ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង.យូគី ខុសច្បាប់ នៅភូមិចំការដូងឃំុ.ស្រុកដំណាក់ចង្អើខេត្តកែប កំពុងបើកបង្អួតថ្នាក់ជាតិ ខណៈថ្នាក់ក្រោមជាតិ សម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រេចដោយមនុស្ស ធម៌អនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក មួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ចតនៅ កំពង់ផែខេត្តព្រះសីហនុ.! @ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានអនុញ្ញាតិឲ្យលោកស្រី Ophiie BOURHIsនាយយិកាថ្មីដែលទើបត្រូវ បានតែងតាំងនៃទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍន៍.! @ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ លោក សាយ សំអាល រដ្ឋមន្រ្តី ក្រសួងបរិស្ថាន រក្សាភាពស្ងាមស្ងាត់ ខណៈក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍនិងវិនិយោគ ធ្វើសកម្មភាពបំផ្លាញព្រៃឈើព្រះរកានិងព្រៃឡង់ ក្នុងឃំុរៀបរយខេត្តព្រះវិហារ.! @ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង-ឱកាសទិវាវិទ្យុពិភពលោក-លោកទី៩ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០.! @ @ @ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .!
Comments Off on សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រេចដោយមនុស្ស ធម៌អនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក មួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ចតនៅ កំពង់ផែខេត្តព្រះសីហនុ.!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រេចដោយមនុស្ស ធម៌អនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក មួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ចតនៅ កំពង់ផែខេត្តព្រះសីហនុ.!

 

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវា      ទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿង    ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅ          កំពង់ផែ ខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស   និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយន       ចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុស      កូរ៉ូណាថ្មី។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់ ឲ្យដឹងថា នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ MS Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវិដេអូកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់បន្ថែមថា អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្តដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។

ខាងក្រុមហ៊ុននាវាទេសចរណ៍ បានសម្រេចជួលយន្ត ហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរទាំងអស់ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កម្ពុជាបញ្ជាក់បន្ថែម។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២ នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះ តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!