ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.!

ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.!

ព្រៃវែង៖ ក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញប្រភេទផ្លែឈើ បន្លែបង្ការនិងទំនិញផ្សេងៗទៀតឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការ ទប់ស្កាត់អំពើពុករលួយរបស់លោក ផែន ភឿន និងមន្រ្តីក្រោមឱវាទខ្លះផង។ ដោយហេតុថា ច្រើនឆ្នាំកន្លងទៅនេះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យមេគយចល័តផ្លូវជាតិលេខ១ លោក ផែន ភឿន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះមេគយចល័តផ្លូវជាតិលេខ១​ បណ្តោយឲ្យលោក នី គឹម ហួរ មន្រ្តីគយចល័តប្រចាំស្នាក់ការក្នុងភូមិល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង គាបយកលុយលើតុក្រោមតុ ពីក្រុមឈ្មួញនិងក្រុមអាជីវករស្រេចតែអំពើចិត្តរបស់ខ្លួន។

ប្រភពបន្តថាកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមអាជីវករដឹកជញ្ជូនផ្លែឈើដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ បានលាតត្រដាងអំពើពុករលួយរបស់លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ ជាសាធារណៈ។ ក្រុមអាជីវករនាំចូលផ្លែឈើនិងទំនិញពីស្រុកយួនហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិ លេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា ក្រុម គយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ១ ឃុំរំចេក គាប យកលុយលើតុក្រោមតុពីពួកតាមអំពើចិត្ត។

ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយក៏ត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់ក្រុមគយចល័តផ្លូវជាតិលេខ១ ក្រោមការគ្រប់គ្រងរបស់លោក ផែន ភឿន មិនអាចតវ៉ាបានឡើយ។
តាមការបញ្ជាក់ពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា សម្រាប់រថយន្តដឹកទំនិញចំណុះ២តោនកន្លះ ត្រូវបង់លុយក្នុង១ជើង ១០ម៉ឺនរៀល រថយន្តចំណុះ៥ តោន ត្រូវបង់លុយ២០ម៉ឺនរៀល ហើយរថយន្តវ៉េអង ត្រូវបង់លុយ៣០ម៉ឺនរៀល ដោយមិនអាចតវ៉ាបានឡើយ។

ថ្មីនេះក្រុមគយចល័តផ្លូវជាតិលេខ១ បានចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងហើយតម្រូវឲ្យបង់លុយដល់ទៅ២០លានរៀល ប៉ុន្តែអាជីវករម្ចាស់រថយន្តដឹកផ្លែឈើគ្មានលុយបង់ក៏ទុកឲ្យផ្លែឈើរលួយអស់ រួចមានការតវ៉ាលាតត្រដាងអំពើពុករលួយរបស់ក្រុមគយចល័តផ្លូវជាតិលេខ១ តែម្តង។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះមេគយចល័តផ្លូវជាតិលេខ១​ ប្រព្រឹត្តអំពើពុករលួយពេញទំហឹង ហើយលោក គុណ ញឹម ដែលជាអគ្គនាយកគយ បណ្តោយឲ្យក្រុមគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការក្នុងភូមិល្ពាក់ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំ។ដូច្នេះក្រុមអាជីវករនិងឈ្មួញរកសុីដឹកទំនិញបន្លែផ្លែឈើពីប្រទេសយួនឆ្លងកាត់ស្នាក់ការគយចល័តផ្លូវជាតិលេខ១នេះសូមអំពាវនាវដល់លោក ឱម យុិនទៀងប្រធានអង្គភាពអំពើពុករលួយដាក់មន្រ្តីចុះអង្កេតអោយ សុីជម្រៅទៅលើក្រុមគយចល័តផ្លូវជាតិលេខ១ភូមិល្ពាក់ ឃំុរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងដែលប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំមកហើយ។ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងខ្ញំុរងចាំនូវការពន្យល់បកស្រាយពីលោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ដែលមានស្នាក់ការ ភូមិល្ពាក់ ឃំុរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!