ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ ធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​.!

ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ ធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​.!

​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​។ នោះ​គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ ២១ ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ញិ​ល សុខ​កូ​ឡា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ មាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​រីឯ​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ ជា​មន្ត្រីរាជការ នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ម៉ោង ២០:៣០ នាទី​យប់ ( ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ )​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​ទាំងអស់ បាន​ចំនួន ១១៣០៥ នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី សរុប​ចំនួន ៣២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ក្នុង​សេចក្តីប្រកាស ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​អ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ទាំងអស់ អញ្ជើញ​ទៅធ្វើ​តេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នេះ ដែល​ក្រសួងសុខាភិបាល រៀបចំ​ទីតាំង នៅ​បរិវេណ​ក្រសួងមហាផ្ទៃ សម្រាប់​បុគ្គលិក​-​មន្ត្រីរាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់ ព្រមទាំង​នៅតាម​មន្ទីរ​សុខាភិបាល ខេត្ត ( ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​កន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត )​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៤៨​នាក់​។ ក្នុងនោះ ៣០៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៤២​នាក់ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៣៣​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៩​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​)៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!