ព័ត៌មានថ្មី
មេឈ្មួញល្បីឈ្មោះ២នាក់កំពុងសម្រុកដឹក ជញ្ជូនឈើទៅវៀតណាមយ៉ាងរលូនមិនរំខាន ដល់សមត្ថកិច្ច! @ លោកអភិបាលខេត្តកំពង់ស្ពឺនាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដែល រងគ្រោះដោយខ្យល់កន្រ្តាក់! @ បែកធ្លាយរឿងផលប្រយោជន៍ទើបដាក់បារ៉ាស់ ស្រុកកែវសីមា! @ ស្ត្រីម្នាក់អង្គុយលេងលើផ្លូវដែកត្រូវរថភ្លើងបើកកិន ស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ/ @ មេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅលក់នៅ ប្រទេសវៀតណាមជាមន្រ្តីសមត្ថកិច្ចតាមច្រក ចាន់មូលនិងច្រករបៀងបឹងច្រូងគ្មាន​ នណា ហ៊ានបង្រ្កាប! @ ឧកញ៉ាផ្កាយ៣ ហូ​ ចំរើន​ ត្រូវតុលាកាសម្រេច ចោទពីបទ (គំរាមកំហែងថានឹងសម្លាប់)! @ អំណោយសប្បរស់ធម៌កាកបាទក្រហម កម្ពុជាចែកជូនពលរដ្ឋដែលរងគ្រោះដោយ សារពុលស្រា.ស និងទឹកព្រែទេចំនួន៣៧៦ គ្រួសារក្នុងស្រុកចិត្តបុរីខេត្តក្រចេះ! @ ក្រុមហ៊ុនដេញថ្លៃឈើបាននៅតំបន់អូរ៉ូ ​កំពុងកែនពលរដ្ឋកាប់ឈើថែម​ ក្រោយដេញថ្លៃបានឈើជាង១ពាន់ម៉ែត្រគូប! @ ប្រជាពលរដ្ឋ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្ដែងនូវមិនពេញចិត្តទៅលើក្រុមអ្នកធ្វើផ្លូវ ឧត្ដមសេនីយ៍ឯក ឈន សារ៉ាណេ .! @ លោកអូនខនអភិបាល​នៃគណ:អភិបាល ស្រុកកំពង់ត្រាច បញ្ជាឲ្យ​សមត្ថកិច្ចចុះទៅ ហាមឃាត់ពលរដ្ឋ ដែលនាំគ្នាកាប់ទន្ទ្រាន យកដីបឹងឈូកធ្វើជា​សកម្មសិទ្ធិ!
Comments Off

លោក សុង ប្រើឡាន​រាប់​រយ​​គ្រឿង​ចាក់ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ ធ្វើជា​ក​ម្មសិទ្ធិ​ផ្ទាល់​ខ្លួនលោក ចៅហ្វាយខេត្តបើកដៃឲ្យ?

ខេត្តព្រះសីហនុ ដីឆ្នេរសមុទ្រ នៅចំណុច ភូមិអូរត្រេះ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបាន ​គេរំលោភ យក ​ប៉ុន្តែន្ត្រី​ជំនាញ គ្រប់ជាន់ ថ្នាក់ រាប់ទាំងអភិបាល ខេត្តព្រះសីហនុ ផងដែរ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះសកម្មភាពនេះទៅវិញ?។

មនុស្សដែលរំលោភ យកដីសាធារណះ ធ្វើកម្មសិទ្ធិ​ត្រូវបានគេរាយការណ៍ថា​ឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រ​ប្រេង​កាត ដែលបានចាក់គ្រឹះធ្វើរបង ចាក់ដីលយចូលក្នុងផ្ទៃសមុទ្រ ជម្រៅជាង ៥០ម៉ែត្រ នៅចំណុចភូមិអូរត្រេះ ឃុំអូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្តព្រះសីហនុ បំពានច្បាប់ដោយចំហរតែ  គ្មាននរណាអើពើទប់ស្កាត់នោះទេ មិនដឹងជាលោក សុង រត់ការបង់​លុយ ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ អស់ប៉ុន្មានទេ ទើបមានសិទ្ធិអំណាចធ្វើអ្វីៗ តាមតែទំនើងចិត្ត ថែមទាំងយកឈ្មោះ អ្នកមានអំណាច មកបិទមុខផងដែរ។

ដីឆ្នេរសមុទ្រដែលលោក សុង កំពុងធ្វើសកម្មភាព ចាក់ដីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយខុសច្បាប់នោះ មានទំហំ ៣៧ ម៉ែត្រ លយចូលក្នុង ផ្ទៃសមុទ្រជាង ៥០ម៉ែត្រ  តាមរយៈការរៀបរបង ជាជញ្ជាំងកម្ពស់ ៤ម៉ែត្រ ប្រើប្រាស់រថយន្តធំៗ ដឹកដីក្រ​ហម និងថ្មគ្រប់ប្រភេទយកទៅ ចាក់បំពេញដីនោះ រាប់រយគ្រឿងក្នុងមួយថ្ងៃៗ។ សកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រ មក​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មន្ត្រីជំនាញបានឆ្លើយដាក់គ្នា ដោយខាងអភិបាលស្រុកស្ទឹងហាវ បានទម្លាក់ការទទួលខុសត្រូវ លើ​ជំនាញជលផល សូម្បីតែមន្ត្រីជំនាញផ្នែកសុរិយោដី និងសំណង់ របស់លោក សូ សុខ ក៏រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានហើប​មាត់នោះទេ ហើយទុកឱកាសឲ្យលោក សុង ចាក់បំពេញដីឆ្នេរសមុទ្រ យ៉ាងសុខស្រួលបំផុត។

មានការរំលឹកថា អំឡុងពេលប្រកាសតែងតាំង អនុប្រធានជលផលឈូងសមុទ្រ កាលពីខែមករា កន្លងទៅនេះ លោក ណៅ ធួក ប្រធានរដ្ឋបាលជលផល បានព្រមានថា ករណីចាក់ដីរំលោភយកឆ្នេរសមុទ្រ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬការបំពានយកដី ព្រៃលិចទឹកយកទៅធ្វើជាកម្មសិទ្ធិ កំពុងរៀបចំឯកសារ ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីដកហូតយកដីឆ្នេរ និងដីព្រៃលិចទឹក ទាំងនោះ មកធ្វើជាទ្រព្យសម្បត្តិ សាធារណៈវិញ ហើយថែមទាំងចាត់វិធានការ ប្តឹងទៅតុលាការ ចំពោះជនល្មើស ដែលទន្ទ្រានយកដីព្រៃលិចទឹក ឬដីឆ្នេរសមុទ្រ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ ដូច្នេះគេកំពុងតាមដាន មើលសកម្មភាពរបស់លោក សុង ថាតើនឹងត្រូវសមត្ថកិច្ចពាក់ព័ន្ធ កសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមការលើកឡើង របស់លោក ណៅ ធួក ឬក៏អត់។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!