឱ្យក្រុមសមត្ថកិច្ចគ្រប់ជំនាញ ពិសេស ខាងសមត្ថកិច្ចប៉េអឹម ខេត្តកណ្តាលនេះ តែម្តង ។ ប្រជាពលរដ្ឋបានសំដែងការ ថ្នាំងថ្នាក់ចិត្តជាខ្លាំង ចំពោះសកម្ម​ភាព របស់ក្រុមប៉េអឹម ដែលបង្កការលំបាក ដល់ការរកស៊ីរបស់ពួកគាត់ ប៉ុន្តែពួកគេ (ប៉េអឹម) ពុំដែលចាប់ឃាត់​ឬបង្ក្រាប រថយន្តរបស់ក្រុមឈ្មួញធំៗ ដឹកជញ្ជូន ទំនិញខុសច្បាប់ ឬទំនិញគេចពន្ធដែល ចរាចរឆ្លងកាត់ ក្នុងទឹកដី​ខេត្តកណ្តាល ទាំងយប់ទាំងថ្ងៃឡើងខូចផ្លូវ និងស្ពាន អស់ហើយបានម្តងណាទេ ។

ប្រជាពលរដ្ឋបានសំណូមពរ ដល់អស់លោក ថ្នាក់ដឹកនាំខេត្ត ជាពិសេសលោក មាស សុវណ្ណ មេបញ្ជាការកង​រាជអាវុធ ហត្ថខេត្តកណ្តាល មេត្តាត្រួតពិនិត្យ មើលពីសកម្មភាពរបស់លោក រស់ សារិទ្ធ និងលោក អ៊ុំ ឡេង ដែ​លជា មន្ត្រីអាវុធហត្ថមានមុខ និងកណ្តាប់ដៃ ខ្លាំងខាងគាបជំរិតទារលុយ ពីឡានដឹក ទំនិញ របស់ប្រជាពលរដ្ឋតាម​ដងផ្លូវ នេះផងទាន! ៕

car_tumninh meas_sovann

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!