ព័ត៌មានថ្មី
អាជ្ញាធរ​ខណ្ឌ​ចំការមន បិទ​ភ្នែក មិន​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​នៅក្នុង​ហាង​កាហ្វេ 777 និង​ស្ថិតនៅ​ផ្លូវ​១០៣ ដែល​គេ​ច្បាស់​ថា​ជា​របស់​ចែគ​ង់​.! @ ទីតាំង​ភ្នាល់​បាល់​តាម​ប្រពន្ធ​អ៊ិន​ធឺ​ណិ​ត​២៤​ម៉ោង លើ​២៤​ម៉ោង​/(​យីហោ​៣៦៥) បើក​លេង​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​និ​សម្ថកិច្ចខ​ណ្ខ​ចំ​កាមន​! @ រណ្ដៅ​ដី​របស់​លោក​ឌ​កញ៉ា​ញឹក​ផន​(​ហៅ​កៅ​)​ស្ថិតនៅ​ភូមិ​ព្រះ​ប្រសប់​ឃុំ​ព្រះ​ប្រសប់​ស្រុក​ខ្សាច់​កណ្ដាល​ជីក​ដល់​ក្បាល​ប្រែ​ត រ៉ែ​ថា​មិនដឹង​.! @ ​មេ​ឈ្មួញ​ដ៏​មហិមា​កំពុង​ដឹកជញ្ជូន​គោ ក្របី ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​ក្នុង​មួយ​ខែ​រាប់ម៉ឺន​ក្បាល​.! @ បទល្មើស​នេសាទ​កំពុង​វាយលុក​តំបន់​អភិរក្ស​ឡូត៍​លេច​២​បំផ្លិចបំផា្លញ​ធន់​ធានម​ច្ឆជាតិ​យ៉ាងធ្ងន់ធ្ង​រ ! @ ​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថត​នៅ​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​យ៉ាង​រលូន​ដែល​គេ​ស្គាល់​ឈ្មោះ​យាយរិ​ទ្ធ​សមត្តកិច្ច​មិនបង្ក្រា​ប់ទុក​សំរាប​ឆ្នាំងបាយ​..! @ ​ក្រុមហ៊ុន​លោកឧ​កញ៉ា​សឹង្ហ​សំអុល​កំពុងតែ​មមាញឹ​ក​ក្នុង​ការដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ក្រោម​ឡេះ​មាន​អាជ្ញា​បណ្ណ័​..! @ PM ខេត្តកណ្តាល​ឃាត់ខ្លួន មន្ត្រីនគរបាល​ក្នុងករណី​ជួញដូរ​គ្រឿងុញៀន​ខុស​ច្បាប់​ចំនួន​០៨​កញ្ជា​ប់​ @ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​សិក្ខាសាលា​ស្តីពី​៖ «​អ្នក​សារព័ត៍មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» @ មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន​គ្មាន​ការបង្ក្រាប​នោះ​តាម​ពិត​ឈើ​របស់​លោក​រង​PM​ស្រុក​មេមត់​សោះ​លោក​ព្រះ​..!
Comments Off

អ្នក​រក​សីុផ្លូវភេទនិង​គ្រឿងញៀន​មួយ​ចំនួ​ន​នៅ​រាជ​ធានីភ្នំពេញ​ជ្រក​ក្រោម​ស្លាក​តៀមការហេ្វ

ភ្នំពេញ  ៖ តៀមកាហ្វេ មួយចំនួន ក្នុងរាជធានី ភ្នំពេញ ទាក់ទាញ អតិថិជន របស់ ខ្លួនភាគច្រើន គឺបុរស​នាំគ្នា អង្គុយ​សំកុក ផឹក​កាហ្វេ​ ជាមួយ​នឹង ការចោល ក្រសែ ភ្នែកទៅមើលនារី អ្នកលក់ដែល ស្លៀកពាក់ខើចខ្លីៗ បញ្ចេញសាច់ភ្លៅ ដើម្បីទាក់ទាញ​អតិថិជន​របស់ខ្លួន ។ នារីរត់តុ កាហ្វេ ភាគច្រើន ជាជនជាតិវៀតណាម ដែលមជ្ឈដ្ឋាន ប្រជាពលរដ្ឋមួយចំនួនក្នុង រាជធានី ភ្នំពេញ យល់ថា ហាងកាហ្វេមួយ ចំនួនដែលមាន នារីអ្នករត់តុជនជាតិវៀត ណាម លាក់បង្កប់ដោយការ លក់សេវាផ្លូវ ភេទយ៉ាងអាថ៍កំបាំង ។

នៅ កម្ពុជាការលក់សេវាផ្លូវភេទគឺជាទង្វើខុសច្បាប់ ។ ហេតុដូច្នេះហើយបាន  ជាអ្នកប្រកបរបររកស៊ីខាងសេវានេះបាន  បង្វែរ​ទិស​ដៅពីការបើករកស៊ីដោយចំហ   ទៅជាការលាក់លៀមឬបង្កប់ជាមួយនឹង សេវាផ្សេងៗ ដូចជានៅតាមហាងខារ៉ា អូខេ,​ហាង​ម៉ាស្សា,ហាងកោសជប់ និង អ្វីដែលគេកត់សម្គាល់ឃើញថ្មីៗគឺហាង កាហ្វេ…។ មានន័យថា កន្លែងលក់កាហ្វេ មួយចំនួន​មានលួចលាក់បម្រើសេវាផ្លូវ ភេទ ។ គេនិយាយដោយខ្លីថា វាជាអាថ៌ កំបាំងនៅក្រោយកែវកាហ្វេ ។

នៅម្ដុំ សង្កាត់ច្បារអំពៅ,សង្កាត់ ស្រះចក…ហាងកាហ្វេជាច្រើនសុទ្ធតែ  បានទាក់ទាញអតិថិជនរបស់ខ្លួនតាមរយៈ ការបញ្ចេញ​ឱ្យឃើញជាមួយនារីរត់តុ ស្លៀកខើចខ្លីៗសម្រាប់អង្គុយចាំទទួល ភ្ញៀវឬក៏ជាអ្នករត់តុ ។ ហាងកាហ្វេមួយ កន្លែងក្នុង​សង្កាត់ស្រះ​ចក ខណ្ឌដូនពេញ   គេសង្កេតឃើញថាមានអតិថិជនជា ច្រើនភាគច្រើនជាបុរសបានបន្ដកន្ទុយ គ្នាចូលទៅផឹកកាហ្វេ​ដែល​ពោរ​ពេញ ទៅដោយអាថ៌កំបាំងនោះ ។ រសជាតិ កាហ្វេពិតជាមិនសំខាន់ប៉ុន្មានទេ ប៉ុន្ដែ អ្វីដែលសំខាន់គឺរសជាតិនៅក្រោយ​កែវ​កាហ្វេនោះឯង ។

តៀម កាហ្វេមួយកន្លែងនៅក្នុងសង្កាត់ស្រះចកមានបុរសជាអតិថិជនចេញ ចូលឥតដាច់ជារៀងរាល់ថ្ងៃ ។ ប៉ុន្ដែរសជាតិ កាហ្វេ​ដែលមានតម្លៃមួយកែវ៣២.៥០០ រៀលនោះ គ្មានអ្វីពិសេសឡើយ ។ រសជាតិ ពិតប្រាកដគឺនៅពីក្រោយកែវកាហ្វេ នោះទេ ។ ពេលខ្លះនៅតាមតុភាគច្រើន មានតែកែវកាហ្វេនិងកៅអីជ័រចម្រុះ ពណ៌ដោយគ្មានមនុស្សអង្គុយឡើយ ។ ប៉ុន្ដែអតិថិជន​មិន​ទាន់​ឈប់ផឹកកាហ្វេនៅឡើយទេ ។ រសជាតិកាហ្វេមិនមែនជាអ្វីដែល អាចទាក់ទាញភ្ញៀវឱ្យឧស្សាហ៍មក ទីនេះប៉ុន្មាននោះទេ តែសម្រស់សាច់ ភ្លៅសស្រឡូននិងសម្រស់ដើមទ្រូងដ៏ ទ្រលុកទ្រលន់របស់នារីដែលកំពុងបម្រើកាហ្វេនោះទៅវិញទេ ដែល​ទាក់ទាញ ចំណាប់អារម្មណ៍របស់អតិថិជន ។ នារីស្រស់ស្អាតទាំងនេះមិនមែនបម្រើតែ កាហ្វេប៉ុណ្ណោះទេ ពួកគេបានលួចលាក់ បម្រើសេវាផ្លូវភេទផងដែរ ។ សំឡេង ចម្រៀងសម័យជាច្រើនបទនិងខ្សែភាពយន្ដបរទេសជាច្រើនរឿងត្រូវបាន ចាក់ បញ្ចាំង​ជាបន្ដបន្ទាប់គ្នាឥតដាច់ ពីព្រឹក រហូតដល់ល្ងាចនៅក្នុងអគារថ្មតូចល្មមមួយដែលជាហាងកាហ្វេនោះអាច ធ្វើឱ្យ គេជឿថា នេះ​ជាហាងកាហ្វេសុទ្ធសាធ ។ ក្រៅពីម៉ូយរបស់ហាងកាហ្វេនេះមនុស្សភាគច្រើនមិនអាចដឹងថាវាមាន បង្កប់ លក់សេវាផ្លូវ​ភេទ​នោះ​ឡើយ ។ ចំពោះអតិថិ ជនដែលទើបនឹងចូលមកថ្មី ប្រសិនបើ គេអង្គុយផឹកតែកាហ្វេនិងមើលវីដេអូ ធម្មតាយូរបន្ដិចនោះ​ប្រាកដ​ជាត្រូវស្ដ្រីមេការ(ម៉ែយ៉ែម) ចោលភ្នែកសម្លឹងមើល ញឹកញាប់ជាមិនខាន ។ ពីព្រោះថា ជាទូទៅ អតិថិជនរបស់​ហាង​កាហ្វេនេះមិនសូវ ខ្វាយខ្វល់នឹងការទទួលទានកាហ្វេ និង មើលវីដេអូប៉ុន្មាននោះទេ ។ កាហ្វេមួយ កែវមានតម្លៃ២.៥០០រៀល តែបើអតិថិជនត្រូវការសេវាបម្រើផ្លូវភេទនោះ ពួកគេត្រូវចំណាយប្រាក់ចំនួន៣ម៉ឺនរៀល បន្ថែមទៀតនៅពេលគេងជាមួយនារីដ៏ ស្រស់ស្អាតម្ដង ។ នៅពេលដែលភ្ញៀវ ពេញចិត្ដនឹងនារីណាម្នាក់ក្នុងចំណោម នារីដែលបម្រើកាហ្វេនៅទីនេះ ពួកគេត្រូវ ខ្សឹបប្រាប់ទៅមេការ(ម៉ែយ៉ែម) ហើយ បន្ទាប់មកមេការ(ម៉ែយ៉ែម)នឹងប្រាប់ ឱ្យនារីនោះនាំភ្ញៀវទៅកាន់បន្ទប់គេងនៅ​កន្លែង​មួយ​ផ្សេង​ទៀតនៅ ក្បែរហាងកាហ្វេមួយនេះ ។ អាថ៌ កំបាំងនៅក្រោយកែវកាហ្វេនេះ មិនមែនអាជ្ញាធរមានសមត្ថកិច្ចមិនដឹង នោះទេ ប៉ុន្ដែវាជាបញ្ហាផលប្រយោជន៍  បន្ដិចបន្ដួចរវាងអាជ្ញាធរមានសមត្ថកិច្ច នឹងម្ចាស់ហាងកាហ្វេទាំងនោះ ។ ជួនកាល អាជ្ញាធរមានសមត្ថកិច្ចបានត្រឹមតែទទួល ទានកាហ្វេមួយកែវពីថៅកែហាងកាហ្វេ  នោះប៉ុណ្ណោះ និងជួនកាលបានសេវាឬ ការឧបត្ថម្ភបន្ដិចបន្ដួចពីម្ចាស់ហាង ។ គេ ពិបាកនឹងចាត់វិធានការផ្លូវច្បាប់ដើម្បី បង្ក្រាបទៅលើហាងកាហ្វេបែបនេះ ។ ប៉ុន្ដែសមត្ថកិច្ចខ្លះនិយាយថា បើគេមានចេតនាក្នុងការបង្ក្រាបគឺមិនលំបាកនោះឡើយ ៕

pasocheatvong_005

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!