ខេត្តកំពង់ចាម៖ យោងតាមប្រភពរាយការណ៍ពីប្រជា ពលរដ្ឋថ្មីៗនេះបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ន លោក ចិត្តនិងលោក នឿ នៅក្នុង ភូមិទើត ឃំុឃ្លើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានបើកសង្វៀនជល់មាន់បៀ អាប៉ោង ក្នុងចំការស្វា យចន្ទី និងល្បែងជាច្រើនប្រភេទបើកលេងគគ្រឹក គគ្រេងរាល់ថ្ងៃយ៉ាងអានាធិបត្តេយ្យដោយមិនខ្លាចអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមកបង្ក្រាបឡើយដែលធ្វើ ឲ្យខេត្តមួយនេះល្បីល្បាញខាងបង្កើតសង្វៀនល្បែងសុីសងដែលកំពុងរីករាល ដាលយ៉ាងពេញបន្ទុកតាមស្រុកមួយចំនួនដូចជាក្នុងស្រុកស្ទឹងត្រង់ លោក ចិត្ត និងលោក នឿ បើកសង្វៀនជល់មាន់យូរឆ្នាំមកហើយ! ដែលបញ្ហានេះហើយនាំឲ្យ កើតមានបទល្មើសផ្សេងៗជាច្រើនទៀតដូចជា៖អំពើចោរកម្មចោរលួយ.ឆក់.ប្លន់គាស់ផ្ទះនិងអំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញ ដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុស ច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។
ដូច្នេះការបង្រា្កបល្បែងស៊ី សងគឺជាចំណុចមួយដ៏ក្ដៅគគុកស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យមន្រ្តី អាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយក ចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកប ដោយប្រសិទ្ធភាពខ្ពស់។
ប៉ុន្តែបច្ចុប្បន្ននេះនៅតាមបណ្ដាស្រុកខេត្តមួយចំនួនពិសេសសង្វៀនជល់មាន់បៀអាប៉ោងខុសច្បាប់របស់លោក ចិត្ត និងលោក នឿ ក្នុងចំការស្វាយចន្ទីនេះកំពុងរីករាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមហើយមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមិនចាត់វិធានការបង្រ្កាបនោះទេ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យម្ចាស់ លោក ចិត្ត និង លោក នឿបើកសង្វៀនល្បែងសុីសងមិនខ្វល់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ និងធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពបន្តថា ជាក់ស្ដែងលោក ចិត្ត និងលោក នឿ បើកសង្វៀន ជល់មាន់ បៀអាប៉ោងក្នុងចំការស្វាយចន្ទីដែលស្ថិតក្នុងភូមិទើត ឃុំឃ្លើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងដុះស្លែមកហើយ ដោយមិនរំខានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឡើយ។កាលកន្លងទៅថ្មីៗនេះប្រមុខ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេសសូមបញ្ចៀសការជួបជំុគ្នាដើម្បីទប់ ស្កាត់ការពារនៃការរីករាល ដាលជំងឺកូវីដ១៩។
ប្រភពពីក្រុមញៀនល្បែង មាន់ជល់បៀអាប៉ោងបានបង្ហើបឲ្យដឹងថា សង្វៀនជល់មាន់ចំការស្វាយចន្ទីលោក ចិត្ត និងលោក នឿនេះបើកលេងភ្នាល់ដាក់ លុយចាញ់ឈ្នះរាប់ពាន់មុឺនដុល្លារក្នុងមួយថ្ងៃៗហើយហ៊ោកញ្ជ្រៀវត្រហឹងអឺងកងកងរំពងមិនរំខានដល់សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឃំុ ស្រុក ខេត្តឡើយ។
ដូច្នេះហើយប្រជាពលរដ្ឋរស់នៅភូមិឃំុខាងលើសូមសំ ណូមពរដល់លោកនាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាចាត់ វិធានការបង្រ្កាបសង្វៀនល្បែងសុីសងនេះផងទាន!។
ដែលបញ្ហានេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាម បើពិត មិនបានជាប់ពាក់ព័ន្ធនិងផលប្រយោជន៍ទេ!គួរមេត្តាចាត់វិធានការបង្រ្កាបសង្វៀ នជល់មាន់បៀអាប៉ោងលោក ចិត្ត និងលោក នឿ នេះផងស្រមតាមបទបញ្ជារប្រមុខរាជរដ្ឋាភិបាលនិងបទបញ្ជាររបស់សម្តេចក្រឡាហោ ស ខេង ជាបន្ទាន់ផងទាន។ថ្មីៗប្រភពរាយការណ៍មកថា សង្វៀន ជល់ មាន់បៀ អាប៉ោងដ៍ធំលោក ចិត្ត និង លោក នឿ មួយនេះបើកលេងក្នុងចំការស្វាយចន្ទីមិនខ្លាចការបង្រ្កាបនោះគឺគេអាងខ្នងបង្អែកលោកធំម្នាក់នៅពី ក្រោយចំជួយ ជ្រុំជ្រែង៕(មានត)