ព័ត៌មានថ្មី
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញថ្លែងសារ ពិសេសទៅកាន់ជនរួមជាតិ ទាក់ទិនស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩.! @ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ ធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​.! @ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញម៉ាសចំនួន២លាន បន្ថែមទៀត, ១លានសម្រាប់រាជធានីភ្នំពេញនិង១លានទៀត សម្រាប់ខេត្តសៀមរាប.! @ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានសម្រេចឲ្យបិទ សណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ ដោយហេតុផលអគ្គនាយក ពន្ធនាគារបានទៅហាត់ប្រាណនិងហែលទឹកនៅទីនោះកាលពីរសៀលទី២៣ខែវិច្ឆិកា ឆ្នាំ២០២០យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា .! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួន១៥៣នាក់.! @ កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌល កម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកនេះ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី២៧ឆ្នាំនៃទិវាប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.! @ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.!
Comments Off on ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.!

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.!

នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ      កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌បានណែនាំដល់គ្រប់ផ្នែក    គ្រប់ជំនាញត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែល          តែងតែផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីមានវិធានការ      អនុវត្តន៍តាមផ្លូវច្បាប់ជាពិសេស​ការផ្សាយបំផ្លើសអំពី      ព័ត៌មានក្លែងក្លាយ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ជំរុញដល់ មន្រ្ដីទាំងអស់ ត្រូវធ្វើការរួមគ្នា​គ្រប់ផ្នែក គ្រប់ជំនាញ ក្នុងការបន្តធ្វើប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកើតមានឡើង​នៅក្នុងបណ្តាញផ្សព្វ​ផ្សាយសង្គម ដែលនាំឱ្យមានការបំពុលដល់សង្គម ធ្វើឱ្យមានការយល់​ច្រឡំ ពិសេ សបញ្ហាជំងឺផ្លូវដង្ហើមកូរ៉ូណា ឬកូវីដ-១៩ ដែលមានផេក និងអាខោន Facebook ខ្លះ បានសរសេរផ្សព្វ​ផ្សាយព័ត៌មានមិនពិតធ្វើឱ្យមានការជ្រួលច្របល់នៅក្នុងសង្គម។

លោកបានបញ្ជាក់ថា តាមរយៈនេះ ស្ថាប័នផ្សព្វផ្សាយរបស់ជាតិត្រូវផ្សព្វផ្សាយឱ្យបាន​ទូលំ​ទូលាយ​​នូវ​រាល់​​ព័ត៌ មាននិងដំណឹងទាំងឡាយដែលទទួលបានពីក្រសួងសុខាភិបាល ព្រោះជា​ដំណឹងពិត ដែលមាន​ការពិនិត្យតាមដាន វាយតម្លៃ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិជ្ជ​សាស្រ្ត។

ជាមួយ​គ្នានេះ លោករដ្ឋមន្រ្ដីក៏បានជំរុញដល់មន្រ្តីព័ត៌មាន នៅតាមបណ្ដាខេត្ត ក្រុង សរសេរផ្សព្វ​ផ្សាយឱ្យបានច្រើន ពីការខិតខំប្រឹងប្រែងបំពេញការងារពិនិត្យតាមដាន និង​ព្យាបាលជំងឺកូវីដ-១៩ ក៏ដូចជាវិធានការជាច្រើនរបស់ក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បី​​បង្ការ និងការពារ កុំឱ្យមេរោគនេះរីករាយដាលបន្តទៅទៀត។

ក្រៅពីនេះ លោករដ្ឋ​មន្រ្តីក៏បានជំរុញដល់ក្រុម​ការងាររៀប ចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានសហការជាមួយជាមួយ​ក្រុម​អ្នកច្បាប់ ក្រសួងយុត្តិធម៌ ក្នុងការពន្លឿនការរៀបចំច្បាប់នេះ ក្នុង​មាត្រា នៃទោសបញ្ញាត្តិ ឱ្យ​បានរួចរាល់ឆាប់ៗ ដើម្បីបញ្ជូនទៅទីស្តីការរដ្ឋមន្រ្តី ប្រជុំពិនិត្យសម្រេច។

ឯកឧត្តមរដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ ចំពោះលទ្ធផលការងាររបស់ថ្នាក់​ដឹក​នាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងរួម​សហ​ការគ្នាសម្រេចបានលទ្ធផលការងារជាច្រើន ។លោកបានលើកឡើងថា អ្វីដែល​សំខាន់​ ​បន្ត​ទៅមុខទៀត គឺការរួមសហការសាមគ្គីគ្នា ក្នុងការបំពេញបេសក កម្ម ការងារចំពោះ​មុខ​ជា ច្រើនទៀត ដែលក្រសួងព័ត៌ មាន ត្រូវបំពេញឱ្យបានល្អ ដើម្បីបម្រើដល់ផល ប្រយោ ជន៏ របស់​ប្រជាពលរដ្ឋទាំងមូល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!