ព័ត៌មានថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់! @ ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ!
Comments Off

មេឈ្មួញ​ឧញ៉ា សិន ឃីម​យក​ឈ្មោះ​ជំទាវ​បាន ស្រីមុំភរីយា​លោក អីុ ឈានដឹក​ប្រេង​គេច​ពន្ធខុស​ច្បាប់​មកពី​ស្រុុក​សៀម

ខេត្តបៃ៉លិន ៖ ប្រភព​ព័ត៌​មាន​ពីមន្ត្រី​ប្រចាំ ច្រកព្រំដែន​ភាគ​ពាយ័ព្យ​ បានឱ្យ ដឹងថា ឧកញា ស៊ិន ឃីម គឺជា​អ្នក ទទួល​ខុសត្រូវ​​ក្នុងការ​នាំចូល ប្រេង សាំងមកពី​ស្រុកសៀម ទៅតាមសំណើ​ពិសេសមួយ​ដែល​មានការ​ឯកភាពពី​អភិបាល​ខេត្តប៉ៃលិន ឱ្យយក​មកប្រើប្រាស់ នៅ តាមតំបន់ព្រំដែន។ប៉ុន្តែជាក់ ស្តែងឧកញ៉ា ស៊ិន ឃីមបានឡេះលួច នាំចូលប្រេងលើសចំនួនកំណត់ ម្តងៗរាប់រយតោនឯណោះ ដោយមានកាឃុបឃិត​ជាមួយជំនាញគយ​របស់​លោក លឹម សម្បត្តិទើបគ្មានការ ត្រួតពិនិត្យ ឬទប់ស្កាត់​ពី​បញ្ហានេះ ម្តងណា​ឡើយ ។

ប្រភពបានឲ្យដឹងថាជាគោលការណ៍ឧកញ៉ាស៊ិនឃីមទទួលបានការអនុញ្ញាតជាពិសេសពីអភិបាលខេ ត្តប៉ៃលិនឱ្យនាំចូលប្រេង​សាំង​មកប្រើប្រាស់ឬចែកចាយតែក្នុង បរិវេណ ទឹកដី​ខេត្ត​ប៉ៃលិន ប៉ុណ្ណោះ ក្នុងចំនួនកំណត់មួយ។ ប៉ុន្តែឧកញ៉ា ស៊ិន ឃីម ក៏​បាន​​ឃុបឃិតផ្តល់ផលប្រយោជន៍ឱ្យជំនាញគយនិងសមត្ថកិច្ចពាក់ព័ន្ធទើប អាចនាំចូលប្រេងសាំងពីស្រុកសៀម តាមខេត្ត​ប៉ៃលិន​លើសចំនួនកំណត់ម្តងៗ​រាប់រយតោនហើយបន្ត យកទៅលក់ចែកចាយដល់បណ្តាស្រុកមួយចំនួន លើទឹកដីខេត្តបាត់​ដំបង ដូចជាស្រុកកំរៀង និងស្រុកភ្នំព្រឹកជាដើម ។

គេមិនដឹងថាជំនាញគយប្រចាំច្រកព្រំ របស់លោក លឹម សម្បត្តិ និងប្រធានសាខាគយ ខេត្តប៉ៃលិន លោក អ៊ុក​វណ្ណច័ន្ទ ទទួល​បានផលប្រយោជន៍ពីជំនួញប្រេងសាំងគេចពន្ធរបស់ឧកញ៉ា ស៊ិន ឃីម ប៉ុន្មាននោះទេ ក្នុងមួយខែៗទេ ។ ព្រោះគ្រាន់តែមេគយ​ចល័តម្នាក់ ដែលគ្រាន់តែបិទភ្នែកមើលមិនឃើញការរត់ពន្ធប្រេងសាំងរបស់ឧកញ៉ា ស៊ិន ឃីម ទទួលបានរបបប្រចាំខែមិន​តិច​ជាង៤ម៉ឺនដុល្លារនោះទេ? ។

ប្រភពព័ត៌មានខ្លះបានលើកឡើងថា ឧកញ៉ា ស៊ិន ឃីម ប្រកបអាជីពនាំចូលប្រេងសាំងគេចពន្ធ ហើយបើបង់ពន្ធវិញយ៉ាងច្រើន បំផុតត្រឹម ៦០ ភាគរយប៉ុណ្ណោះ   ។ ដោយសារដឹងថា ឧកញ៉ា ស៊ិន ឃីម ចំណេញកប់ក្តោងពីមុខរបរលួចនាំប្រេង គេចពន្ធ បែប នេះ ប្រជាពលរដ្ឋប៉ៃលិននិយាយថាគេចង់ឃើញអគ្គនាយកដ្ឋានគយនិងរដ្ឋាករពិសេសប៉ូលិសសេដ្ឋកិច្ចពិនិត្យមើល ឡើង វិញ អំពីបែបបទដែលឧកញ៉ា ស៊ិន ឃីម នាំចូលប្រេងសាំងមកពីស្រុកសៀម យកមកលក់ចែកចាយក្នុងខេត្តប៉ៃលិន និងបន្ត ដល់ បណ្តា ស្រុកមួយ ចំនួន ក្នុងខេត្តបាត់ដំបង ព្រោះបានធ្វើឱ្យខាតបង់ចំណូលថ វិកាជាតិយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុង មួយ ខែៗ ដែលគេជឿថាប្រាក់ទាំងនេះភាគច្រើនបានហូរ ចូលហោប៉ៅ លោក លឹម សម្បត្តិ និងលោក អ៊ុក វណ្ណច័ន្ទមន្ត្រីគយ ។

សូមបញ្ជាក់ថា ក្រៅពីជំនួញនាំចូលប្រេងសាំងបង់ពន្ធមិនគ្រប់ឧកញ៉ា ស៊ិន ឃីម គឺជាមេការគ្រប់គ្រងកាស៊ីណូ ដល់ទៅពីរ បី កន្លែងតាមតំបន់ព្រំដែន ហើយពេលខ្លះទៀត ឧកញ៉ា ស៊ិន ឃីម បានយកឈ្មោះជំទាវបានស្រីមុំអ្នកតំណាង រាស្ត្រនិងជាភរិយា អភិបាលខេត្តប៉ៃលិន ទៅប្រើប្រាស់ក្នុងការបំភិតបំភ័យគំរាមកំហែងមន្ត្រីនិងសមត្ថកិច្ច មួយចំនួនមិនឱ្យរំខាន ជំនួញរកស៊ី មិន ស្របច្បាប់របស់ខ្លួនផងដែរ ។

ជុំវិញបញ្ហា នេះគេមិនច្បាស់ទេថាតើឧកញ៉ាស៊ិនឃីមមានទំនាក់ទំនងអ្វីពិសេសជាមួយលោក ស្រី បាន ស្រីមុំ ដែល ជាស្ត្រីដ៏ ល្បីល្បាញធ្លាប់ប្រឡូកក្នុងការរកស៊ីដឹកជញ្ជូនទំនិញ បង់ពន្ធមិនគ្រប់តាមខេត្តប៉ៃលិននោះទេ ប៉ុន្តែជាញឹកញាប់ គេមិនដែល ឃើញលោកជំទាវ បាន ស្រីមុំ មានប្រតិកម្មចំពោះរឿងដែលឧកញ៉ា ស៊ិន ឃីម យកឈ្មោះរបស់គាត់ ទៅប្រើ ប្រាស់នោះទេ ធ្វើឱ្យគ្រប់ៗគ្នាសង្ស័យថាជំនួញរកស៊ីនាំចូលប្រេងសាំងបង់ពន្ធមិនគ្រប់របស់ឧកញ៉ាស៊ិ នឃីម ទំនងជា មានភាគហ៊ុន របស់ ភរិយា អភិបាលខេត្តប៉ៃលិន ហើយបានជាអាជ្ញាធរខេត្តនិងសមត្តកិច្ចជំនាញសំងំឈឹងចឹងនោះ ករណីទាំងអស់ ខាងលើនេះ អ្នកសារព័ត៏មានយើងមិនអាចសូមការទំនាក់ទំនងបាននោះទេ ៕

petrol_illegal_3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!