ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.!

ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.!

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ        កម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី      ប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ ខូវីដ      COVID១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះ          រៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុន      ឯកជនវិញក៏ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងរយៈ    ពេល៥ថ្ងៃវិញ នៅពេលសមស្របតាមក្រោយ។

សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសំណូមពរទៅដល់មន្ត្រីរាជការ អ្នកបម្រើការក្នុងវិស័យឯកជន កម្មករនិយោជិត ក៏ដូចជាស្ថាប័នសាធារណៈ និងក្រុមហ៊ុនឯកជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា សូមពន្យារពេលថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ “ឆ្នាំជូតទោស័ក ពុទ្ធស័ករាជ ជ២៥៦៤ ”  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ខាងមុខនេះ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ប៉ុន្តែការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាង «គោរាគទេវី» ត្រូវធ្វើនៅតាមគេហដ្ឋានរៀងៗខ្លួនដូចរៀងរាល់ឆ្នាំ។

សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា “ថ្ងៃនេះខ្ញុំសូមប្រកាសពីវិធានការមួយក្នុងចំណោមវិធានការដទៃទៀតគឺផ្អាកការប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរដែល ស្ថាប័នរដ្ឋនិងឯកជនត្រូវបន្តធ្វើការធម្មតាហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកវិញនៅពេលសមស្រប”។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសំណូមពរដល់ប្រជាជនកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាផងដែរ។

សម្ដេចតេជោ បានបន្តថា ទោះបីជាឈប់សម្រាកយ៉ាងណា ក៏មិនមែនជាប្រការល្អនោះដែរ ពីព្រោះរាជរដ្ឋាភិបាលបានហាមមិនឱ្យទៅស្រុកកំណើត។ ម្យ៉ាងទៀត ប្រជាជននៅជនបទភ័យខ្លាចប្រជាជននៅទីក្រុងនាំជំងឺទៅដល់ជនបទ រីឯអ្នកទីក្រុងក៏ខ្លាចនាំជំងឺពីជនបទចូលមកទីក្រុងដែរ ដូច្នេះប្រសិនបើខ្លាចទៅខ្លាចមកបែបនេះ យល់ល្អត្រូវតែដាក់ខ្លួនឯងឱ្យនៅនឹងកន្លែងតែម្ដងចុះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើបែបនេះក៏ជាវិធានការដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ផងដែរ។ សម្តេចជោ សូមលើកដៃសំពះអង្វរកសុំការយោគយល់ប្រជាពលរដ្ឋ ចំពោះការផ្អាកបុណ្យចូលឆ្នាំថ្មី ព្រោះបើសិនមានការឆ្លងអ្នកស្លាប់គឺប្រជាពលរដ្ឋខ្លួនឯង។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាទៅកាន់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្សព្វផ្សាយបទបញ្ជាឱ្យស្ថាប័នរដ្ឋទាំងឡាយចាប់អនុវត្តតាមវិធានការទាំងនេះ ហើយចាំសងថ្ងៃឈប់សម្រាក ៥ថ្ងៃ ជូនមន្ត្រីរាជការទាំងនោះវិញ។

ចំពោះលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវចេញបទបញ្ជាឱ្យវិស័យឯកជនទាំងឡាយធ្វើការធម្មតា រួចហើយត្រូវសងថ្ងៃឈប់សម្រាកជូនបុគ្គលិក កម្មករនិយោជិតវិញ នៅពេលណាជំងឺកូវីដផុតរលត់បាត់ ឬពេលសមស្របណាមួយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!