ប្រភពរាយការណ៍ពីអាជីវករ មួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់ដឹកទំនិញប្រភេទគ្រឿងជ័រដូចជាកៅ អី និងឧបករណ៍ផ្សេងៗទៀតតាមរថយន្តចំណុះ២តោនកន្លះចូលតាមច្រកម៉ឺនជ័យ ហើយយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ត្រូវបង់ លុយឲ្យស្នាក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល បង់ឲ្យសមត្ថកិច្ចគយ២០ម៉ឺនរៀល សរុបអស់៣០ម៉ឺនរៀលទើបចេញផុតពីមាត់ច្រក។
ទន្ទឹមនឹងនេះក្រុមអាជីវករដែលនាំចូលផ្លែឈើតាមរថយន្តកូរ៉េចំណុះ១តោនកន្លះបានឲ្យដឹងថា ក្នុងមួយជើងពួកគេបង់លុយឲ្យប្រធានសា្នក់ការច្រកម៉ឺនជ័យចំនួន១០ម៉ឺនរៀលនិងបង់ឲ្យសមត្ថ កិច្ចគយ១៥ម៉ឺនរៀល ហើយនៅ ពេលចេញផុតពីច្រកម៉ឺនជ័យត្រូវបង់លុយឲ្យគយចល័តលើផ្ទៃប្រទេ សលើផ្លូវជាតិលេខ៨ ក្នុងឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលថែមទៀត។
ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់មិន ដែលទទួលបានបង្កាន់ដៃឬវិក្កយបត្រអ្វីទេព្រោះសមត្ថ កិច្ចគ្រប់ស្ថាប័នស្គាល់ពួក គាត់យ៉ាងច្បាស់រួចទៅហើយ។
ប្រភពពីមន្ត្រីនៅច្រកទ្វេភា គីម៉ឺនជ័យស្រុកកំចាយមារ ខេត្តព្រៃវែងបានឲ្យដឹងថា បច្ចុប្បន្ននៅច្រកម៉ឺនជ័យ មានក្រុមឈ្មួញនិងក្រុមអាជីវករនាំចូលទំនិញ គេច ពន្ធតាមច្រកនេះយ៉ាងពេញ បន្ទុកដោយសារមាន ការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចជាច្រើនស្ថាប័ន។
បើតាមការអះអាងរបស់ក្រុមឈ្មួញនិងក្រុមអាជីវករដែលនាំចូលទំនិញតាមច្រកទ្វេភាគីម៉ឺនជ័យបានឲ្យដឹងថា ការដែលពួកគាត់អាចនាំចូលទំនិញគេចពន្ធបានរលូនគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចគយនិងសមត្ថកិច្ចពាក់ព័ន្ធដទៃ ទៀតហើយពួកគាត់បង់ លុយតាមការកំណត់។
ក្នុងនោះមេគយច្រកម៉ឺនជ័យ ឈ្មោះ គង់ សឺឌី ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករបញ្ជាក់ថា តម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់ ហើយបើឈ្មួញឬអាជីវករ ណាមិនបង់លុយតាមការ កំណត់ទេនោះត្រូវប្រឈមនឹងការលំបាកជាមិនខាន។
ចំណែកក្រុមឈ្មួញដែលនាំចូលបន្លែតាមរថយន្តធំៗចំណុះ៥តោនឡើងទៅបានបញ្ជាក់ថា ក្នុងមួយជើងពួកគាត់ត្រូវបង់លុយឲ្យប្រធានស្នាក់ការច្រកម៉ឺនជ័យ ចំនួន១១ម៉ឺនរៀលនិងបង់លុយឲ្យសមត្ថកិច្ចគយចំនួន៤០ម៉ឺនរៀល ហើយបង់ឲ្យគយចល័តលើផ្ទៃប្រទេសនៅប៉ុស្ដិ៍ផ្លូវជាតិលេខ៨ ឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលផ្សេងទៀត។
ដូច្នេះមុខរបររបស់ពួកគាត់សល់ផលចំណេញតិចតួចបំផុត ព្រោះសម្រាប់រថយន្តដឹកបន្លែចំណុះ៥តោនត្រូវចំណាយអស់ប្រមាណជាង១លានរៀល ទើបអាចទៅ ដល់គោលដៅ។ ពាក់ព័ន្ធនឹងបញ្ហានេះក្រុមឈ្មួញនិងក្រុមអាជីវករបានលើក ឡើងថា លោក គង់ សឺឌី ដែលជាមេគយច្រកម៉ឺនជ័យ កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយ ហើយប្រធានស្នាក់ការច្រកម៉ឺនជ័យព្រមទាំងសមត្ថកិច្ចតាមដងផ្លូវក៏គាបយកលុយពីពួកគាត់តាមអំពើចិត្តដែរ។
បញ្ហានេះជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅ ទៀតទេព្រោះអំពើពុករលួយរបស់សមត្ថកិច្ចគយមួយចំនួននៅច្រកម៉ឺនជ័យក្រោមការគ្រប់គ្រង់របស់លោក កាំង លាង ប្រធាន សាខាគយខេត្តព្រៃវែងនេះកំពុងតែសាយភាយជះ ឥទ្ធិពលមិនល្អដល់ស្ថាបន័ គយដែលគេខិតខំបំពេញការងារជូនរដ្ឋហើយនោះ។
ពាក់ព័ន្ធនូវព័ត៌មានរិះគន់ខាងលើគេហទំព័រ(www. ckrnews.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក គង់ សឺឌី មេស្នាក់ការច្រកមុឺនជ័យនិង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ៕