ព័ត៌មានថ្មី
ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ឃាត់ខ្លួន ស្រ្តីម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូហើយមិនយកឲ្យម្ចាស់វិញ)! @ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទ ក្រហមកម្ពុជា​ ចូលរួមរំលែក ទុក្ខជាមួយគ្រួសារសព​កុមារីពីរនាក់ បងប្អូនដែលត្រូវគេរំលោភសម្លាប់! @ ឧកញ៉ាគង់ ក្រឹ​ង នៅតែ​បន្ត​ បំផ្លាញនិងសម្រុក​ដឹកជញ្ជូន​ ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក របៀង​ដេ​៣ និង​ដេ​៤ យ៉ាង​គគ្រឹក គគ្រេងពេញបន្ទុក​! @ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿងអគ្គស្នងការនគបាល ជាតិ ក្រឡេកមើលលោក មីន​ រស្មីស្នង ការរងទទួលបន្ទុកប្រឆាំងបង្រ្កាបបទ ល្មើសសេដ្ឋកិច្ចធ្វើស្រែលើខ្នងប្រជាពលរដ្ឋ ដឹកបន្លែផ្លែឈើបន្តិចបន្តួចហើយ! @ ឧកញ៉ា ដ៍មហិមា គង់ ក្រឹង ដឹកជញ្ជូនឈើឆ្លងដែនចូលទៅ ប្រទេសវៀតណាមប្រឆាំងបទ បញ្ជាសម្ដេចតេជោ ហ៊ុន សែន! @ សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយផ្ទះ២០០ខ្នង ផ្ទះជូនដល់អតីតយុទ្ធជន ខេត្តស្វាយរៀង! @ លោក​ សាក់ សារ៉ាង​ មេបញ្ជាការPMខេត្តកំ ពង់ឆ្នាំងរងការរិះគន់ដាក់ ខែប្រមូលលុយពី​ក្រុមឈ្មួញ ដឹ​កឈើ​តូច​-ធំ​តាមរបៀ​ប ពុករលួយ​! @ ខួប៦ឆ្នាំនៃការសោយ ទីវង្គតរបស់ព្រះបីតាជាតិខ្មែរ នៃព្រះមហាក្សត្ររៀងរាល់ ឆ្នាំនៅព្រឹកថ្ងៃទី១៥តុលានេះ! @ បទល្មើសនេសាទស្បៃមុងយ៉ាង គគ្រឹកគគ្រេងអនាធិបតេយ្យជំនាញ ជល់ផលដេកលក់អស់ឬត្រូវថ្នាំ? ស្រុកឆ្លូងព្រែកប្រសប់! @ សមត្ថកិច្ចកាំកុងត្រូល-PM- នគរបាលស្ទាក់ចាប់រថយន្តដឹក សាច់មាន់ខូចគុណភាព៣៦៥គីឡូ ក្រាមខេត្តបន្ទាយមានជ័យ!
Comments Off

ប្រធាន​មន្ទីរ​ប្រៃយ៍នី​ខេត្ត​កំពតរក្សា​ឈ្មោះ​មន្ត្រីខ្មោច​យក​ប្រាក់ខែ និងកិប​កេង​លុយ​គ្រប់​ជំពូក

ខេត្តកំពត ៖ ប្រធាន​មន្ទីរប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពត លោក អ៊ុក ភារុណ ត្រូវបាន​មន្ត្រីមន្ទីរ​មួយ​ចំនួន​សំដែង​នូវ​ការ​មិន​ពេញចិត្ត ទៅលើការដឹកនាំរបស់លោក ដោយមន្ត្រីក្រោមឪវាទរបស់លោកអះអាងថាប្រធានមន្ទីររូបនេះបានប្រព្រឹត្ត អំពើពុករលួយជាច្រើនករណី ដូចជាការរក្សាទុកឈ្មោះមន្ត្រីខ្មោចការកិបកេងលុយសំរាប់បំរើការងាររដ្ឋបាលក្នុងមន្ទីរ លុយ​សំរាប់​ក្រាលឥដ្ឋកូរូឡានិងថែទាំបរិវេណមន្ទីរ។

តាមមន្ត្រីមួយរូបនៅក្នុងមន្ទីរប្រៃយ៍នីខេត្តកំពតបានអះអាងថា មន្ទីរមួយនេះ បានកើតមានអំពើពុករលួយដុះស្លែ រយៈពេលជិត​២០​ឆ្នាំមក​ហើយ ប៉ុន្តែបញ្ហានេះត្រូវបានលោកអ៊ុក ភារុណ កាយកប់ត្រឡប់ជាន់និងលាកកំបាំងរហូតដល់សព្វថ្ងៃនេះដើម្បីប្រ មូលផលប្រយោជន៍មហិចតាផ្ទាល់ខ្លួន សូម្បីតែក្រុមអធិការកិច្ចឬក្រុមសវនកម្មក៍មិនអាចរកឃើញដែរ លើកលែងតែមន្ត្រី​នៅ​ក្នុងមន្ទីរទេដែលដឹង ។ អំពើពុករលួយរបស់លោកអ៊ុក ភារុណ ទី១៖ បានរក្សាឈ្មោះមន្ត្រីខ្មោចម្នាក់ឈ្មោះលាប់ ចេស្តា តាំង​ពី​អង្គការស៊ីម៉ាក់បង្កើតដំបូងរហូដល់សព្វថ្ងៃ ព្រោះឈ្មោះ លាប់ ចេស្តា នេះ បានចូលបំរើការងារនៅ​អង្គការស៊ីម៉ាក់ តាំងពី​នោះ​មក ដោយមិនដែលចូលបំរើការងារនៅក្នុងមន្ទីរទេ ចំពោះប្រាក់ខែរបស់ឈ្មោះលាប់ ចេស្តា ត្រូវលោកប្រធានមន្ទីរអ៊ុក ភារុណ បើកយក ហើយនៅពេលមានការត្រួតពិនិត្យមន្ត្រីរាជការម្តងៗ លោកអ៊ុក ភារុណ តែងតែទូរស័ព្ទហៅលោកលាប់ ចេស្តា មក​បង្ហាញវត្តមានជានិច្ច ។ ទី២ ៖ បានស៊ីប្រាក់ខែរបស់អនុប្រធា នមន្ទីរម្នាក់ឈ្មោះណុប ប៉ុណ្ណារ៉េត ខណៈពេលអនុប្រធាន​មន្ទីរ​រូបនេះបានចូលបំរើការងារជាប្រធានសាខាក្រុមហ៊ុ នខាំមែនតែលខេត្តកំពតនោះ ។ ទី៣ ៖ បានកិប កេងលើការ​ចំណាយ​សំរាប់​ការងាររដ្ឋបាលនៅក្នុងមន្ទីរដូចជាលុយបេសកម្ម លុយសំរាប់ទិញសំភារៈផ្សេងៗ ដែលលុយជំពូកនេះ ក្នុង១ឆ្នាំគឺរដ្ឋបាន​ផ្តល់ឲ្យចំនួន៨លើក ដោយក្នុង១លើកលោកប្រធានមន្ទីរអ៊ុក ភារុណ អាចកិបកេងបានប្រាក់ ២ លាន កន្លះទៅ៣លានរៀល ។ ទី៤៖បានកិបកេងលុយសំ រាប់ក្រាលឥដ្ឋកូរូឡានិងថែទាំជំវិញមន្ទីររយៈពេល៣ឆ្នាំជាប់គ្នាដោ យនៅឆ្នាំ២០១១រ ដ្ឋបានផ្តល់​លុយ​ឲ្យ៥០លានរៀលឆ្នាំ២០១២-២០១៣រដ្ឋបានផ្តល់លុយឲ្យក្នុង១ឆ្នាំៗ៤៧លានរៀល ហើយនៅពេលលុយនេះ ធ្លាក់មក ម្តងៗ គឺលោកប្រធានមន្ទីរទៅបើកដោយស្ងាត់ៗតែម្នាក់ឯង ហើយការចំណាយយ៉ាង ណានោះ ក៍លោកប្រធានមិនឲ្យមន្ត្រី​នៅ​ក្នុង​មន្ទីរដឹងនោះទេ ។ ទី៥៖លោកប្រធានមន្ទីរបានជួលទីធ្លា ជំវិញបរិវេណរបងមន្ទីរទៅឲ្យក្រុម អាជីវករលក់ដូរចំនួយ ១០ នាក់​ក្នុងមានមន្ត្រីរបស់មន្ទីរម្នាក់ប៉ុនណ្ណោះ ជាមួយគ្នា នោះលោកប្រធានមន្ទីរបានអនុញ្ញាត​ឲ្យក្រុមអាជីវការទាំងនោះ ប្រើ​ប្រាស់​ទឹកភ្លើងរបស់មន្ទីររួមនិងយកសំភារៈមក ទុកក្នុងមន្ទីរថែមទៀត ចំណែកចំណូលពីការជួលនេះ លោកប្រធានមន្ទីរ​យក​តែ​ម្នាក់ឯង។

ដោយសារការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពរបស់លោកប្រធានមន្ទីរ អ៊ុក ភារុណ នោះ បានធ្វើឲ្យរូបលោក​ទទួលបានផល​ប្រយោជ ន៍យ៉ាងតិចក្នុង១ខែ៤លានរៀល ។ ហើយបញ្ហានេះបានធ្វើឲ្យមន្ត្រីជាច្រើនមា នការមិនពេញចិត្ត​លើការដឹកនាំរបស់​ប្រធាន​មន្ទីររូប នេះ។ជាមួយគ្នានោះក្រុមមន្ទីរនៅក្នុងមន្ទីរប្រៃយ៍នីខេត្តកំពតបានអំពាវនា វដល់រដ្ឋក្រសួងប្រៃយ៍នី ក្រសួង​ពាក់​ព័ន្ធជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយប្រញាប់ចាត់វិធានការស្រាវជ្រាវបញ្ហាអំពើពុករលួយរបស់លោក អ៊ុក ភារុណ ជា​បន្ទាន់ដើម្បីចូលរួមអនុវត្តនួវគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន។

សូមបញ្ជាក់ថានៅក្នុងប្រៃសណីយ៍ខេត្តកំពត បើយោងតាមតារាងបើកប្រាក់បៀរវត្តគឺមានមន្ត្រីរាជការសរុប១០រូប ប៉ុន្តែស្ថាន​ភាព​ពិត គឺមាន ៨ រូបដោយ ៣ រូបទៀត ដូចជាឈ្មោះលាប់ ចេស្តា និងឈ្មោះណុប ប៉ុណ្ណារ៉េត បានទៅបំរើការងារផ្សេងអស់​រយៈ​ពេលរាប់ឆ្នាំមកហើយ ៕

praksokhon3_320

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុខុន

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!