ព័ត៌មានថ្មី
អាជ្ញាធរ​ខណ្ឌ​ចំការមន បិទ​ភ្នែក មិន​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅក្នុង​ហាង​កាហ្វេ 777 និង​ស្ថិតនៅ​ផ្លូវ​១០៣ ដែល​គេ​ច្បាស់​ថា​ជា​របស់​ចែគ​ង់​.! @ ទីតាំង​ភ្នាល់​បាល់​តាម​ប្រពន្ធ​អ៊ិន​ធឺ​ណិ​ត​២៤​ម៉ោង លើ​២៤​ម៉ោង​/(​យីហោ​៣៦៥) បើក​លេង​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​និ​សម្ថកិច្ចខ​ណ្ខ​ចំ​កាមន​! @ រណ្ដៅ​ដី​របស់​លោក​ឌ​កញ៉ា​ញឹក​ផន​(​ហៅ​កៅ​)​ស្ថិតនៅ​ភូមិ​ព្រះ​ប្រសប់​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្ដាល​ជីក​ដល់​ក្បាល​ប្រែ​ត រ៉ែ​ថា​មិនដឹង​.! @ ​មេ​ឈ្មួញ​ដ៏​មហិមា​កំពុង​ដឹកជញ្ជូន​គោ ក្របី ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​ក្នុង​មួយ​ខែ​រាប់ម៉ឺន​ក្បាល​.! @ បទល្មើស​នេសាទ​កំពុង​វាយលុក​តំបន់​អភិរក្ស​ឡូត៍​លេច​២​បំផ្លិចបំផា្លញ​ធន់​ធានម​ច្ឆជាតិ​យ៉ាងធ្ងន់ធ្ង​រ ! @ ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថត​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​យ៉ាង​រលូន​ដែល​គេ​ស្គាល់​ឈ្មោះ​យាយរិ​ទ្ធ​សមត្តកិច្ច​មិនបង្ក្រា​ប់ទុក​សំរាប​ឆ្នាំងបាយ​..! @ ​ក្រុមហ៊ុន​លោកឧ​កញ៉ា​សឹង្ហ​សំអុល​កំពុងតែ​មមាញឹ​ក​ក្នុង​ការដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ក្រោម​ឡេះ​មាន​អាជ្ញា​បណ្ណ័​..! @ PM ខេត្តកណ្តាល​ឃាត់ខ្លួន មន្ត្រីនគរបាល​ក្នុងករណី​ជួញដូរ​គ្រឿងុញៀន​ខុស​ច្បាប់​ចំនួន​០៨​កញ្ជា​ប់​ @ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..!
Comments Off

លោក​ប្រធាន​ប៉ុស្តិ៍​ច្រក​របៀង​ភូមិឡុំ​ខេត្ត​រតនៈ​គីរី​បើកអោយ​ឈ្មួញ​ដឹក​ឈើ​ទៅ​លក់នៅវៀតណាម​យ៉ាង​រំភើយ

ខេត្តរតនគីរី ៖ ប្រភព ព័ត៌មាន​ពី​មន្ត្រីប៉ូលិស​​ប៉ុស្តិ៍​ភូមិឡុំ និងភ្នំក្រហម​​បាន​​អោយ​ដឹង​កាល​​ពីរសៀល​​ពី​ពេល​ថ្មីៗ​នេះ​បាន​​ឲ្យ​​ដឹង​​​ថា មេប៉ុស្តិ៍ ភ្នំក្រហម លោក ហង្ស វុធ​ធិន និង​មេប៉ុស្តិ៍​ភូមិឡុំ លោក រចំ ជីប និងលោក ស៊ី កយ អនុ​ប្រធាន​ប៉ុស្តិ៍បើកដៃ ឲ្យ​ឈ្មួញ​ដឹកឈើ​ប្រណិត​ខុស​ច្បាប់​ទៅ​លក់នៅ ប្រទេស​វៀតណាម​ទាំងយប់​ទាំងថ្ងៃ តាម​រថយន្ត​ទំនើប និងម៉ូតូ​ដឹក​ជញ្ជូនឈើ ជាពិសេសនោះ​មាន​បុគ្គល​មួយរូប​ឈ្មោះ រ៉ាយ សុខ ដែលជា​មន្ត្រី​នគរបាល​ការពារ​ច្រករបៀង និងភ្នំក្រហម​ជាអ្នក​រក​ស៊ី​ខ្លួន​​ឯង​​ផ្ទាល់ ។

ជាក់ស្តែងនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ រថយន្តឡង់គ្រីស័១គ្រឿងរបស់លោកដឹកឈើប្រណិតពេញខូចកណ្តាលផ្លូវ ពេលនោះគេសង្កេតឃើញលោក រ៉ាយ សុខ ដឹកសំភារៈមកជួសជុលរថយន្តឡង់គ្រីស័រដែលខូចនោះហើយ ក៏បើកបរដោយ​សុវត្ថិភាពដឹកឈើប្រណិតនោះទៅលក់នៅប្រទេសវៀតណាមបាត់ ស្រមោល ចំណែកសមត្ថកិច្ចបានត្រឹមឈរ​មើលហើយ​បើក​រថយន្តចេញរៀងៗខ្លួន។ ហើយនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនគរបាលការពារព្រំដែនគោកលេខ៦២៣ ចាប់បានរថយន្តដឹក​ឈើ​ប្រណិត១គ្រឿងប្រភេទធ្នង់រួចហើយក៏ចរចាគ្នា ដោះលែងទៅវិញមិនបានផ្តល់ព័ត៌មានអ្នកយកព័ត៌មានឡើយ សង្ស័យ​ពួក​គេចរចាបង់លុយអោយសមត្ថកិច្ចទើបមានការស៊ុមគ្រលុំគ្នា ដោះលែងវត្ថុតាងរថយន្ត និងអ្នកបើកបរ ។

ជុំវិញ ការប្រព្រឹត្តិ ឬបើកដៃអោយឈ្មួញរកស៊ីរត់ពន្ធដឹកឈើប្រណិតដឹកតាមរថយន្តនឹងម៉ូតូ តាមច្រករបៀងភូមិឡុំ និងភ្នំក្រ​ហម ​ព្រមទាំងមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ឈ្មោះលោក រ៉ាយ សុខ រកស៊ីដឹកឈើប្រណិតខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម​នោះ ​មិនដឹងជា លោក លី វណ្ណរ៉ា មេបញ្ជាការមូលដ្ឋានកងទ័ពការពារព្រំដែនគោកចំណុះអោយប្រតិបត្តិសឹក រងខេត្តរតនគិរី និងលោក វរសេនីយ៍ ងួន សុវណ្ណា មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៦២៣ បានជ្រាបឬមិនបានជ្រាបនោះទេ ឬដឹងហើយឮហើយប៉ុន្តែធ្វើមិនដឹងមិនឮ សង្ស័យត្រូវថ្នាសណ្ដំ ឬទទួលលាភសក្ការៈរាល់ថ្ងៃខែ ករណីការដឹកឈើខាងលើនេះ សារព័ត៌មានយើងមិនអាចសូមការទំនាក់ទំនង់បានទេ៕

wood_phnomkrorkhorm

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!