ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

ថៅ​​កែ​ឈើ​​គ្រញូង ​និង​​ជា​មន្ត្រីប៉េ​អឹម​ដ៏មាន​ឥទ្ធិពល ក្នុង​ខេត្តព្រៃវែង នាំចេញ​ឈើ​ទៅ​ស្រុក​យួន ​ទាំង​តាម​​ផ្លូវ​​​គោក និង​តា​​ម​ផ្លូវ​ទឹក

ខេត្តព្រៃ​វែង ៖ ​​ថៅ​កែ​​ឈើ​​​គ្រ​ញូង ដ៏​​ល្បី​​ល្បាញ​ និង​ជាមន្ត្រី​​ក​ង​រាជ​​អា​វុធ​​ហត្ថ ដ៏​​​មា​ន​​​ឥ​ទ្ធិ​ព​ល​​ម្នាក់ ​​នៅ​ក្នុង​​​ខេត្ត​ព្រៃ​​វែង កំពុង​​​ធ្វើ​​​ស​កម្ម​ភា​ព ដឹក​​ឈើ​ប្រណីត​​ខុស​ច្បាប់ នាំ​​ចេញ​ទៅ​​ប្រ​ទេស​​វៀត​ណាម ទាំង​​តាម​​ផ្លូវ​គោក​និង​​​តាម​​ផ្លូវ​ទឹក យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ខេត្តព្រៃវែង ដោយសារតែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវរ៉ូវ ​គ្នា ​​នាំគ្នា បិទ​ភ្នែក​ទទួលបាន​ផលប្រយោជន៍ ពី​ក្រុម​ឈ្មួញ ​ ​។​

ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​តំបន់​ទន្លេ​លឿង ត្រង់ចំណុ​ច​ព្រំ​ប្រទល់​ស្រុក​ពាម ​រក៍ និង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មា​ន​រថយន្ត យី​ឌុប​ខ្នាត​យក្ស​ដ៏​ធំ​មួយ ជា​រថយន្ត​ដដែលៗ បាន​ដឹកឈើ​ប្រណី​ត​រាប់រយ​ដុំ បង្កប់​នៅ​ពីក្រោម​បាវស្រូវ យកទៅ​ទម្លាក់​ចុះទូក ដែល​រង់ចាំ​រួច​ជាស្រេច បន្លំ​ធ្វើ​ដូច​រថយន្ត​ដឹក​ស្រូវ  នៅ​ចំណុច​មាត់ទឹក​ក្បែរ​ផ្ទះ​របស់ ​ពួក​គាត់ ជា​រៀងរាល់​យប់​។ ​ទូក​ដែល​មក​ចាំ ទទួល​ដាក់​ឈើ​ប្រណីត​ទាំង​នោះ  គឺជា​ទូក​របស់​ជនជាតិ​វៀតណាម បាន​បើក​មក​ចត​ចាំ​តាំង​ពីថ្ងៃ ដូច​បាន​ណាត់គ្នា​ទុកជាមុន រហូតដល់​ម៉ោង ៨​ទៅ​៩ យប់ ទើប​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​មកដល់ ដោយមាន​ទាំង​កម្មករ​មក​ចាំ​លើកដាក់​ឈើ យ៉ាង​គគ្រឹក​គគ្រេង​។

ពេល​រថយន្ត​ទៅដល់​ភ្លាម ក្រុមកម្មករ​ទទួលបាន​បញ្ជា សែង​ឈើ​ដាក់​ចុះទូក​ភ្លាម រហូតដល់​ម៉ោង ១​ទៅ​២ រំលង​អធ្រាត្រ​​ ទើប​​រើ​​ឈើ​​ចុះ​ ទូក​​អស់ ទើប​​គេ​​ចាក់​​ស្រូវ​​ចូល​ទូក គ្រប​ពីលើ​ឈើ​ទាំង​នោះ ហើយ​​​បើ​ក​​ចេញ​ទៅ​​ភ្លាម​ៗ ទាំង​ទូក​និង​រថយន្ត ដោយ​មិន​រង់ចាំ​ឱ្យ​ភ្លឺ​ទាន់​នោះទេ ។ ​ប្រជាពលរដ្ឋ​នៅ​តំ​បន់​​នោះ មាន​ការ​​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​​ថា ឈ្មួញ​ដឹកឈើ​ប្រណីត យ៉ាង​គគ្រឹកគគ្រេង  រៀង​រាល់​​យប់​​បែប​នេះ​ទៅ​ហើយ ប៉ុន្តែ​​គេ​​ពុំ​ដែល​​ឃើញ​​សម​ត្ថ​កិច្ច ឬ​មន្ត្រី​ជំនាញ​ណាមួយ ចុះទៅ​បង្ក្រាប​សោះ គឺ​នាំគ្នា​ដេកលក់​ឱ្យ​ស្ងាត់ឈឹង​តែម្តង ទំនងជា​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​ម្ចាស់ ​ឈើ ទាំងនោះ​អស់ហើយ​ក៏​មិនដឹង ? ។​សមត្ថកិច្ច​តូចតាច​មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា ឈើ​ប្រណីត​ទាំងនោះ គឺជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នា​ក់នៅ​ខេត្តព្រៃវែង ដែល​គេ​ដឹង​ជាទូទៅ​ថា មន្ត្រី​ម្នាក់​នោះ​គឺជា​ថៅកែ​​ឈើ​​គ្រ​ញូង ដ៏​​ល្បី​ល្បាញ​​នៅ​ក្នុង​​ខេត្ត​ព្រៃ​វែង ហើយ​ភាព​ល្បី​របស់​មន្ត្រី​ម្នាក់ ​នោះ គឺ​ដោយសារតែ គេ​ពូកែ​រត់ការ​បិទមាត់ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ មិន​ឲ្យ​ឮមាត់ឮក ពី​ការរកស៊ី​ដឹកឈើ​ខុសច្បាប់​។ សង្ឃឹថា​ព័តិមាននេះ​នឹង​អាចជួយលោករដ្ខមន្ត្រីក្រសួងកសិកម្មបានជ្រាបជាមិ​នខាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!