ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួន១៥៣នាក់.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួន១៥៣នាក់.!

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះ សំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក ដែលពិធីសំណេះសំណាលនេះធ្វេីឡើងនៅវិមានសន្តិភាព។

លោក គី តិច ជាប្រធានមេធាវីសម្តេចតេជោ បានអោយដឹងថា  ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការ ការ ពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធា រណៈផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពកន្លងមក របស់ក្រុមមរធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមចំណែកក្នុងការជួយដល់ពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣វិច្ឆិកា កន្លងទៅនេះយើងបានបញ្ចប់រួចរាល់ហើយតាមបណ្តាខេត្តមួយចំនួននោះ។ សម្តេចតេជោ ក៏សូមអរគុណចំពោះការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដែលបានចូលរួមធ្វើ ចាត្ថា ឡីស័កគ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវឱ្យគោរពវិធានការការពារជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លង កូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។ សម្តេចតេជោ បានថ្លែងថា នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និង ឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។  កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះមេធាវីរបស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯក ភាពទទួលសំណើរឿងបង្កើតឱ្យមានលិខិតបទដ្ឋានចាត់តាំងឱ្យបានត្រឹមត្រូវចំពោះមេធាវីរាជរដ្ឋាភិបាល។         សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួនសម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។ សម្តេចតេជោបានស្នើឱ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ  ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ចយើងជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់យើងមានការកើនឡើង ១៨%។ សម្តេចតេជោបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសយើងនាពេលខាងមុខ។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមមេធាវីសម្តេចតេជោសែននោះ   សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវការដូរលើកទឹកចិត្តដល់ក្រុមមេធាវីសម្តេចតេជោដែលបានចូលរួមនាថ្ងៃនេះចំនួន១៥៣នាក់ដោយក្នុងម្នាក់ទទួលបាន ប្រាក់ស្លឹងបុរាណម្នាក់១ IPad 128G ១ និង ថវិកា២០ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!