ព័ត៌មានថ្មី
@ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!
Comments Off on លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.!

លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.!

IMG-20191222-WA0002តាកែវ៖លោកឧត្តមសេនីយ៍ទោសុខសំណាងស្នងការនគរបាលខេត្តតាកែវ បានជំរុញនិងលើកទឹកចិត្តទៅប្អូនៗក្មួយៗដែលជាបេក្ខជនប្រទ្បងចូល បម្រើការងារជាមន្ត្រីនគរបាលត្រូវយកចិត្តទុកដាក់ខិតខំអោយអស់ពី សមត្ថភាពនូវចំណេះជំនាញដែលខ្លួនមានដើម្បីឲ្យការប្រទ្បងរបស់ខ្លួន ទទួលបានជ័យជំនះ ។

លោកឧត្តមសេនីយ៍ទោសុខសំណាងលើកទ្បើងបែបនេះក្នុងឱកាស អញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសាប្រទ្បងជ្រើសរើសមន្ត្រីនគរបាល ជាតិសម្រាប់ឆ្នាំ២០១៩នៅព្រឹកថ្ងៃទី២២ខែធ្នូនេះដោយលោកបាន ថ្លែងថាថាថ្ងៃនេះវាជាឱកាសមួយដ៏ល្អសម្រាប់ក្មួយៗប្អូនៗហើយ ដែលត្រូវចាប់យកឱកាសមួយនេះអោយបានល្អក្នុងការប្រទ្បងក្រប ខ័ណ្ឌចូលបំពេញការងារជាមន្ត្រីនគរបាលជាតិហើយកាន់តែពិសេស ថែមទៀតនោះគឺប្អូនៗមានឱកាសចូលរួមការពារជាតិមាតុភូមិរបស់ យើងអោយមានសុខសន្តិភាពបន្តពីបងៗពូៗយើងដែលចូលនិវត្តន៍ ទៅ តាមរយៈយុវជនជំនាន់ក្រោយរបស់យើងនេះឯង ។
ដូច្នេះត្រូវធ្វើយ៉ាងណាសូមអោយប្អូនៗដែលមកប្រទ្បងថ្ងៃនេះខិតខំ ប្រឹងប្រែងអោយអស់សមត្ថភាពរបស់ខ្លួនដើម្បីដណ្តើមយកជ័យជំនះ ពីការប្រទ្បងមួយនេះឲ្យបានជូនខ្លួនឯងនិងគ្រួសារតែទន្ទឹមជាមួយគ្នា នោះដែរគឺត្រូវឲ្យយើងម្នាក់ៗមានសមត្ថភាពពិតប្រាកដផងដែរដើម្បី ជាដើមទុនមួយក្នុងការបំពេញការងារនៅថ្ងៃអនាគតរបស់យើងទទួល បានជោគជ័យថែមទៀតផង ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការក៏ផ្តាំផ្ញើចំពោះ មន្ត្រីនគរបាលដែលទទួលតួនាទីជាអ្នកអនុរក្សតាមបន្ទប់ប្រទ្បងនីមួយៗ ត្រូវមានការយកចិត្តទុកដាក់ពិនិត្យតាមដានអោយបានល្អបំផុតចំពោះ ការប្រទ្បងរបស់ប្អូនៗមិនត្រូវអោយការលួចចំលងគ្នាឬលួចមើលវិញ្ញា សាអ្វីនោះទេគឺត្រូវអោយពួកគេបញ្ចេញសមត្ថភាពពិតដែលខ្លួនឯងមាន ឲ្យអស់ពីសមត្ថភាពក្នុងការទទួលបានជោគជ័យពីការប្រទ្បងមួយនេះ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោសុខសំណាងស្នងការនគរបាល ខេត្តតាកែវបានជូនពរដល់ប្អូនៗក្មួយៗដែលចូលរួមការប្រទ្បងជ្រើស រើសមន្ត្រីនគរបាលក្របខ័ណ្ឌថ្មីនេះអោយទទួលលទ្ធផលល្អទាំងអស់ គ្នាបន្ទាប់ពីបញ្ចប់ការប្រទ្បងនេះទៅ ៕

IMG-20191222-WA0003

IMG-20191222-WA0001

IMG-20191222-WA0000

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!