សង្វៀន មាន់ជល់ បៀ អាប៉ោង យូគី និង ល្បែងគ្រប់ប្រភេទស្ថិតនៅ ភូមិដា ឃំុដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សមត្ថកិច្ច មិនបង្រ្កាបទេ? សម្ងំទទួលប្រយោជន៍.!
បច្ចុប្បន្ននេះល្បែងសុីសងគ្រប់ប្រភេទ បានបើលេងពេញបន្ទុកដែលស្ថិតនៅ ភូមិដា ឃុំដា ស្រុកមេមត់ខេត្ត ត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំពីដើម(ដូង៧ ដើម) ដែលមេការ កាងឈ្មោះ ហេង និង លឹម។
គេពុំទាន់បានឃើញមាន អាជ្ញាធរ.សមត្ថកិច្ច.PM.មន្ត្រីពាក់ព័ន្ធចេញបង្ក្រាបតាមតួនាទីឲ្យមានប្រសិទ្ឋភាពម្តងណាឡើយខណៈមេខ្លោងឈ្មោះ ហេងនិងលឹមនេះបានបើកល្បែងស៊ី សងយកលុយញ៉ុកមាត់សមត្ថកិច្ច ខេត្តត្បូងឃ្មុំអស់ហើយ។
សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី និង ល្បែងគ្រប់ប្រភេទទៀតបើកលេងយ៉ាង កក្រើក ល្បីល្បាញពេញក្នុងស្រុកមេមត់នាបច្ចុប្បន្នត្រូវបានគេមើល ឃើញថាគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយ.ភូមិ.ឃុំមានសុវត្ថិភាព មន្ត្រីនគរបាលគឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងផ្សព្វ ផ្សាយគោលនយោបាយភូមិ.ឃំុ. មានសុវតិ្តភាពទាំង៩ចំណុចនេះ។
ប្រជាពលរដ្ឋនៅក្នុងស្រុកមេមត់ត្បូង ឃ្មុំ កំពុងតែព្រួយបារម្ភ ថ្នាំញៀនល្បែង សុីសងគឺជាអាវុធបំផ្លាញយុវសិស្ស របស់យុវជន គ្រប់រូបអោយធ្លាក់ចូលទៅក្នុងរណ្តៅអំពើអបាយមុខ ពាលាអាវ៉ាសែ ធ្វើអោយមនុស្សបាត់បង់ សតិសម្ប ជញ្ញៈលែង ស្គាល់ខុសនិងត្រូវ។ ល្បែងសុីសងនិងថ្នាំ ញៀនត្រូវបានគេចរាចរណ៍ លក់ យ៉ាង កក្រើកដល់ក្នុងស្រទាប់ យុវវ័យជាពិសេសកូនៗរបស់ពួកគាត់ដែលកំពុងសិក្សារៀនសូត្រ ។
បញ្ហានេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងដោយសារ តែភាពអសកម្មរបស់ អាជ្ញាធរ.សមត្ថកិច្ច.PM.និងមន្រ្តីពាក់ព័ន្ឋច្រើនទៀត។
ជាពិសេស ចៅហ្វាយ ស្រុកមេមត់ លោកអធិការស្រុកមេមត់និងស្នងការ នគរ បាលខេត្តត្បូងឃ្មុំនេះតែម្ដងមិនត្រឹមតែគ្រប់គ្រងហើយ ក៍មិនគួរណាមានភាពធូរ រលុងក្នុងការបណ្តោយឲ្យបើកល្បែងសុីសងយ៉ាងគឃ្លើនប្រឆាំងទៅនឹងប្រមុខរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានក្រើនរំលឹក ។
ពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ៩ ចំណុចឲ្យអាជ្ញាធរ សមត្ថកិច្ច PM គ្រប់លំដាប់ថ្នាក់ ត្រូវគោរពឲ្យមាន ប្រសិទ្ធភាពខ្ពស់។
ប្រជាពលរដ្ឋស្រុកមេមត់សង្ឃឹមថាលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តលោក បែន រ័ត្ន ស្នងការនគរបាលនិងមេបញ្ជាការកងរាជអាវុធហត្ថ វ៉ា សារិទ្ធ និងចាត់វិធានការបង្ក្រាបសង្វៀន មាន់ជល់ បៀ អាប៉ោង យូគី និងគ្រឿង ញៀនផងទាន?កុំគិតតែ ផលប្រយោជន៏ផ្ទាល់ខ្លួនដាក់ហោប៉ៅដែលជាអំពើអសកម្មក្នុងសង្គមបង្កឲ្យមានកើតចោរកម្ម. លូច. ឆក់.ប្លន់. ច្របូកច្របល់ប៉ះ ពាល់ដល់ពលរដ្ឋមានការភ័យខ្លាចជារៀងរាល់ថ្ងៃនោះ។
សូមបញ្ជាក់ថាទីតាំងដែលបើកល្បែង សុីសងគ្រប់ប្រភេទនោះស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំពីដើម (ដូង៧ ដើម) ដែលធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយនោះ ។
មេកាងសង្វៀនឈ្មោះហេងនិងលឹមនេះជាមេខ្លោងដុះស្លែធ្លាប់អួតក្អេងក្អាងប្រាប់គេឯងថា សូមអ្នកញៀនល្បែងទាំងអស់ចូលមកលេងកន្លែងគេកុំភ័យ ខ្លាចនិងការបង្រ្កាបអីគ្មានអ្នកណាហ៊ានបង្រ្កាបឡើយព្រោះកន្លែងគេនេះធានាមួយភាគរយព្រោះគេបានរត់កញ្ចប់ជូនមន្ត្រីជំនាញអស់ហើយទើបបើកលេងដល់សព្វថ្ងៃបានខ្លះទៀតបានខ្សឹបប្រាប់ថា អាជ្ញាធរ សមត្ថកិច្ចទាំងនោះសុទ្ធតែអេគីប គេនិងមានអ្នកណាមកបង្រ្កាបបាននោះ។
ប្រជាពលរដ្ឋរស់នៅក្បែរសង្វៀន មាន់ជល់ បៀ អាប៉ោង យូគី ក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ រាល់ថ្ងៃមាន ការ ភ័យខ្លាចយ៉ាងខ្លាំងដោយសារតែមានសង្វៀនល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះ។
បើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការជាបន្ទាន់ក្នុងការទប់ស្កាត់និងបង្រ្កាបពួកល្បែងស៊ីសងទាំងនោះឲ្យទាន់ពេលវេលានោះទេអាចធ្វើឲ្យប្រជាពលរដ្ឋស្រុកមេមត់ខេត្តត្បូងឃ្មុំទាំងអស់ក្តៅក្រហាយដល់ថ្នាក់ដឹកនាំជាក់ជាពុំខាន។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីទី១៤ មករា ពេលថ្មីៗនេះជាសាធា រណៈក្រើនរំលឹកដល់ អាជ្ញាធរ សមត្ថ កិច្ចពាក់ព័ន្ធត្រូវយកចិត្តទុក្ខដាក់មិនត្រូវមានល្បែងសុីសងក្នុងមូលដ្ឋានខ្លួនគ្រប់ គ្រងនោះទេ? ល្បែងសុីសងដូច ជា៖ មាន់ជល់ បៀ អាប៉ោង យូគី និងល្បែងគ្រប់ប្រភេទ ដែលធ្វើឲ្យប៉ះ ពាល់ដល់គោល នយោ បាយ ភូមិ ឃំុ មានសុវត្តិ ភាព៩ ចំណុចដែលរាជរដ្ឋាបាលបានដាក់ចេញ។
ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ស្រុកខេត្ត.ក្រុង.ដូចជាអនុវត្តផ្ទុយពីបទបញ្ជាររបស់រាជរដ្ឋាភិបាលដែលបានចេញឲ្យអនុវត្តនោះ។
ពាក់ព័ន្ធល្បែងសុីសងខាងលើគេហទំព័រ (www.ckrnews.com)យើរងនូវចាំពន្យល់បកស្រាយពី សាមី ពាក់ពន្ធ័ រាល់ម៉ោងធ្វើការ៕