ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.!

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា  ចក្រកម្ពុជាបានអះអាងថាគ្មាន​ការបិទផ្សារធំៗនៅក្នុង      រាជធានីភ្នំពេញ ដូចការលើកឡើងរបស់ជនអគតិមួយ      ចំនួននោះទេ។សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា “បញ្ហការបិទក្រុង ការបិទប្រទេស ការ​បិទផ្សារ លក់ដូរ ការបិទ   ភោជនីយ៏ដ្ឋាន ការបិទហាងកាហ្វេ ការបិទហាងទំនិញ    នោះមិន​ឈាន​​​ដល់នោះទេ ។

ការធ្វើនេះគឺគិតពីដំណើរការសេដ្ឋកិច្ចប្រទេសហើយក្នុងនោះដំណើរ​ការ​រោងចក្រក៏មិនបិទនោះទេ”។ សម្ដេចតេជោបានលើកឡើងថាការមិនបិទកន្លែងខាង​លើនេះព្រោះវាជាកន្លែងធ្វើឱ្យដំណើរការសេដ្ឋកិច្ចជាតិដើរ។

ប៉ុន្តែដើម្បីទប់ស្កាត់ការរីករាដាល​ជំងឺកូវីដ-​១៩នេះ មធ្យោ បាយនៃការដឹកជញ្ជូនមួយចំនួនបានបិទជាបណ្តោះអាសន្ន ក្នុងនោះ​មាន​រថយន្តក្រុងនិងកាណូត។ជាមួយគ្នានោះដែរសម្តេចក៏បានបញ្ជាឱ្យសមត្ថកិច្ចចុះចាប់ខ្លួនអ្នក​ដែលលក់​ថ្នាំថាព្យាបាលជំងឺកូវីដ-១៩ ជា និងដែលគ្មានការទទួលស្គាល់ពីអង្កការសុខភាពពិភពលោក ផងដែរ។ សម្ដេចបានថ្លែងថា“កាលពីម្សិលមិញនេះមានបទបញ្ជាជា​បន្ទាន់ឱ្យមាន​ការរឹបអូសនូវឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩។

ឥឡូវសូមឱ្យគ្រប់ទីកន្លែងទាំងអស់​រុក​រក​ទៀតចំពោះអ្វីដែលអង្គការសុខភាពពិភពលោកមិនទទួលស្គាល់ ត្រូវរឹបអូសយកមកដោយ​បំផ្លាញចោលតែម្តង។សម្តេចក៏បានអំពាវនាវដល់អាជីវករទាំងអស់ដែលកំពុងធ្វើការអាជីវកម្មនូវអ្វីដែលមិនប្រាកដនេះ ឈប់ ព្រោះថាប្រជាជនកំពុង តែជួបបញ្ហាកូវីដ-១៩។

ដូច្នេះ​ឧបករណ៍ធ្វើតេស្តនេះមិនពិតប្រាកដទេ និងសូមកុំចាញ់បោកអ្នកណាឱ្យ​សោះសូម្បី​វិទ្យា​ស្ថានប៉ាស្ទ័រក៏គេវិភាគរាប់ម៉ោង បានឃើញ តែគេថាធ្វើតេស្តភ្លាមឃើញ អីញ្ចឹងកុំជឿ។ ទន្ទឹមនេះ សម្តេចក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឱ្យទិញ ឬកុំជឿ ឧបករណ៍ធ្វើតេស្តខ្លួនឯង រកវីរុសកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក ក្រសួងសុខា​ភិបាល​កម្ពុជា មិនទទួលស្គាល់ ។ សម្ដេចបានបញ្ជាក់បន្ថែមថា “ហើយគួរត្រូវបំផ្លាញ​ចោលតែម្ដង ហើយសូមអំពាវនាវចំពោះអាជីវករទាំង ឡាយ មិនប្រាកដ កុំបង្កើតបញ្ហា​ប្រជាជន​កំពុងរងគ្រោះស្រាប់ ទៅលើបញ្ហាកូវីដ-១៩។​

អីចឹ្ចង ឧបករណ៍ធ្វើតេស្តនេះ វាមិន​អាចទៅរួចទេ សូមបងប្អូនប្រជាពលរដ្ឋរបស់យើង កុំចាញ់បោកអ្នកណាឱ្យសោះ សូម្បីតែ​វិទ្យាស្ថានប៉ាស្ទ័រ ក៏ត្រូវរង់ចាំរាប់ម៉ោង អាចដឹងអំពីលទ្ធផល។ ហេតុអ្វី បានជាឧបករណ៍​ធ្វើតេស្ត ចាក់ហើយ ថា មានរោគ ឬមិនមានរោគ ចំណុចនេះសូមឱ្យអាជីវករមួយចំនួន គឺត្រូវមានការយកចិត្តទុកដាក់ កុំឱ្យប្រជាជន រងគ្រោះដោយសារយើង ហើយសូមកុំឱ្យបំផុស ថាថ្នាំនេះ លេបទៅជា ថ្នាំនោះលេបទៅជា”។ការថ្លែងរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០​នៅវិមានរដ្ឋ​សភាជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!