ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ – ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.!

លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ – ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.!

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថនៅទូទាំងរាជធានីភ្នំពេញ ត្រូវបន្តចូលរួមការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងទីតាំងសម្រាកព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញដែលមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត។

ការដាក់បញ្ជានេះធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន អំពាវនាវហើយអំពាវនាវទៀត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានថ្លែងទៅកាន់សមាជិកក្រោមឱវាទទាំងអស់ថា «យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា កុំថាឡើយជាកងកម្លាំង បើទោះបីយើងជាពលរដ្ឋសាមញ្ញ ក៏ត្រូវចូលរួមឲ្យសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ»។

ដូច្នេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តចូលរួមជាមួយស្ថាប័នចម្រុះគ្រប់ប្រភេទ ក្នុងការដាស់ តឿនក្រើនរំលឹក និងជួយជំរុញដល់ប្រជាពលរដ្ឋអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងបន្តចូលរួមប្រចាំការ ការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញមានជាង ១០០ ទីតាំងឲ្យបានម៉ឺងម៉ាត់បំផុត។

@  វិធានការ៣ការពារ រួមមាន៖ ពាក់មាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង។ សម្តេចបញ្ជាក់ថា ចំណុចបីការពារនេះសំខាន់ខ្លាំងណាស់ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។

@ វិធានការ៣កុំ រួមមាន៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ពីប្រជាជននៅតាមបណ្តាខេត្ត បើសិនជាអាចពន្យាពេលក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ សូមពន្យារសិនដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញដោះស្រាយបញ្ហាជៀសវាងការកកស្ទះចរាចរណ៍ ដែលនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចម្លងពីគ្នាទៅវិញទៅមកផងដែរ ចំពោះអ្នកនៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេសូមកុំចេញមកក្រៅផ្ទះ សូមរួមគ្នាបង្ការទប់ស្កាត់កូវីដ-១៩ ទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!