ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.!

សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.!

សាលា​រាជធានី​ភ្នំពេញនៅថៃ្ងច័ន្ទនេះ​បាន​ព្រមាន​បន្ថែម​ទៀត​ថាចំពោះ​អ្នក​ដែល​មិន​ព្រម​នៅ​ផ្ទះ​ពោល​គឺ​ពួកគេអាច​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ចន្លោះ​ពី​២លាន​រៀល​ដល់​៥លាន​រៀល​ដោយ​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌផ្សេង ទៀ​ត​។សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀលខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំមនុស្សគឺត្រូវពិន័យ២លានរៀល។

ចំណែកបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការ ហាមឃាត់សកម្មភាពការងារឬអាជីវកម្មគឺពិន័យ៣លាន រៀលហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គឺពិន័យ៣លានរៀលដែរ។ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបម្រាមគោចរគឺពិន័យ៣ លាន៥សែនរៀលហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបិទខ្ទប់តំបន់ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩គឺពិន័យដល់ទៅ៤លាន រៀល។រីឯបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើ់ពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គឺពិន័យដល់ទៅ៥លានរៀល ខណៈបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលផ្សេងទៀតដែលមានភាពចាំបាច់ឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ១៩គឺនឹងពិន័យ២លាន៥សែនរៀល។

សាលារាជធានីភ្នំពេញបានបញ្ជាក់ថាអ្នកដែលរងការផាកពិន័យ គឺមានពេល១ខែសម្រាប់បង់ប្រាក់ពិន័យនេះ។ ប៉ុន្តែ បើលើសពីថេរវេលានេះគឺអាជ្ញាធររាជធានីភ្នំពេញនឹងកសាងសំណុំរឿងពួកគេបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ បន្ថែមពីលើកាផាកពិន័យនេះ សាលារាជធានីភ្នំពេញក៏បានអះអាងថា បើសិនការបំពានរបស់ពួកគេណាមួយបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះគឺពួកគេនឹងត្រូវទទួលជាប់ពន្ធនាគារពី៦ខែរហូតដល់ទៅ៥ឆ្នាំឯណោះ។

សូមបញ្ជាក់ថាតាំងពីររដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៥ ខែមេសាមក គឺឃើញមានករណីល្មើស៣សំ ខាន់ៗ គឺករណីបុរសម្នាក់បានកាត់ខ្សែខណ្ឌបាំងផ្លូវមិនឱ្យធ្វើដំណើររបស់អាជ្ញាធរនៅក្នុងខណ្ឌទួលគោក។ បុរសម្នាក់នេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ។ រំលងបាន១ថ្ងៃ អាជ្ញាធរខណ្ឌមានជ័យក៏បានចាប់ខ្លួនលោកផ្កាយ២ម្នាក់និងបក្ខពួក២នាក់ដែលបានរៀបចំការ ផឹកស៊ី រាំច្រៀងក្នុងពេលបិទខ្ទប់នេះ។លើសពីនេះទៅទៀតអាជ្ញាធរខណ្ឌជ្រោយចង្វារក៏បានចាប់ឃាត់ខ្លួនបុរសម្នាក់ទៀតដែលបានតាំងខ្លួនជាឧត្តមសេនីយ៍ហើយបាន បើកឡានពាក់ស្លាកលេខនគរបាលលេងតាមដងផ្លូវដែលអាជ្ញាធរបានហាមឃាត់។

ប៉ុន្តែក្រោយការចាប់ខ្លួនអាជ្ញាធរបានអះអាងថាបុរសម្នាក់នេះបានក្លែងបន្លំខ្លួនជានគរបាល។នៅពេលនេះពួកទាំងនេះត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរង់ចាំការកាត់ក្តី។រហូតដល់ម៉ោង0៤:0០​ល្ងាចថ្ងៃទី១៩មេសា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​ ៦២៤នាក់​(ឆ្លង សហគមន៍​ទាំងអស់)និងមានជាសះស្បើយ​៤៨នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៧០១៣នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ៤៤៣៨នាក់​​​​និងចំនួនជាសះស្បើយសរុប​កើន២៥២៤នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​២នាក់​សរុប​ស្លាប់៤៥ នាក់ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នូវគម្លាត ឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ជាប់ជាប្រចាំ។
សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!