ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.!

ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.!

សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានថ្លែងសារផ្ញើជូនជនរួមជាតិដែលបានផ្សាយផ្ទាល់លើផេកជាផ្លូវការនាព្រឹកថ្ងៃ ទី១០ខែមេសា ឆ្នាំ២០២១បានសម្ដែងនូវ​មរណៈ​ទុក្ខជា មួយក្រុមគ្រួសារសពដែលបានទទួលមរណភាព ដោយ សារជំងឺកូវីដ-១៩កន្លងមកចំនួន២៤នាក់ក្នុង «ព្រឹត្តិការ ណ៍សហគមន៍២០កុម្ភៈ»។

សម្តច ហ៊ុន សែន សូមចូល​រួមមរណៈ​ទុក្ខជាមួយគ្រួសារ សពដែ​លបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែល​គិតមកដល់ពេលនេះមានចំនួន២៤នាក់ដែលនេះគឺជាមរណភាពលើកដំបូង នៅក្នុង​ដំណាក់​កាលកូវីដ- ១៩ ជាមួយឆ្នាំកន្លងផុតទៅ។ សម្ដេចមានប្រសាសន៍ផ្ដាំផ្ញើសាកសួរ​សុខ​ទុក្ខផងដែរ ចំពោះប្រជាពលរដ្ឋដែលមានជំងឺកូវីដ-១៩ ក៏ដូចជាអ្នកដែលកំពុងធ្វើ​ចត្តាឡី​ស័ក។សម្ដេចថ្លែងថា “សម្រាប់សភាពការណ៍ជំងឺកូវីដ-១៩ ដែលយើងហៅថា «ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ» មកដល់ពេលនេះមិនមានការថមថយទេ។ប៉ុន្តែបែរជា​កាន់តែធ្ងន់លើសមុន។បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង”។

សម្ដេចបន្តថាក៏ប៉ុន្តែ​ដោយសារជំងឺនេះមកដល់លឿនពេក ហៅថាជំងឺកូវីដបំប្លែងហើយការអភិបាល​កិច្ច​​នៅតាមទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើ​ឱ្យ​ចំនួនអ្នកជំងឺកូវីដ-១៩កើនឡើង។សម្ដេចលើកឡើងថា កាលពីពេលមុន ក្នុងរយៈ​ពេល​ជិតមួយឆ្នាំ ប្រទេសរបស់យើង មានអ្នកជំងឺតែជិត៥០០នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែមក​ដល់​ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតទៅដល់៤០៨០នាក់ ហើយថ្ងៃនេះទៀតក៏មានឆ្លង​ជំងឺចំនួន៤៨៣នាក់។

សម្រាប់សម្ដេចហ៊ុនសែនបានចាត់ទុកនេះជាព្រឹត្តការណ៍ដ៏អាក្រក់​សម្រាប់ព្រះរាជា​ណាចក្រកម្ពុជា ដែលការឆ្លងធ្ងន់ធ្ងរគឺសម្រាប់ទីក្រុងភ្នំពេញតែម្ដង ។ដែលគ្រាន់តែរោងចក្រមួយ​ឈ្មោះឌីហានមានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតទៅដល់ ៦៣៨នាក់ ក្នុងពេលនោះដែរផ្សារ​អូរឬស្សី​ក៏មានអ្នកឆ្លងយ៉ាងច្រើន។ សម្ដេចគូសបញ្ជាក់ថា ក្នុងស្ថានភាពដូចនេះ តម្រូវ​ឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ប្រកាន់យកនូវវិធានការគ្រប់ផ្នែក ដែលទាក់ទិន​ជា មួយរាជរដ្ឋាភិបាល គឺបានដាក់ចេញនូវអនុក្រឹត្យ ស្ដីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការ​ឆ្លងរាដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីច្បាប់បានចេញ។ បន្ទាប់មករាជរដ្ឋាភិបាលក៏បានចេញនូវសេចក្ដីសម្រេចមួយ ដើម្បី​ហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំង​ប្រទេសជា​បណ្ដោះ​អាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។បានសេចក្ដីថាយើងត្រូវទប់ស្កាត់​ការលំហូរនៃជំងឺពីតំបន់មួយទៅកាន់តំបន់មួយ ដើម្បីងាយកាត់ផ្ដាច់។ ពិតមែនហើយថាវិធាន​ការកាត់ផ្ដាច់រយៈពេល១៤ ថ្ងៃនេះ ប្រហែលជាមិនទាន់គ្រប់គ្រាន់ទេ យើងនឹងពិនិត្យតទៅ​ទៀត។

សម្ដេចបន្តទៀតថា អាជ្ញាធរថ្នាក់ក្រោមជាតិ ដូចជារាជ ធានីភ្នំពេញ និងបណ្ដា​ខេត្ត​មួយចំនួន បានបិទការពាក់ព័ន្ធជាមួយនឹងតំបន់មួយចំនួននៅក្នុងដែនដីរបស់ខ្លួន។សម្ដេចបញ្ជាក់បន្ថែមថា ក្នុងសភាពការណ៍បែបនេះដើម្បីសម្រួលដល់​ជីវភា​ពរបស់នៅរបស់ប្រជាជនក្នុងដំណាក់កាលនៃការបាត់បង់ជីវិតនៃក្រុមគ្រួសារ ក៏ដូចជា​ក្នុងដំណាក់កាលនៃក្រុមគ្រួសារដែលមានជំងឺកូវីដក៏ដូចជាក្រុមគ្រួសារដែលត្រូវបិទខ្ទប់​មិន​ឱ្យចេញទៅណានោះ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលត្រូវតែចាំបាច់រៀបចំអន្តរាគមន៍ ជួយ​ដល់ប្រជាពលរដ្ឋ​ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ប៉ុន្តែគឺជាលទ្ធភាពពិតប្រាកដ ដែល​មានវិសាលភាព​នៅ​ទូទាំងប្រទេស។សម្តេចហ៊ុន សែនក៏បានដាក់ចេញវិធានការអន្តរគមន៍មួយចំនួនទៀត ដើម្បីជួយដល់គ្រួសារដែលស្លាប់ឆ្លងនិងរងផលប៉ះពាល់ដោយកូវីដ១៩ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹកថ្លៃភ្លើងជាដើម។ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីសម្តេច ហ៊ុន សែន ដូចជា៖ ១ ៖ ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាតនិងថ្លៃអគ្គីសនីអប្បបរ មារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក (ដោះស្រាយតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះ)។
២ ៖ ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែ អត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។
៣ ៖ គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។
៤៖ អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ ៣០ ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែដែរ។
៥៖ ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។

សម្តេច ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះសម្តេចបានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ហើយមានជីវភាពអាចដោះស្រាយបញ្ហាបានដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។សម្តេចហ៊ុន សែន បានអំពាវនាវដល់អគ្គិសនីកម្ពុជារដ្ឋាករទឹកកម្ពុជាអគ្គិសនីឯកជនក្រុមហ៊ុនទឹកឯកជនចូលរួមជួយផ្គត់ផ្គង់ជាមួយ រដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺ កូវីដ ១៩និងអ្នកត្រូវធ្វើចត្តាឡីស័ក។សម្តេច ហ៊ុន សែន បន្តថា បើមិនបាន ១០០ភាគរយក៏គួរមានជាបដិភាគបានដែរ។សម្តេចហ៊ុន សែន បានបញ្ជាអភិបាលរាជធានីដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ។

បើតាមបណ្តាញព័ត៌មានក្នុងស្រុកដែលចេញបានឲ្យដឹង ថា រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺ កូវីដ ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍ សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
* សម្រាប់ខណ្ឌមានជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។
* សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
* សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាប ទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!