ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានសម្រេចឲ្យបិទ សណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ ដោយហេតុផលអគ្គនាយក ពន្ធនាគារបានទៅហាត់ប្រាណនិងហែលទឹកនៅទីនោះកាលពីរសៀលទី២៣ខែវិច្ឆិកា ឆ្នាំ២០២០យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា .! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួន១៥៣នាក់.! @ កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌល កម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកនេះ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី២៧ឆ្នាំនៃទិវាប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.! @ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.!
Comments Off on សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.!

សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.!

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភព លោកនៅតែអំពាវនាវដល់សាធារណជននៅកម្ពុជាត្រូវប្រុងប្រយ័ត្ននិងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវការណែ នាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងបរិបទប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅកម្ពុជាដូចជា អនាម័យលាងដៃស្អាត អាកុលពាក់ម៉ាស់ (ករណីចាំបាច់)គឺគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចៀសវាងការ រៀបចំកម្មវិធីផឹកសុីដែលមានគ្នាច្រើន។

ពោលគឺសាធារណជនកម្ពុជាត្រូវតែបន្តប្រុង ប្រយ័ត្នទៅ ទៀតបើពុំនោះទេកម្ពុជាអាចនិងរងនូវការវាយប្រហារដោយជំងឺកូវីដ១៩ ដែលជា រលកខ្លាំងខ្លាជាងពេលមុន។

បើទោះបីមានបំរាមយ៉ាងណាក៍ដោយក៍លោក បូរ បើកសង្វៀនមាន់ជល់ បៀ អាប៉ោងបើកលេងយ៉ាងគឃ្លើនមិនថា ថ្នាក់ព្រះឥន ដាក់បំរាមឬចេញសេចក្តីប្រកាស នោះទេ។លោក បូរ បើកសង្វៀន ជល់មាន់ បៀ អាប៉ោង ទ្រង់ទ្រាយធំនៅចំណុចដីឡូតិ៍ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យនៅតែបើកដំណើរការយ៉ាង   គគ្រឹក គគ្រេងពពាក់ពពូនអានាធិបត្តេយ្យពេញបន្ទុកព្រោះសមត្ថកិច្ចនិងអាជ្ញាធរមិនចាត់វិធានការបង្រ្កាបនោះទេល្មើសសារាចរ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចៀសការជួបជុំ គ្នាដើម្បីការពារនៃការរីករាលដាលជំងឺកូវីដ ១៩ ។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមាន ជ័យនិងលោក ម៉េង វិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យកំពុងបណ្តែ តបណ្ដោយឲ្យលោក បូរបើកសង្វៀនល្បែងសុីសងខុសច្បាប់ នៅភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យយ៉ាងរលូនបើសិនគ្មានការឃុបឃិតបើកភ្លើងខៀវពីសំណាក់អាជ្ញាធរសមត្ថកិច្ចនិងកម្លាំងជំនាញពាក់ព័ន្ធពុក រលួយទេនោះគឺលោក បូរមិនអាចបើកសង្វៀនជល់ មាន់ បៀ អាប៉ោងនៅចំណុចខាងលើតាមអំពើចិត្តបានឡើយ។

យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា ក្នុងមួយថ្ងៃៗគេឃើញមានក្រុមអ្នកញៀនល្បែងជិះម៉ូតូនិងឡានទំនើបៗរាប់រយគ្រឿងយកផ្ញើរតាម ហាងកាហ្វេផ្ទះចាប់ហួយហើយចូលទៅ លេងល្បែងក្នុងសង្វៀន មាន់ជល់ បៀ អាប៉ោង លេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់មុឺនដុល្លារឯណ្ណោះក្នុងមួយថ្ងៃៗជាពិ សេសអាប៉ោងសុីគ្នាល្បី ល្បាញនៅក្នុងដីឡូតិ៍ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យយ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងជំងឺកូវីដ១៩នោះទេ។

បើយោងតាមប្រភពប្រជាពលរដ្ឋរស់នៅក្បែរសង្វៀនបានបន្តឲ្យដឹងថា ចាប់តាំង ពីលោក បូរ នេះមកបើកជល់មាន់ បៀ អាប៉ោងនៅមូលដ្ឋាននោះមកគឺអំពើចោរកម្មចោរលួច ឆក់ ប្លន់ និងអំពើហិង្សាគ្រួសារផ្សេងៗកើតឡើងគួរឲ្យកត់ សម្គល់។

ដែលបញ្ហាសង្វៀនល្បែងសុីសង ខាងលើគេសង្ស័យថា មន្ត្រីធំៗមួយចំនួនជាប់ ពាក់ព័ន្ធជាពិសេសសមត្ថ កិច្ចនិងអាជ្ញាធរមូលដ្ឋាន ខណ្ឌ ក្រុង ទទួលបានផលប្រយោជន៍ ពីឈ្មោះ បូរ ប្រ ចាំខែហើយទើបបណ្តោយឲ្យបុគ្គលម្នាក់ នេះបើកល្បែងស៊ីសងខុស ច្បាប់បំពុលដល់សន្តិសុខសង្គម។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃនិងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យមើលមន្ត្រីថ្នាក់ក្រោមរបស់លោកផងទាន។

ដែលបញ្ហានេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើពិតមិនជាប់ពាក់ព័ន្ធផលប្រយោជន៍នោះទេ គួរចាត់វិធានការបង្រ្កាបសង្វៀនជល់មាន់ បៀ អា ប៉ោងរបស់លោក បូរ ឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ៩ ចំណុច របស់រាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តន៍ស្រប តាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលនិងបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេង ផងទាន៕(មានត)

Filed in: សង្គម

Recent Posts

Bookmark and Promote!