ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានអនុញ្ញាតិឲ្យលោកស្រី Ophiie BOURHIsនាយយិកាថ្មីដែលទើបត្រូវ បានតែងតាំងនៃទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍន៍.!

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបានអនុញ្ញាតិឲ្យលោកស្រី Ophiie BOURHIsនាយយិកាថ្មីដែលទើបត្រូវ បានតែងតាំងនៃទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍន៍.!

 

ភ្នំពេញ ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង    នេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ    ២០២០ លោក វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបាន    តែងតាំងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSIL LIER        ប្រតិភូជាន់ខ្ពស់អញ្ជើញមកពីទីស្នាក់ការធំនៅទីក្រុង      ប៉ាសីស និងសហការីចូលជួបសម្តែងការគួរសម និង       ពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយ  ក្រសួងលើវិស័យកសិកម្មកន្លងមក និងការគាំទ្រក្នុងការ  រៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោត          ទៅលើដំណាំរំពឹងទឹកភ្លៀង។

មានមតិស្វាគមន៍ លោករដ្ឋមន្ត្រីបានសម្តែងនូវអំណរ      គុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលបារាំង តាម    រយ:អង្គការ AFD ដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាទទួល  បានលទ្ធផលជាផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។

ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងបញ្ហាកង្វះពលកម្មក្នុងវិស័យកសិកម្ម ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យនេះដោយផ្តោតជាសំខាន់ក្នុងការជំរុញទំនើបកម្មកសិកម្ម និងយន្តុបនីកម្មកសិកម្ម តាមរយៈការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូងមី ស្រូវ ស្វាយ និងស្វាយចន្ទី។ល។

នាឱកាសនេះ លោកស្រីបានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា អង្គការ AFD មានឆន្ទ:យ៉ាងមុតមាំក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាដោយសង្កត់ធ្ងន់ទៅលើការកសាងផែនការ និងគោនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ បន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារ។

មានយោបល់ក្នុងកិច្ចប្រជុំនេះ លោក Christain FUSILLIER ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់ក្រុមការងាររបស់អង្គការ AFD ដែលកិច្ចសហការនេះហើយបានផ្តល់ជាជំនឿទុកចិត្តមកអង្គការ AFD ដើម្បីបន្តការគាំទ្រ និងរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។

ពាក់ព័ន្ធនឹងគម្រោងដែលបានលើកឡើងខាងលើ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដើរឱ្យទាន់បរិបទនៃកំណើនសេដ្ឋកិច្ច និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ ការអភិវឌ្ឍវិស័យកសិកម្មត្រូវភ្ជង់ផ្តោតទៅលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរន្តរភាព និងបរិយាប័ន្នតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យសមស្រប អនុវត្តនិងបំពេញខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម អនុវត្តផែនការផលិតកម្មច្បាស់លាស់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាមអនាម័យ និងការប្រកួតប្រជែង។

មិនតែប៉ុណ្ណោះ ដៃគូអភិវឌ្ឍន៍នានាក៏ត្រូវគិតគូ និងពិនិត្យឡើងវិញនូវរាល់សកម្មភាពគម្រោងដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋភិបាលគឺ កំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។

ដោយឡែក លោករដ្ឋមន្ត្រីក៏បានណែនាំដល់អង្គការ AFD និងក្រុមការងារពិនិត្យពិចារណាលទ្ធភាពជួយផ្តល់ការគាំទ្រលើការពិសោធន៍និងផលិតពូជ បច្ចេកទេសដាំដុះ និងប្រមូលផល ឃ្លាំងស្តុក ឡសម្ងួតលើដំណាំមួយចំនួនទៀត ដូចជាដំណាំពោតចំណី ដំឡូងមី ស្វាយ និងស្វាយចន្ទីដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយបានផ្តល់ចំណូលយ៉ាងល្អជូនប្រជាកសិករ។

ទន្ទឹមនឹងនេះ ជំរុញការរៀបចំចងក្រងសហគមន៍ផលិត ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដល់ធានាការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ និងជាពិសេសផែនការមេនិងប្រព័ន្ធធារាសាស្ត្រស្រោចស្រពដែលផ្តោតលើដំណាំទាំងនេះជាសំខាន់។

តបតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកស្រីប្រធាន និងក្រុមការងារឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ហើយនឹងយកសំណើរទាំងនោះទៅពិចារណាបន្ថែម រួចដាក់បញ្ចូលក្នុងគម្រោងថ្មីដែលនឹងត្រូវរៀបចំដោយអង្គការ AFD នាពេលឆាប់ៗខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!