ព័ត៌មានថ្មី
កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌល កម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកនេះ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី២៧ឆ្នាំនៃទិវាប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.! @ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .!
Comments Off on

ឯក​អគ្គរដ្ឋទូតថ្មីអូស្ត្រា​លីប្រចាំកម្ពុជា អញ្ជើញជូបការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា.!បន្ទាប់ពីទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជារួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០ ២០ដដែលនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបានអនុញ្ញាតឲ្យឯកឧត្តម Pabio Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមជាបន្តទៀត។

ក្នុងជំនួបនោះ ឯកឧត្តម Pabio Chiho Kang បានជម្រាបជួបសម្តេចតេជោ ហ៊ុន សែន ថាឯកឧត្តមពិតជាមានក្តីរីករាយដោយត្រូវបានតែងតាំងជា​ ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅកម្ពុជាពេលនេះ។​

ឯកឧត្តម​ មានប្រសាសន៍ថា នេះគឺជាបេសកកម្មគួរជាទីរីករាយមួយជាពិសេសមកកាន់ប្រទេសដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលី។ឯកឧត្តមបានជម្រាបជូនសម្ដេចថានៅពេលនេះអូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីនិងកម្ពុជាទៅលើស្ថាប័នតែម្ដងនោះគឺកំពុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានានៅកម្ពុជាដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាលក្រសួងមហាផ្ទៃក្រសួងកសិកម្មក៏ដូចជាក្រសួងការពារជាតិផងដែរ។

ក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងអស់ជាមួយកម្ពុជាហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការជាពិសេសទៅលើពាណិជ្ជកម្ម។

ឯកឧត្តមមានប្រសាសន៍ទៀតថាប្រទេសអូស្ត្រាលីបើក ចំហជូនប្រជាជនកម្ពុជាដើម្បីទៅធ្វើទស្សនកិច្ចដើម្បីទៅវិនិយោគក៏ដូចជាដើម្បីទៅបន្តការសិក្សានៅទីនោះផងដែរ ។

ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថាឯកឧត្តមនឹងយកចិត្តទុកដាក់ជាពិសេសលើបញ្ហាវិនិយោគនឹងបញ្ហា  ពាណិជ្ជកម្មតែម្ដងជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគ មន៍និងសំដែងការអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថ ភាពរបស់ប្រទេសអូស្ត្រាលីនៅកម្ពុជា។

សម្ដេចតេជោបានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តម Pabio Chiho Kang ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្ដេចតេជោមានប្រសាសន៍ថា ជាការពិតកម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងយ៉ាងច្រើនវិស័យជាមួយនឹងស្ថាប័ន និងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេសផងដែរក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ីបូព៌ា ក៏ដូច ជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។

លើសពីនោះទៅទៀតអូស្ត្រាលីក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសបន្ថែមទៅលើអ្វីដែលឯកឧត្តមបានលើកឡើងគឺអូស្ត្រាលីបានជួយដល់កម្ពុជាក្នុងការស្វែងរកសុខសន្តិភាពកន្លងមក ហើយជាពិសេសទៅទៀតអូស្ត្រាលីកាលពីដើមឡើយបានដាក់អាទិភាពសំខាន់ជួយដល់កម្ពុជាលើវិស័យកសិកម្មហើយលើវិស័យកសិកម្មនេះអូស្ត្រាលីបានបង្កើតនៅវិទ្យាស្ថានកាឌី(Cardi)មួយដែលវិទ្យាស្ថាននេះបានជួយជំរុញឲ្យស្រូវកម្ពុជាបង្កើនបានទិន្នផលខ្ពស់ពីនោះទៅទៀតបានជួយស្រូវកម្ពុជាឱ្យក្លាយទៅជាអង្ករលេខ១នៅក្នុងពិភពលោកផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!