ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.!

សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.!

នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក    ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក    រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិ    បតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងាឆ្នាំ២០១៩    និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួសុខា      ភិបាល។                                                          សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំប្រទេស ដែលបានខិតខំអនុវត្តគោលនយោ បាយ និង    កម្មវិធី  របស់រាជរដ្ឋាភិបាលឲ្យសម្រេចបានលទ្ធផល ច្រគួរជាទី  មោទនៈពិសេសអប់រំសុខ ភាពការ ពិនិត្ព្យាបាលនិងយន្តការគាំពារសុខភាព ជូនប្រជាពលរដ្ ដែលទទួល    បាន  នូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះការគាំទ្រទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អន្តរជាតិ និងវិស័យពាក់ ព័ន្ធនានា រួមមានរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯក ជនដែលបានសហការចូលរួមគាំទ្រយ៉ាង សកម្មដើម្បីអនុវត្តសកម្មភាពសំខាន់ៗនៅក្នុងវិស័យសុខាភិបាល។

ដើម្បីឱ្យគុណភាពសេវាសុខភាពសាធា រណៈបានពង្រីក ការគ្របដណ្តប់ និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការ សេវាសុខភាពកំណើនប្រជាព លរដ្ឋ ការវិវត្តប្រជាសា្រស្ត ការប្រែប្រួល សណ្ឋានជំងឺ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រសួង សុខាភិបាល និងស្ថាប័នពាក់ព័ន្ធដូច ខាងក្រោម ៖
១/ក្រសួងសុខាភិបាលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុង ជ្រោយ អំពីគោលនយោបាយសុខាភិបាលសំខាន់ ៗ ដោយផ្តោត លើគ្រប់ទិដ្ឋភាព នៃការពង្រឹងប្រតិបត្តិការប្រព័ន្ធសុខាភិ បាល រួមមានការធ្វើវិមជ្ឈការ ប្រព័ន្ធសុខាភិបាល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្តល់សេវាសុខភាព ការផ្តត់ផ្គង់ឱសថ និងបរិក្ខារសុខាភិបាលការពង្រឹងគុណ ភាពសេវាអភិបាលកិច្ចគ្លីនិក ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការផ្តល់ហិរញ្ញប្បទាន សម្រាប់ប្រព័ន្ធសុខាភិបាលការលើក ម្ពស់ប្រព័ន្ធគាំញរសុខភាពសង្គម កិច្ច និងភាពជាដៃគូរវាងសុខាភិបាលសាធា រណៈ និងឯកជន ។

២/ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាន និងផ្តល់សេវាសុខាភិបាលពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីដើមឆ្នាំ ២០២០ គឺជាការកែ ទម្រង់ប្រកបដោយតម្លាភាពក្នុង វិស័យសុខាភិបាលដែលឆ្លើយ តបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងគោលបំណងលើក កម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាល លើកស្ទួយការអភិវឌ្ឍនៅ មូលដ្ឋាន បង្កើនគណនេយ្យភាព និងអភិបាលកិច្ចល្អនៅមូលដ្ឋាន ជាពិសេសធ្វើឱ្យសម្រេចបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងតម្លាភាព ហើយកាន់តែជិតស្និទ្ធនិងកៀកទៅ នឹងប្រជាជន ។

៣/រដ្ឋបាលរាជធានី-ខេត្តទាំងអស់ត្រូវសហការជាមួយ ក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ ដើម្បីរៀបចំកែ សម្រួល ឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័នតួនាទី និងមុខងារនៃអង្គភាពសុខាភិបាល នៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានីខេត្តដូចធម្មតា ជាពិសេសមិនត្រូវឱ្យមានការ រឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន ។

៤/ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួល និងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាព និងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួល ខុសត្រូវខ្ពស់ ។

៥/រដ្ឋបាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយ កៀរគរការគាំទ្រថវិកាសម្ភារនិងបច្ចេកទេសពីស្ថាប័ននិងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិ បាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ក្នុងនាម រាជរដ្ឋាភិបាល សម្តេចតេជោ បានលើក ទឹកចិត្តដល់ការកសាងភាពជាដៃគូ រវាងវិស័យសុខា ភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជនជា ពិសេសការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានផ្តល់នូវមតិណែនាំមួយចំនួនដល់ក្រសួង និងភាគីពាក់ព័ន្ធដូចខាងក្រោម ៖១-ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្ត ពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាលតាមយន្តការដែលមានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់ ក្រោម ជាតិ ឬយន្តការថ្មី ដើម្បីធានាថាសេវាសុខា ភិបាលឯកជនបានផ្តល់សេវាសុខាភិបាលត្រឹមត្រូវ ស្របតាមនិយាមសមត្ថ ភាពបច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ ។
២-មន្ត្រី គ្រូពេទ្យ បុគ្គលិកសុខាភិបាលត្រូវបន្តលើកកម្ពស់ ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវេជ្ជសាស្ត្រថ្មីៗ ក្នុងការធ្វើរោគ វិនិច្ឆ័យ និងការព្យាបាលស្របតាមឧបករណ៍ពេទ្យដែលមានបច្ចេក វិទ្យាខ្ពស់ ឱសថជំនាន់ថ្មី និងរបៀបព្យាបាលថ្មីៗ ដែលឤចជួយ ក្រុមគ្រូពេទ្យឱ្យធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំអ្នកជំងឺកាន់តែ មានភាពសុក្រិត និងមានប្រសិទ្ធភាព ។

៣-ក្រសួងសុខាភិបាលត្រូវបន្តពង្រីកការប្រើប្រាស់បច្ចេក វិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យបានកាន់តែទូលំទូ លាយ ដើម្បីផ្តល់ សេវាសុខភាពសាធារណៈការបណ្តុះបណ្តាល ការគ្រប់គ្រងអង្គភាព ការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រងទិន្នន័យ និងស្ថិតិសុខាភិបាល ។

៤-ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានដែលមានសារៈសំខាន់ទាក់ទងនឹងសុខភាពប្រជា ជន ព័ត៌មានស្តីពីការបង្ការទប់ស្កាត់ការគ្រប់គ្រងការផ្ទុះរាតត្បាតនៃជំងឺឆ្លង ព្រមទាំង លើកកម្ពស់ការពង្រឹងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺឱ្យបានទាន់ពេលវេលា ជាមួយនឹងសីលធម៌វិជ្ជាជីវៈពេទ្យប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ។

ជាថ្មីម្តងទៀត សម្តេចតេជោនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុស កូវីដ ១៩ ទោះបីនៅប្រទេស កម្ពុជាយើងពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទង នឹង វីរុសនេះក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អនោះទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោបាន យកបញ្ហាជំងឺ កូវីដ១៩ ជាកិច្ចការទី១ ដែលត្រូវចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា។

ក្នុងនោះឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមអោយការអនុវត្តនូវការស្វាគមន៍គ្នាដោយការលើកដៃសំពះ ជំនួសអោយកាតចាប់ដៃវិញ ពីព្រោះជម្ងឺកូវីដ១៩ អាចឆ្លងតាមរយៈការចាប់ដៃ ហើយម្យ៉ាងវិញទៀតការគោរពសំពះគ្នាជាប្រពៃណីជាតិខ្មែរយើងផងដែរ។ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តកិច្ចការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយការអនុវត្តចាប់ពីប្រជាពលរដ្ឋ១នាក់ រហូតដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកាសថា ឆ្នាំនេះយើងនឹងរៀបចំអង្គរសង្ក្រាន្តឡើងវិញនៅលើទឹកដីខេត្តសៀម រាប​ និងសូមអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តអោយបានច្រើនកុះករ។ ជាពិសេសនៅថ្ងៃ១៣-១៥ខែមីនាខាងមុខនេះសូមប្រជាពលរដ្ឋទៅលេងកម្សាន្តបុណ្យទន្លេនៅបាត់ដំបងទាំងអស់គ្នា។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់កិត្តិយសបំពាក់មេ ដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីសុខាភិបាលដែលមានស្នាដែល្អក្នុងការបម្រើសេវាសុខាភិបាលជាច្រើនរូបផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!