ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.!

កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.!

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ១ក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនកម្មករសំណង់ចំនួន២៧គ្រួសារ នៅតំបន់សេដ្ឋកិច្ចពិសេស ដែលបានជំលៀសមកកាន់ទីទួលមានសុវត្តិភាព ស្ថិតនៅភូមិដើឬស ឃុំដើឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានមតិសំណេះសំណាលទៅកាន់បងប្អូនកម្មករសំណង់ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។
អំណោយដែលសាខា បានផ្តល់ជូនកម្មករសំណង់ចំនួន២៧គ្រួសារ ដែលមានសមាជិក៨៩នាក់ ក្នុង ១គ្រួសារទទួលបាន អង្ករ១៥គីឡូក្រាម មី១០កញ្ចប់ ទឹកសុទ្ធ១យូរ និងថវិកា៥ម៉ីនរៀល៕
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!