ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ បានសម្ដែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសេចក្តីវិនាស ព្រៃ ឈើក្នុងមូលដ្ឋានពួក គាត់នាពេលឆាប់ៗខាង នេះ ព្រោះលោក ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ក៏ ដូចជាប្រធាន មន្ទីរកសិកម្ម ខេត្តព្រះ វិហារ និងប្រធាន មន្ទីរបរិស្ថានខេត្តព្រះវិហារ បណ្តោយឲ្យក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ បំផ្លាញព្រៃឡង់ តាមអំពើចិត្ត។
ជាពិសេសលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្សាភា ពស្ងៀ មស្ងាត់ ក្នុងខណៈដែលក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កាប់ឈើក្នុងតំបន់ព្រៃឡង់ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងរាលដាល។
ហេតុនេះហើយទើបប្រជាសហគមន៍ការពារព្រៃឡង់និងប្រជាសហគមន៍ការពារព្រៃព្រះរកា អំពាវនាវឲ្យ ថ្នាក់ដឹក នាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាមធម្មជាតិ ចាត់វិធានការទប់ស្កា ត់បទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តព្រះវិហារឲ្យបានទាន់ពេលវេលា។
ប្រភពពីពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានអំពាវនាវឲ្យ ប្រធានគណៈកម្ម ការជាតិទប់ ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃព្រះរកា ក្នុងមូលដ្ឋាន ពួកគាត់ជាបន្ទាន់ផងទាន។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា រយៈពេល៣ខែចុងក្រោយនេះ បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញ ពីព្រៃព្រះរកា កើតឡើងយ៉ាងគំហុកព្រោះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរ បរិស្ថាននិងប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ មិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើយ៉ាងមហន្តរាយនោះឡើយ។
ជាង នេះទៅទៀតលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមប៉ុណ្ណោះ ក្នុងខណៈដែលមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃព្រះរកា និងប្រធានមន្ទីរបរិស្ថានខេត្តព្រះ វិហារ ឃុបឃិត ឲ្យក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា យ៉ាងគគ្រឹកគគ្រេង។
ចំណែកប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ធីង៉ាអភិវឌ្ឍន៍និងវិនិ យោគ កំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឈើនៅចំណុចអូរឡង់ តំបន់៤ តំបន់៥ យ៉ាងមហន្តរាយដោ យសំអាងទៅ លើលិខិតអនុញ្ញាតមួយច្បាប់របស់ក្រសួងកសិកម្ម។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជន ព្រៃឈើ ក្នុងខេត្តព្រះវិហារ បានលើកឡើងថា ព្រៃឡង់ក្នុងស្រុករវៀង កំពុងប្រឈមនឹងសេចក្តីវិនាសព្រោះក្នុងមួយថ្ងៃៗកាប់ ឈើដឹក ជញ្ជូនតាមរថយន្តយីឌុបនិងរថយន្តបាកុងធុនធំរាប់សិបគ្រឿង។
មន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានលើកឡើងទៀតថា បើទោះបីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ មិនទាន់កំណត់ ព្រំប្រទល់ច្បាស់លាស់ក៏ក្រុមហ៊ុននេះធ្វើ សកម្មភាពកាប់ឈើធ្វើអាជីវកម្មយ៉ាង ពេញបន្ទុករាលដាលខេត្តព្រះវិហារ។
ពាក់ព័ន្ធព័ត៌មានខាងលើសារព័ត៌មានយើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគនិងមន្រ្តីជំនាញ ស្ថាប័ន ពាក់ព័ន្ធ រាល់ម៉ោងធ្វើការ ៕