ព័ត៌មានថ្មី
ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ! @ លោក ហ៊ុន ម៉ានី ដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៥១នាក់ ចុះពិនិត្យព្យាបាលជម្ងឺនិងចែកជូន អំណោយថ្នាំពេទ្យដល់ប្រជាពល រដ្ឋជាង៥០០០នាក់នៅស្រុកបរ សេដ្ឋខេត្តកំពង់ស្ពឺ! @ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបមេខ្លោង គ្រឿងញៀននៅផ្ទះសំណាក់ សុខា របស់លោក ស្រេង សុខា ដែលជាស្នងការរងខេត្តកណ្ដាល!
Comments Off

ក្លឹប​​កម្សាន្ដ​​ហ៊ីប​ហប់​​មួយ​​កន្លែង​​បង្ក​ការ​​រំខាន​ដល់​ព្រះ​​សង្ឃ

ខេត្តសៀមរាប ៖ គណៈ​គ្រប់គ្រង​វត្ដ​ដំណាក់​ទាំង​មូល បាន​ធ្វើលិខិត​មួយច្បាប់ ទៅលោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប ឱ្យជួយទប់​ស្កាត់ក្លឹប​កម្សាន្ដ​ហ៊ីបហប់ ដែលរំខាន​ដល់ការ​រស់​នៅ​របស់ ព្រះសង្ឃ, កូនសិស្ស, និងពុទ្ធ​បរិស័ទ​ជុំវិញវត្ដ។ ក្លឹប​កម្សាន្ដ​​ហ៊ីបហប់ ស្ថិតនៅ​ចំពីមុខ​វត្ដដំណាក់ ក្នុង​ភូមិវត្ដ​ដំណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ។

លិខិត របស់គណៈគ្រប់គ្រងវត្ដ ដែលចុះហត្ថលេខា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ មានគ្រូសូត្រស្ដាំ និងគ្រូសូត្រឆ្វេង  និង​មាន​បោះត្រា ពីភិក្ខុ ខេមនន្ទោ ឈន់ ឈឿន ដែលជាតំណាងឱ្យចៅអធិកាវត្ដដំណាក់ ដែលត្រារបស់ភិក្ខុខេមនន្ទោ ឈន់ ឈឿន បោះត្រាបញ្ច្រាសផងនោះ បានលើកហេតុផលលំបាក ចំពោះមុខចំនួន ៤ ចំណុច ដើម្បីឱ្យលោកអភិបាល​ខេត្ដ​សៀម​រាប ជួយដោះស្រាយបញ្ហាក្លឹបកម្សាន្ដហ៊ីបហប់នេះ។
បញ្ហាទាំង ៤ ចំណុចនោះគឺ៖
១- គឺក្លឹបកម្សាន្ដហ៊ីបហប់ មានទីតាំងនៅមុខវត្ដដំណាក់ មានសំឡេងខ្លាំងៗ ចេញពីតូរ្យតន្ដ្រី រហូតធ្វើឱ្យកម្រើកដំបូលសាលាឆាន់ និងខ្ទ័រការ៉ូ។
២- គឺក្លឹបកម្សាន្ដនេះ ចាប់ផ្ដើមពីម៉ោង ៧ ឬ ៨ យប់ រហូតដល់ម៉ោង ៤ ទៀបភ្លឺ ជារៀងរាល់រាត្រី ដែលរំខានយ៉ាងខ្លាំង​ដល់ការ​រស់​នៅ​របស់ព្រះសង្ឃ, សិស្ស, ក៏ដូចជា ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញវត្ដ និងជុំវិញក្លឹបនោះ។ ប្រជាជនទូទៅ​នឿយហត់​ពេល​​ថ្ងៃ ហើយត្រូវការសំរាកពេលយប់ ឱ្យស្ងប់ តែព្រះសង្ឃ, កូនសិស្សវត្ដ, និងពុទ្ធបរិស័ទ ត្រូវបានរំខានទៅវិញ។ ​ជាញឹក​ញាប់ សំឡេងខ្លាំងៗ ធ្វើឱ្យអ្នកទាំងអស់គ្នា ភ្ញាក់ពីដំណេកទាំងកណ្ដាលអធ្រាត ដោយបេះដូងញ័រ រន្ធត់ស្លុតយ៉ាងខ្លាំង ដោយ​សារ​សំឡេងហ៊ោកញ្ជ្រៀវ ដោយស្មានថា ចោរប្លន់ ឬជ័យឃោសសង្គ្រាមជាដើម។
៣- វត្ដដំណាក់ ប្រឹងប្រែងជំរុញឱ្យព្រះសង្ឃ និងយុវសិស្ស (ក្មេងវត្ដ) ខិតខំសិក្សារៀនសូត្រ ពិសេសចាប់ពីម៉ោង ៧ យប់ ដល់​ម៉ោង ១១ យប់ ជារៀងរាល់ថ្ងៃ តែការរៀនសូត្ររបស់ព្រះសង្ឃ និងកូនសិស្ស បានទទួលការរំខាន ដោយសំឡេងតូរ្យតន្ដ្រីខ្លាំងៗ និងកន្ត្រាក់អារម្មណ៏។
៤- ក្លឹបកម្សាន្ដនេះ បានបង្កឱ្យមានបញ្ហាជាច្រើន ដូចជា អនាម័យ, សន្ដិសុខ និងសណ្ដាប់ធ្នាប់ ជាក់ស្ដែងតែងតែ​មានបញ្ហា​ទាស់​ទែងគ្នាជាញឹកញាប់ និងអាចឱ្យមានការជំរុញ ឱ្យមានអំពើហិង្សា, ប្រើប្រាស់គ្រឿងញៀន, និងលួចប្លន់ជាដើម។ សកម្ម​ភាពនេះ ជាវប្បធម៌អបាយមុខ ដែលផ្ទុយពីឱវាទ ព្រះពុទ្ធសាសនា មិនតែ ប៉ុណ្ណោះ ទីតាំងនៃក្លឹបកម្សាន្ដនេះ គឺនៅទល់​មុខ​នឹង​វត្ដ, ទីប្រជុំជនដួងព្រលឹងវប្បធម៌ និងសាសនាខ្មែរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងផ្ទុយពីឆន្ទៈនយោបាយ របស់រាជរដ្ឋា​ភិ​បាល ក្រោមការដឹកនាំរបស់សម្ដេចទាំង៣។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!