ខេត្តត្បូងឃ្មុំ៖ សង្វៀន មាន់ជល់ បៀ អាប៉ោង យូគីដែល កំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទភ ល្មើសផ្សេងៗជាច្រើនទៀតដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ គាស់ផ្ទះ និងអំពើហិង្សា ក្នុងគ្រួសារនិងបទ ល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សង្គមនាពេលបច្ចុប្បន្ន។
ដូច្នេះសង្វៀនមាន់ជល់ បៀ អាប៉ោង យូគី គឺជាចំណុចមួយដ៏ក្ដៅគគុកធ្វើឲ្យប៉ះពាល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តដែល អាជ្ញាធរ សមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននៅតាមបណ្ដាខេត្តមួយចំនួនជាពិសេសសង្វៀនជល់មាន់ បៀ អាប៉ោង យូគី កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងខេត្តត្បូងឃ្មុំតែម្ដងគេមិន ដែលឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់ វិធានការបង្រ្កាបម្ដងណាឡើយ។
ប្រភពបានរាយការណ៍ថា សង្វៀនជល់មាន់បៀអាប៉ោង យូគីដ៏ធំមួយកន្លែងដែលបើកលេងដុះស្លែទៅហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាបហើយគេឃើញតែសមត្ថកិច្ច មករកផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះសូមបញ្ជាក់ ថា សង្វៀនមាន់ជល់បៀអាប៉ោងយូគីនេះបើកឲ្យលេង ចលត័ទីតាំងម្ដងខាងក្រោយវត្តទន្លេបិទស្ថិតក្នុង ភូមិជីរ៉ូ ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ប្ដូរទៅទីតាំងនៅក្នុងភូមិឡត៍កំបោ ឃុំជីរ៉ូ ស្រុកនិងខេត្តត្បូងឃ្មុំប្ដូរទៅមក មកទៅ។
ប្រភពអ្នកញៀនល្បែងបានបង្ហើបថា មេបាញ់ឈ្មោះម៉ាប់ បាញ់ស្លាស់ប្ដូរគ្នាហើយ ម្នាក់ទៀតឈ្មោះម៉ាប់ដូចគ្នាកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋានឡើយជាពិសេសលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំនេះតែម្ដង។
មហាជនជាច្រើនបានរិះគន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននិងលើកឡើងថា សង្វៀនជល់មាន់ បៀ អាប៉ោង យូគីស្ថិតក្រោមការគ្រប់គ្រងដោយម្ចាស់ឈ្មោះហានកាងសង្វៀនជល់មាន់ចំនួន៤កន្លែង ប្រភពខ្លះបានឲ្យដឹងថាលោកហានបានយកកញ្ចប់ញាត់មាត់ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ស្រុក ខេត្ត ទើបមិនបង្រ្កាបហើយ សង្វៀនមាន់ ជល់ បៀ អាប៉ោង យូគី ខាងលើនេះបើកភ្នាល់ដាក់ លុយយ៉ាងរលូនភ្នាល់ចាញ់ឈ្នះរាប់ពាន់មុឺនដុល្លារ ឯណ្ណោះ។
ប្រជាពលរដ្ឋរស់នៅភូមិឃំុខាងលើមានការអំពាវនាវដល់លោក ជាម ចន្ទ័សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោក ប៉ែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំមេត្តាជួយចុះទប់ស្កាត់បង្រ្កាបសង្វៀនមាន់ជល់បៀអាប៉ោងយូគីទាំង៤កន្លែងនេះឲ្យមានប្រសិទ្ធភាពផងទានព្រោះគាត់រស់នៅក្នុងការភ័យខ្លាច៕