បទល្មើសដាក់សម្រាស់កើតពេញផ្ទៃ ទន្លេក្រៅចំណុចភូមិថ្នល់ឈើទាល ឃំុ ផ្លូវទូក ស្រុកកំពង់លែងមិនបង្រ្កាបទេ? អាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ ព័ន្ធសម្ងំទទួលប្រយោជន៍.!
កំពង់ឆ្នាំង៖យោងតាមប្រភពព័ត៌ មានពីប្រជានេសាទនៅភូមិថ្នល់ឈើ ទាលឃុំផ្លូវទូកស្រុកកំពង់លែងបាន បង្ហើបឲ្យដឹងថាបច្ចុប្បន្នបទល្មើស សម្រាស់នៅភូមិថ្នល់ឈើទាល ឃុំ ផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំងបានសម្រុករត់ការហ៊ុំព័ទ្ធចាប់ យកត្រីដោយគ្មានឃើញសមត្ថកិច្ច ខាងណាទៅបង្រា្កបនោះឡើយ។
ប្រភពបានបន្តថាបទល្មើលសម្រាស់នេះបានចាប់ ផ្ដើមសម្រុកធ្វើសកម្មភាពហ៊ុំព័ទ្ធចាប់យកត្រីបន្ទាប់ពីសមត្ថកិច្ចចំរុះស្ងប់ស្ងាត់ក្នុងការចុះរុះរើសម្រាស់នៅទីនោះមួយរយៈមកនេះ។
ប្រភពពីសិ្នទ្ធនឹងអ្នកប្រព្រឹត្តបទល្មើសនេសាទសម្រាស់នេះបានឲ្យដឹងថា ការសម្រុករត់ការហ៊ុំព័ទ្ធចាប់យកត្រីនេះ មានការលួចលាក់ខ្សឹបខ្សៀវជា មួយលោកនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដោយមានការឃុបឃិតគ្នាជាប្រពន្ធ័ជា មួយសមត្ថកិច្ចរដ្ឋបាលជលផលសង្កាត់កំពង់ លែងនិងសមត្ថកិច្ចពាក់ព័ន្ធ ។
បទល្មើសសម្រាស់នៅទន្លេខាងក្រៅនិងតាមបណ្ដាព្រែក ក្នុងភូមិថ្នល់ឈើទាលនេះ គឺមានទ្រង់ទ្រាយធំៗ មានទំហំរាប់សិបម៉ែត្រការ៉េ និងមានជាច្រើនដុំផងដែរ ។
កន្លងមកបទល្មើសសម្រាស់នេះ គឺមានការបង្ក្រាបយ៉ាងក្ដៅគគុកពីសមត្ថកិច្ចចំរុះរួមទាំងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ ឆ្នាំងផងដែរ។
ប៉ុន្តែពុំដឹងថាយ៉ាងម៉េចទើបបទល្មើ សសម្រាស់នៅតែមានច្រើនស្អេកស្កះហើយបន្សល់ទុកឲ្យអ្នកប្រព្រឹត្តធ្វើការហ៊ុំព័ទ្ធចាប់យកត្រីយ៉ាងគគ្រឹ កគគ្រេងដោយគ្មានឃើញសមត្ថកិច្ចជំនាញណាទៅ រំខានឡើយ។
បទល្មើសសម្រាស់ត្រូវបានអ្នកប្រព្រឹត្តកាប់ដើមឈើមែកឈើដែលជាប្រភេទព្រៃលិចទឹកសម្រាប់ត្រីពងកូន នៅរដូវវស្សាយកមកទម្លាក់ក្នុងព្រែកនិងតាមទន្លេក្នុងកំឡុងខែកញ្ញា ,តុលានិងវិចិ្ឆកានៅតាមទីកន្លែងដែ លពួកគេបានកំណត់ ទុកជារបស់គេ ជារៀងរាល់ឆ្នាំនោះ ហើយចាប់ផ្ដើមធ្វើការហ៊ុំចាប់យកត្រី ពីខែមករារហូតដល់រដូវទឹក ឡើងមកវិញទើបបញ្ចប់។
នៅក្នុងការហ៊ុំព័ទ្ធចាប់យកត្រីនេះគេយកឧបករណ៍អួនក្រឡា ញឹកទៅហ៊ុំព័ទ្ធ សូម្បីតែត្រីតូចៗ ក៏រងការបំផ្លាញផងដែរ។
ចំពោះករណីបទល្មើសសម្រាស់ នៅទន្លេភូមិថ្នល់ឈើទាលត្រូវបានអ្នកកំពុងប្រព្រឹត្តបទល្មើសហ៊ុំព័ទ្ធនោះឲ្យដឹងថា អ្នករត់ការរបស់ពួកគេគឺឈ្មោះលោក ចនសារឿនជាសមា ជិកក្រុម ប្រឹក្សាឃុំផ្លូវទូកនិងបក្ខពួកប៉ុន្មាននាក់ទៀតនៅភូមិថ្នល់ឈើ ទាលនេះ។
មហាជនជាច្រើនបានរិះគន់លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំងគ្មានវិធានការនិងចំណាត់ជំរុញឲ្យសមត្ថកិច្ចរដ្ឋបាលជលផលនិងសមត្ថកិច្ចអាជ្ញាធរ អនុវត្ដច្បាប់ក្នុងការបង្ក្រាបបទល្មើសនេសាទនោះទេគេសង្កេត ឃើញបទល្មើសនេសាទនៅតែ កើតមាននិងរីករាលដាលដូចផ្សិតដោយសារសមត្ថកិច្ចរដ្ឋបាលជលផលនិងសមត្ថកិច្ចអាជ្ញាធរមួយចំនួនប្រព្រឹត្តរបៀបពុករលួយ។
ប្រភពពីប្រជានេសាទបានទម្លាយថាសម្រាស់មួយតម្រូវបង់ លុយជូនសមត្ថកិច្ចជំនាញ ១លានរៀលចុះបើសម្រ ស់រាប់រយពាន់កន្លែងវិញតើបង់លុយជូនសមត្ថកិច្ចជំនាញអស់ប៉ុន្មានដែរ?។
មជ្ឈដ្ឋាននានាបានរិះគន់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិ កម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡាងនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនយកចិត្តទុកដាក់បង្ក្រាបនិងទប់ស្កាត់បទល្មើសនេសា ទឲ្យស្របទៅតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលនោះទេ។
ប្រភពពីមន្រ្តីតូចតាចនៃមន្ទីរកសិ កម្មខេត្តកំពង់ឆ្នាំងបានបង្ហើបថាលោក ងិន ហ៊ុន ប្រធានមន្ទីរកសិ កម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡាង នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងត្រូវបានគេដាក់ការសង្ស័យថា នៅពីក្រោយបទល្មើសនេសា ទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៏។
បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះបានធ្វើ អោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់មាត្រា១០១មានទោសនិងពិន័យប្រាក់ដូចគ្នា៣.ដាក់សម្រាស់ហ៊ុំចាប់ត្រី មាត្រា១០០ដាក់ពន្ធនា គារពី១ឆ្នាំទៅ៣ឆ្នាំពិន័យប្រាក់ពី ៥លានទៅ៥០លានរៀល។
ប្រជានេសាទលក្ខណៈគ្រួសារបានបង្ហើបឲ្យដឹងថាក្រុមអាជ្ញាធរឃុំផ្លូវទូកនិងឃុំប្រឡាយមាសនិងមន្ត្រីជំនាញយកច្បាប់មកដាក់ ក្រោមគូថអង្គុយហើយនិងនាំគ្នាសម្ងំទទួល ផលប្រយោជន៍ពីបទល្មើសមិនគិតពីផលប្រយោជន៍របស់ជាតិឡើយ។
សូមរម្លឹកថានៅក្នុងឱកាសពិធីអប អរសាទរថ្ងៃជ័យជម្នះ៧ មករា លើកទី៣៨ ( ៧ មករា ១៩៧៩- ៧ មករា ២០១៧) សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ថា «គណ បក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនា ការ ដើម្បីប្រយុទ្ធ និងបង្រ្កាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្រ្ទាន យកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់,អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់និងការដាក់កុងត្រូលយកលុយខុសច្បា ប់ជនណាដែលប្រព្រឹត្តខុសបទ ល្មើ សត្រូវតែទទួលទោសតាមច្បាប់»។
ពាក់ព័ន្ធនឹងព័ត៌មានខាងគេហទំព័រ (www.ckrnews.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ឈួរ ចាន់ឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនិងលោក លី ឡាង នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងសាមីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕